» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7437 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697608 នាក់

ឧបនាយករដ្ឋមន្ត្រី ស សុខា​៖​អភិបាល​ថ្មី​ខេត្តកំពង់ស្ពឺ ឲ្យ​យកចិត្តទុកដាក់ ប៉ាណូ​គ្រឿង​ស្រវឹង​និង​ល្បែង​


​កំពង់ស្ពឺ​៖ នា​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលខេត្ត​កំពង់ស្ពឺ ដោយ​លោក ជាម ច័ន្ទ​សោភ័ណ ជំនួស​លោក វ៉ី សំណាង ត្រូវ​ទៅកាន់​មុខតំណែង​ជា អភិបាល​ខេត្តតាកែវ ។a speu governer1

​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងថា ២​ចំណុច​ដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ក្នុង​ខេត្តកំពង់ស្ពឺ​កន្លងមក គឺ​ហាម​ដាច់ខាត​ផ្សព្វផ្សាយ​លើ​ប៉ាណូ​ទីសាធារណៈ​ចំពោះ​គ្រឿង​ស្រ​វ៉ឹ​ង នេះហើយ​ដែលជា​គោលបំណង​កាត់បន្ថយ គ្រោះថ្នាក់​ចារ​ចរណ៍ ដែល​សម្លាប់​ពលរដ្ឋ​ស្លូតត្រង់​រាល់ថ្ងៃ និង​មួយទៀត​គឺ​ការទាក់ទាញ​អ្នកវិនិយោគ​របស់​រដ្ឋ​បាល​ខេត្តកំពង់ស្ពឺ ដែលមាន​សក្តានុពល​ខ្លាំង​ផ្នែក​រោងចក្រ ដែល​ខេត្តកំពង់ស្ពឺ​មាន​អ្នកវិនិយោគ​ចាប់ពី​ចំនួន ៥​លាន​ដុល្លារ​ឡើង ជា​ខេត្ត​ជាប់​លេខ​១​។ កក្តា​នេះ​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​តាម​ជនបទ ដោយសារតែ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា ត្រូវ​បន្តការងារ​បង្ក្រាប​ការជួញដូរ​មនុស្ស ការជួញដូរ​គ្រឿងញៀន ការចាប់​ជំរិត​មនុស្ស ដែល​ប្រើ​រូបភាព​អាសអាភាស ។​ល​។ ជាង​នេះ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ និង​ឈានទៅ​បង្ក្រាប ឲ្យ​បានការ​ជួញដូរ​មនុស្ស និង​បទល្មើស​ផ្សេង​ដែល​កើតឡើង​។ ដូចគ្នា​ចំពោះ​ពាក់ព័ន្ធ​ការជួញដូរ​អាវុធជាតិផ្ទុះ គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ សហការ​ដោយ​យកចិត្តទុកដាក់​ចំពោះ​ការកែច្នៃ​អាវុធ​ចាស់​ទៅជា​ថ្មី ហើយ​លក់​ទៅ​ឲ្យ​ប្រទេសជិតខាង​យើង សូមកុំ​ឲ្យ​កើតមាន​ឡើយ​។​​លោក​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​អភិបាលខេត្ត​កំពង់ស្ពឺ​ថ្មី ត្រូវ​បន្ត​ការដឹកនាំ​ប្រកបដោយ​ការអភិវឌ្ឍន៍ និង​ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត កុំ​ធ្វើ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង​រដ្ឋបាលខេត្ត​ទាំងមូល ធ្វើយ៉ាងណា​ត្រូវមាន​ការសហការ​គ្នា​ឲ្យ​បាន​រលូន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី ថ្លែង​ឲ្យ​ជំនាញ​ត្រួតពិនិត្យ​លើ​បញ្ហា​ការនាំ​ឱ​ថស​ក្លែងក្លាយ ឬ​ឱ​ថស​ហួស​សុពលភាព​ពី​បរទេស​មក​លក់ និង​ព្យាបាល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ខូចសុខភាព​យ៉ាងធ្ងន់ធ្ងរ ដូច្នេះ​ក្នុង​រឿងនេះ​មន្ត្រី កងកម្លាំង​ទាំងអស់​ត្រូវ​ពង្រឹង​ការងារ​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​បាន​។​​ដោយឡែក​បញ្ហា​អន្តរជាតិ​វិញ​, លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្ថែមថា បញ្ហា​សង្គ្រាម វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ជួប​វិបត្តិ​សេដ្ឋកិច្ច តែមួយ​ទៀត​បញ្ហា​ព័ត៌មាន​វិជ្ជា រួមផ្សំ​ទាំង​ព័ត៌មាន​ក្លែងក្លាយ​បំពុលសង្គម បាន​វិ​វត្ត​ខ្លួន​ធ្វើ​ឲ្យ​ពលរដ្ឋ បាន​បាត់បង់​លុយកាក់ តាមរយះ​ការ​ឆបោក​តាម​គ្រប់​រូបភាព​នៃ​ប្រព័ន្ធ​ឡ​ន​ឡាញ ដែល​ទាមទា​ឲ្យ​កងកម្លាំង​សន្តិសុខ​ទូទៅ​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន ដែល​ត្រូវមាន​បទពិសោធ​ច្បាស់លាស់​បំផុត​។​

​ជារួម និង​ដោយឡែក​ខេត្តកំពង់ស្ពឺ ចំពោះ​បញ្ហា​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព នោះ​គឺ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន បង្ការ​ទប់ស្កាត់ អនុវត្ត​៣​ចំណុច ហើយ​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ក្រុម​ក្មេង​ទំនើង អនុវត្ត​ច្បាប់​ឲ្យ​តឹងរឹង សំដៅ​ឲ្យ​ពួកគេ​គោរព​ច្បាប់ ខ្លាច​ច្បាប់ បង្ក្រាប​ក្រុម​ល្បែងស៊ីសង គឺ​មិន​អនុញ្ញាត​ឲ្យ​ពង្រីក​ទីតាំង​បន្ថែមទៀត​បានឡើយ​។ ក្នុងនោះ​ហាម​ដាច់ខាត​ការស្នើសុំ​លើក​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​នាំ​ឲ្យ​ពលរដ្ឋ​បង្កើត អា​ខោ​ន​លេងល្បែង​តាម​ឡ​ន​ឡាញ ។​ល​។ ទោះបី​ជ្រក​ក្រោម​ល្បែង​ស្របច្បាប់​ក៏ដោយ​៕a speu governer 

​