» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7166 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697337 នាក់

ចិន​សន្យា​ជួយ​ទា​ហ៊ាន​ខ្មែរ​បន្តទៀត​សម្រាប់​ឆ្នាំ​២០១៩

 


​ចិន​៖ គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ (WEI FENGHE) សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ជួប​ពី​ភា​ក្សា​ការងារ​និង​ចុះហត្ថលេខា​ជួយ​គ្នា​បន្ត​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី​២២​តុលា​ឆ្នាំ​២០១៨​។ a army pa 

​នៅក្នុង​ជំនួប​នៃ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​-​ចិន​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វេ​ន​ហេ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន បានចាត់ទុក​វត្តមាន គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​កម្ពុជា នៅ​ទីក្រុង​ប៉េកាំង​លើក​នេះ គឺ​បានបង្ហាញ​ពី​ការគាំទ្រ និង​ការយកចិត្ត​ទុក ដាក់​យ៉ាងខ្លាំង​របស់​កម្ពុជា​ចំពោះ កងទ័ព​រំដោះប្រជាជន​ចិន និង​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​គាំទ្រ​ពេញទំហឹង​ចំពោះ​ព្រឹត្តិការណ៍ ពហុភាគី​ដែល​បានរៀបចំ​ឡើង​ដោយ​ប្រទេស​ចិន​នាពេលនេះ​។

លោក បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​កងទ័ព​ប្រទេស​ទាំងពីរ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ចិន ឱ្យ​កាន់តែ​ជិតស្និត រីកចម្រើន និង​រឹងមាំ​ឡើង ថែម​ទៀត។ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានលើកឡើង​អំពី​ភាព​វិជ្ជមាន នៃ​ទំនាក់ទំនង​កិច្ច​សហ ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​-​ចិន ដែល​រីកចម្រើន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ដែល​ក្លាយជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​។ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់ថា កិច្ច​សហ​ប្រតិការ​រវាង​កងទ័ព​ទាំងពីរ កម្ពុជា​-​ចិន បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​ក្នុងពេល​កន្លងមក​។

​ទាក់ទង​និង​ដំណើ​ទស្សនកិច្ច​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជា​រតិ បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នេះ ភាគី​ចិន​បាន​សន្យា​បន្ត​ជំរុញ​ការរក្សា​ផ្លាស់ប្ដូរ ប្រតិភូ​ជាន់ខ្ពស់ រវាង​កងទ័ព​ទាំងពីរ​ជា​បន្តទៅទៀត​, បន្តធ្វើ​លំ​ហាត់​នាគ​មាស ដែល​នឹងធ្វើ​នៅ​ខែមីនា ឆ្នាំ​២០១៩, បន្ត​ជួយ​កសាង​សង់​វិទ្យាស្ថាន ទ័ពជើងគោក​ថ្លុក​តាសេក រួមទាំង​បន្ត​ជួយ​ហ្វឹកហ្វឺន បណ្តុះបណ្តាល​ធនធានមនុស្ស​ដល់ កងយោធពល​ខេមរភូមិន្ទ​។ នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​លើ​ពិធី សារ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​ទាំងពីរ កម្ពុជា​-​ចិន ផងដែរ​៕
​a army pa1