» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9212 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699383 នាក់

រដ្ឋ​ទម្លាក់​លុយ​៣០​លាន​ដុល្លារ​ទិញស្រូវ​កុំ​ឲ្យ​ថោក​ពេក​ទប់​ចល្លាចល​!

 

​ភ្នំពេញ​៖​លោក កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ទម្លាក់​ថវិកា​ចំនួន​៣០​លាន​ដុល្លារ ដើម្បី​អន្តរាគមន៍​ទិញស្រូវ​ដែល​កំពុង​ធ្លាក់​ថ្លៃ​ពី​កសិករ​។a preab rice1

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ស្ថានភាព​ថ្លៃ​ស្រូវ និង​ការប្រមូល​ផល​ស្រូវប្រាំង រៀបចំឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ខែមករា នេះ​លោក កៅ ថាច លើកឡើង​ដូច្នេះ​៖ «​ថ្មីៗ​នេះ ដោយសារ​ស្ថានភាព​តម្លៃ​ស្រូវ​មិនទាន់មាន​ស្ថិរភាព រដ្ឋាភិបាល​បាន​ទម្លាក់​បន្ថែម​៣០​លាន​ដុល្លារ​ទៀត នៅថ្ងៃនេះ​តែម្ដង​។ លុយ​នេះ គឺ​មកដល់​នៅ​ធនាគារ​អភិវឌ្ឍន៍ជនបទ សម្រាប់​បញ្ចេញ​ទៅ​ដើម្បី​ទិញស្រូវ​តែម្ដង​។ នេះ​អ្វីដែល​រាជរដ្ឋាភិបាល​បានរៀបចំ និង​ធ្វើ អន្តរា​គម​ជា​បន្តបន្ទាប់​»​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បានឱ្យដឹងថា គិត​មកទល់ពេលនេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​ទម្លាក់​ថវិកា​ចូលទៅក្នុង​វិស័យ​ស្រូវ​អង្ករ​ជាង​២០៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងនោះ ៣០​លាន​ដុល្លារ ជា​ទុនវិនិយោគ ក្រៅពីនេះ​ជា​ទុន​បង្វិល​។​

​លោក កៅ ថាច បាន​ញ្ជា​ក់ថា កន្លងមក​រាជរដ្ឋាភិបាល​ធ្លាប់បាន​ទម្លាក់​ថវិកា​ទិញស្រូវ​ពី​កសិករ​ចំនួន​៥​លើក​មកហើយ ក្នុងនោះ​លើក​ទី​១ គឺ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦, លើក​ទី​២ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦, លើក​ទី​៣ ខែកក្កដា ឆ្នាំ​២០១៧, លើក​ទី​៤ កាលពី​ខែកញ្ញា ឆ្នាំ​២០២០, និង​លើក​ទី​៥ កាលពី​ខែមីនា ឆ្នាំ​២០២៤​។​

​ឯ​លោក​បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​វិញ បានឱ្យដឹងថា បច្ចុប្បន្ននេះ​រោង​ម៉ាស៊ីន​ក្នុងស្រុក​ចំនួន ៤ ក្នុងចំណោម​រោង​ម៉ាស៊ីន​ធំៗ​ជាង ២០ ដែល​ក្រសួងកសិកម្ម​បាននិងកំពុង​សម្របសម្រួល ក្នុងការ​បង្កើន​ការទិញ​ស្រូវប្រាំង​ពី​កសិករ​។​

​រោង​ម៉ាស៊ីនកិនស្រូវ​ទាំង ៤ នោះ​រួមមាន​៖ ទី​១. ក្រុមហ៊ុន អៀង ហ៊ាង សង្កែ បាត់ដំបង ទទួល​ទិញស្រូវ​ស្រ​ង៉ែ និង សែន​ក្រអូប ក្នុង​បរិមាណ​គ្រោង​ទិញ​ចំនួន ១៥,០០០ តោន ពី​កសិករ​។ ទី​២ ក្រុមហ៊ុន​អេ​ម​រុ​រ៉ា​យស៍ សាខា​បាត់ដំបង ដែល​ទទួល​ទិញស្រូវ​ស្រ​ង៉ែ និង សែន​ក្រអូប​ចាប់តាំងពី ថ្ងៃទី​០២ មករា ឆ្នាំ​២០២៥ រហូត ខែ​មិនា ២០២៥ សាខា​កំពង់ធំ ព្រមទាំង​ទទួល​ទិញស្រូវ​ប្រភេទ OM ចាប់តាំងពី ថ្ងៃទី​០៣ មករា ឆ្នាំ​២០២៥ រហូត ខែ​មិនា ២០២៥​។​

​ទី​៣ រោង​ម៉ាស៊ីន​សេក​មាស ជិត​នៅ ផ្លូវជាតិ​លេខ 6A ភូមិ​តា​សែន ស្រុក​ជើងព្រៃ កំពង​ចាម ដែល​ទទួល​ទិញ​ស្រង​និង OM មាន​តម្រូវ​ការទិញ​ពី​ខែមករា ដល់​មិនា ២០២៥ ចំនួន ២០០០០ តោន​។ និង​ទី​៤ រោង​ម៉ាស៊ីន​ឈិ​ត​ប៊ុន​ថង ព្រៃវែង ទទួល​ទិញស្រូវ OM5451 និង​ស្រូវ​ផ្សេងទៀត នៅក្នុង​បរិមាណ ២០០០០​តោន ចាប់ពី​ខែមករា ដល់​មិនា ឆ្នាំ​២០២៥​។​


​អ្នកស្រី ឃី ប៉ូ​នី ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អេ​ម​រុ​រ៉ា​យស៍​សាខា​ខេត្តកំពង់ធំ ក៏បាន​បញ្ជាក់​ឱ្យ​កាសែត ដឹងថា រោង​ម៉ាស៊ីនកិនស្រូវ​របស់​អ្នកស្រី បាន​ទិញស្រូវ​ប្រភេទ OM ចូល​ពី​កសិករ​ក្នុង​រង្វង់​ចន្លោះ​ពី ១៥ ទៅ ២០ ឡាន​ក្នុង​មួយថ្ងៃ ដោយ​គិត​ជា​តោន​ចន្លោះ​ពី ៥២៥ តោន ទៅ ៧០០ តោន ក្នុង​មួយថ្ងៃ​ទៅតាម​ចំនួន​ស្រូវ និង​សមត្ថភាព​ឡ​សង្ងួត​របស់​រោង​ម៉ាស៊ីន​។​

​ចំពោះ​តម្លៃ​វិញ អ្នកស្រី បាន​អះអាងថា «​តម្លៃ​ស្រូវ OM អាចមាន​ការប្រែប្រួល​ជា​រៀងរាល់ថ្ងៃ ដោយ​តម្លៃ​គិត​ទៅតាម​ជិត ឆ្ងាយ ប៉ុន្តែ​សម្រាប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៥ នេះ តម្លៃ​ដឹក​ដល់​រោង​ម៉ាស៊ីន អ្នកស្រី​ទិញ​ចូលក្នុង​តម្លៃ ៨៨០ រៀល​ឡើង ក្នុង ១​គីឡូក្រាម​»​។​​ក្រៅពី​ឈ្មួញ​នៅ​រសៀល​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ នេះ លោក​ឧកញ៉ា ព្រាប សុវត្ថិ និង ភរិយា បានប្រកាស​ចូលរួមចំណែក​ទិញស្រូវ​ពី​ប្រជាកសិករ​ចំនួន ៥០ តោន ជូន​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ជីវភាព​ខ្វះខាត ដើម្បី​ចូលរួម​ជួយ​បន្ត​ផ្ដល់​ស្នាមញញឹម​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​។​

ដោយឡែក​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​ដែល​យឺ​តយ៉ាវ​ក្នុងការ​សង់ផ្ទះ​ជុន​អតិថិជន​ខ្លួន​នោះ​ក៏​ប្រកាស​តាម​ហ្វ​ស​ប៊ុ​កថា​នឹង​ទិញ​អង្គរ​ចែកជូន​ប្រជាពលរដ្ឋ​អ្នកទិញ​ផ្ទះ​របស់ខ្លួន​ដែរ​។​សូម​អបអរសាទរ​តែ​សកម្មភាព​ចឹ​ង​វា​បាន​តែមួយ​ប្រ៉ា​វ​ទេ​បញ្ហា​ដែល​ស្ថេរភាព​និង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ចកម្ពុជា​គឺ​រដ្ឋ​ត្រូវ​រក​ទីផ្សារ​នាំចេញ​ស្រូវ​អង្គរ​ឲ្យ​បាន​ច្រើន​មិនមែន​ពឹង​តែ​ទីផ្សារ​ជិតខាង​ចឹ​ង​ទេ​៕a kao thach a pREAB rice 

 

​