» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7423 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697594 នាក់

លោក​ស៊ុនចាន់ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ចុះ​ត្រួតពិនិត្យ​ផ្លូវ​៣៨​ខ្សែ​ដែល​បាន​សង់​ហើយ​នៅ​ខេត្តសៀមរាប​បង្ហើប​ពី​រឿង​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​

 

​សៀមរាប​៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប នៅ​ថ្ងៃទី​៩ ខែមករា បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ដែល​បាន​សាងសង់​រួច​១០០​ភាគរយ​ហើយ​។a road sr1 


​តាមរយៈ​ក្រុម​អ្នកសារព័ត៌មាន លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​ទឹកចិត្ត​ប្រកបដោយ​សប្បុរស​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក្នុង​ការតភ្ជាប់​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹក​កខ្វក់​ពី​ខ្នង​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១២ ២៩៩ តំណ​ជាមួយនឹង​ប្រព័ន្ធ​លូ​មេ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយ​ឥតគិតថ្លៃ ដើម្បី​ជា​ចំណងដៃ​ដ៏​ថ្លៃថ្លា​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សៀមរាប ដែល​គិត​រហូត​មកទល់ពេលនេះ​ការតភ្ជាប់​នេះ​សម្រេចបាន​ប្រមាណ​៥០%​ហើយ​។

លោក​ទេសរដ្ឋមន្ត្រី​ឲ្យ​ដឹង​ផងដែរ​អំពី​ការតភ្ជាប់​ប្រព័ន្ធ​លូទឹកកខ្វក់​ពី​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់​ប្រព័ន្ធ​លូ​មេ ហើយ​បង្ហូរ​ចូលទៅ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​សាងសង់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ប្រាក់កម្ចី​ពី​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​សាងសង់​រួច​ក្នុង​ជំហាន​ទី​១ និង​បច្ចុប្បន្ន​ក្រសួង​កំពុង​សិក្សា​ជាមួយ​ភាគី​កូរ៉េ​បន្ថែមទៀត​នៅក្នុង​ជំហាន​ទី​២ ដើម្បី​ពង្រីក​សមត្ថភាព​នៃ​ការ​ចម្រោះ​ទឹក​កខ្វក់​នៅក្នុង​ក្រុង​សៀមរាប និង​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏បាន​បញ្ជាក់​អំពី​ទីតាំង​នៃ​ការសាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េខាងត្បូង ឬ​ស្ពាន​ស្វាយជ្រុំ ដែល​ខណៈ​ពេលនេះ ការសិក្សា​ជិត​ចប់សព្វគ្រប់​អស់ហើយ​នឹង​អាច​បើក​ការដ្ឋាន​នៅ​ឆ្នាំ​២០២៣​ណោះ​!​។

​លោក ស៊ុន ចាន់ថុល ថា​៖ ស្ពាន​ឆ្លងទន្លេ​មេគង្គ នៅ​ភ្នំពេញ គឺ​ស្ពាន​ស្វាយជ្រុំ ឥឡូវនេះ​សិក្សា​ជិត​ចប់សព្វគ្រប់​ហើយ ដែលមាន​ជម្រើស​ស្ពាន​៣​ប្រភេទ មាន​ស្ពាន​ធម្មតា មាន​ស្ពាន​ខ្សែ​កាបិ៍ ដូច​នៅ​អ្នក​លឿង យើង​កំពុង​ពិនិត្យ​ចុងក្រោយ ដើម្បី​រៀបចំ​ដាក់​ចេញថ្លៃ​សាងសង់ ខ្ញុំ​គិតថា​ទាល់​ឆ្នាំ​២០២៣ ទើប​យើង​អាច​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ស្វាយជ្រុំ​នេះ​បាន​។​ចំពោះ​ទីតាំង​ត​ភ្ជាប់​ក៏​កំពុងស្ថិត​ក្នុងការ​សម្រេច​ផងដែរ ដោយមាន​ជម្រើស​ពីរ គឺ​ទី​១ ភ្ជាប់​ពី​ទីតាំង​រដ្ឋាករទឹក ផ្លូវ​កែវ​ចិន្តា ខណ្ឌ​ជ្រោយចង្វារ ទៅកាន់​ស្វាយជ្រុំ​តែម្តង និង​ទី​២ ភ្ជាប់​ពី​ម្តុំ​ផ្សារ​ចាស់ ទៅ​សណ្ឋាគារ​សុខា រួច​ទៅកាន់​តំបន់​អរិយ​ក្សត្រ ដែល​ត្រូវ​សង់ស្ពាន​ចំនួន​២​។ ដូច្នេះ​ទីតាំង​ណា​ដែលមាន​ផលប៉ះពាល់​តិច ចំណាយ​ថវិកា​តិច ជា​ជម្រើស​ល្អ​។​


​ការកសាង​ផ្លូវ​នៅ​ខេត្តសៀមរាប​នេះ​វិញ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប រួមមាន​ការងារ​ស្ថាបនា​កម្រាល​ផ្លូវ​ដោយ​បេតុង​សរសៃដែក ការងារ​កម្រាល​ផ្លូវ​ដោយ​អ៊ុត​បេតុង​កៅស៊ូ​(AC) ការងារ​ប្រព័ន្ធ​បណ្ដាញ​លូ​មេទឹក​ភ្លៀង​-​ទឹក​កខ្វក់ ការងារ​រៀប​ខឿន​ចិញ្ចើមផ្លូវ និង​ការងារ​កម្រាល​ក្រា​នី​ត បានបញ្ចប់​ការសាងសង​១០០% តាម​ផែន​ការដែល​បានគ្រោង​ទុក តាំងពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នៅសល់តែ​ការងារ​សម្អាត និង​រៀបចំ​សោភ័ណភាព​តែប៉ុណ្ណោះ​។
ការងារ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ចំនួន​២០០​ទីតាំង ការងារ​ដំឡើង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន ៥០០៣​ដើម ការងារ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍​ចំនួន​២០​ទីតាំង ការងារ​ដាំ​ដើមឈើ​ចំនួន​៣១២៥ ដើម និង​ការងារ​បំពាក់​បរិក្ខារ​ចរាចរណ៍ លើ​ខ្សែ​ផ្លូវ​ដែល​ស្ថិតក្នុង​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨ ជា​លទ្ធផល​សម្រេចបាន ៧២,៧៤%​។

​គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​ចំនួន​៣៨​ខ្សែ នេះ មាន​ប្រវែង​សរុប ១០៦,៤២ គីឡូម៉ែត្រ ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤៩ ២១៦ ៥៩៥ ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ចំនួន​៩​លាន​ដុល្លារ​អាមេរិក​ចំណាយ​លើ​ការងារ​ចាំបាច់​ក្នុង​ការរៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់ ឋិត​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ចំណាយពេល​សាងសង់​ចំនួន​១៣​ខែ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។a road si5 a road sr a road sr2 


​

​