» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11525 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701696 នាក់

ជួបពិភាក្សា​ជាមួយ ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង​(Min Aung Hlaing ) តាម​ប្រព័ន្ធ​វីដេអូ​សម្ដេច​តេ​ជោ ហ៊ុន សែន សុំ​ជួប​អ្នកស្រី​អួ​ង​សាន​ស៊ូ​ជី​តែ​បាន​ចម្លើយ​បែប​ការទូត​

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​ជាមួយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង​ឡាំង (Min Aung Hlaing ) ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា តាម​ប្រព័ន្ធ​វីដេអូ ។a hun min 

សម្តេច​តេ​ជោ បាន​សំដែង​ក្តី​រីករាយ​ដែល​បាន​ជួប ឯកឧត្តម​មីន អោ​ង​ឡាំង សាជាថ្មី និង អរគុណ​ចំពោះ​សារ​អបអរសាទរ​របស់​. ឯកឧត្តម នៅ​ឱកាស​ដែល​សម្តេច​បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធានព្រឹទ្ធសភា ។ សម្តេច​បាន​លើកឡើងថា កិច្ចពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​សាកសួ​សុខទុក្ខ​គ្នា និង​ដើម្បី​ទទួលបាន​ការចែករំលែក​ពី​បច្ចុប្បន្នភាព​នៃ​ការវិវឌ្ឍ​នៅ​មី​យ៉ាន់​ម៉ា ។លោក មីន អោ​ង​ឡាំង ក៏បាន​សម្តែង​ការអបអរសាទរ​ជាថ្មី​ម្តងទៀត​ចំពោះ សម្តេច​តេ​ជោ ដែល​ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានព្រឹទ្ធសភា និង​អរគុណ សម្តេច​តេ​ជោ និង វាយតម្លៃ​ខ្ពស់​នៃ​ការចូលរួម​របស់​សម្តេច​តេ​ជោ ដែល​បានមក​ធ្វើ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា ហើយ​ព្យាយាម​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា ក្នុងខណៈ​ពេលដែល​សម្តេច​ធ្វើជា​ប្រធាន​អាស៊ាន​។

សម្តេច​តេ​ជោ ក៏បាន​ស្នើ​ជាថ្មី​ម្តងទៀត​ឱ្យ ឯកឧត្តម មីន អោ​ង​ឡាំង ពិចារណា​រៀបចំ​ឱ្យមាន​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង សម្តេច​តេ​ជោ និង​លោកជំទាវ អោ​ង សាន​ស៊ូ​ជី ក្នុង​គោលបំណង​សួរសុខទុក្ខ ដោយសារ សម្តេច​តេ​ជោ និង​លោកស្រី​ធ្លាប់ជា​សហការី​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​នៅក្នុង​កិច្ចការ​អាស៊ាន ។សម្តេច​តេ​ជោ ក៏បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំ​ចំនុច ហើយ​រំពឹងថា​ការរីកចម្រើន​នេះ​នឹងចូលរួម​ចំណែក​ដល់​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ដែលមាន​មី​យ៉ាន់​ម៉ា​ខ្លួនឯង​ជា​អ្នដឹកនាំ និង​ជា​ម្ចាស់​។​

​សម្តេច​តេ​ជោ ក៏បាន​ស្វាគមន៍​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ ដែល​បាន​បញ្ជូន​តំណាង​មិន​នយោបាយ​ឱ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចង្អៀត​របស់​រដ្ឋមន្ត្រីការបរទេស​កាលពី​ខែមករា និង​លើកទឹកចិត្ត​ឱ្យ​មី​យ៉ាន់​ម៉ាប​ន្ត​ចាត់​តំណាង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សំខាន់ៗ​របស់​អាស៊ាន​។​លោក មីន អោ​ង​ឡាំង បាន​ឯកភាព​ក្នុង​ការបន្ត​បញ្ជូន​តំណាង​មិន​នយោបាយ​របស់ខ្លួន​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន និង​បាន​សន្យាថា​នឹង​យក​សំណើ​ដទៃទៀត​ទៅ​ពិចារណា​ដោយ​យកចិត្តទុកដាក់​ខ្ពស់បំផុត ហើយនឹង​បញ្ជូន​ប្រេសិត​ពិសេស​របស់ខ្លួន​មកកាន់​កម្ពុជា​នាពេល​ដ៏​ឆាប់​ខាងមុខ ដើម្បី​បន្ត​ពិភាក្សា​ទៅលើ​សំណើ​ទាំងនេះ និង​ដើម្បី​ទទួលយក​នូវ​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ​ពី​គណៈ​កម្ម​ជាតិ​រៀបចំ​ការបោះឆ្នោត​របស់​កម្ពុជា ពាក់ព័ន្ធ​ជាមួយនឹង​ការរៀបចំ​ការបោះឆ្នោត​មួយ​ដែល​សេរី យុ​ត្តិ​ធ​ម៍ និង​មាន​តម្លាភាព ។

​សូ​បញ្ជាក់ថា​កាល នៅក្នុង​អំឡុង​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ជម្លោះ​នយោបាយ​នៅ​ភូមា​ជា​ប្រធានបទ​ក្តៅ​មួយ​ដែល​មិនទាន់​អា​ចរក​ច្រកចេញ​បាន​។ ក្រុម​មេដឹកនាំ​យោធា​ភូមា​ត្រូវ​អាស៊ាន​វាយតម្លៃថា​មិនមាន​ឆន្ទៈ​ក្នុង​ការគោរព​ឲ្យ​បាន​ប្រសើរ​នូវ​គោលការណ៍​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​។​កាលនោះ​មេដឹកនាំ​ភូមា​ត្រូវបាន​គេ​មើលឃើញ​បាន​បំបាក់មុខ​សម្តេច​ហ៊ុនសែន​ដែល​ហោះ​ទៅ​ក្រុង​ណៃ​ពី​ដោ​ដើម្បី​ចរចារ​ជាំ​ម​យ​យ​លោក​មីន​អ៊ុង​ឡាំង​ដើម្បី​អនុវត្តន៍​គោល​គារ​៥​ចំណុច​របស់​អាស៊ាន​។​

​មេដឹកនាំ​ប្រជាធិបតេយ្យ​ភូមា​លោកស្រី អ៊ុង សាន​ស៊ូ​ជី ត្រូវបាន​របប​យោធា​ឃុំខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​កា​លពី​ខែកុម្ភៈ ឆ្នាំ​២០២១​។ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូបនេះ ត្រូវបាន​ក្រុម​យោធា​ចោទប្រកាន់ និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចុងក្រោយ​នេះ​រហូត​ជាង​២០​ឆ្នាំ ក្រោម​បទល្មើស​ផ្សេងៗ​គ្នា​ជាច្រើន​។​ការធ្វើ​រដ្ឋប្រហារ​ដណ្តើម​យក​អំណាច​ពីរ​ដ្ឋា​ភិ​បា​ល្រ​ជា​ធិបតេយ្យ​ភូមា​បាន​បង្ក​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ចូលក្នុង​សង្គ្រាម​។​សព្វថ្ងៃនេះ​ទ​ព័​រដ្ឋាភិបាលយោធា​របស់​លោក​មីន​អុង​ឡាំង​ជួប​ការបរាជ័យ​ជា​បន្តបន្ទាប់​ទើប​ធ្វើ​ឲ្យ​លោក​មីន​អុង​ឡាំង​បន្ទន់ឥរិយាបទ​បាន​៕a burma braka a hun min1 a hun min2 

​