» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6645 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696816 នាក់

អភិបាល​ខេត្តកំពត ឱ្យ​ពលរដ្ឋ ៣៥​គ្រួសារ រុះ​រ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែក​ត្រើយ​ខាងលិច​និង​កែលម្អ​សហគមន៍​នេសាទ​

 


​កំពត​៖ អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន បាន​បន្ត​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ក្នុងដំណាក់កាល​ទី​២ ដោយ​ស្ថាបនា​ផ្លូវ​ចាប់ពី​ចំណុច​គល់ស្ពាន​ឥន្ទធនូ​ដល់​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ហើយ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ទាំង ៣៥​គ្រួសារ​ដែល​រស់នៅ​ជាប់​ព្រែក រុះ​រ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែក​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ​។a kompot2 

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២៥ លោក​អភិបាលខេត្ត​បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​បញ្ហា​ប្រឈម សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ ដែល​បានរស់នៅ​លើដី​ជាប់​ដងព្រែក​កំពង់បាយ ចាប់ពី​គល់ស្ពាន​ឥន្ទធនូ រហូតដល់​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការរុះ​រ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែក ដើម្បី​កំណត់​យក​ទំហំ​ទីតាំង​រុះ​រ៉ើ​ដើម្បី​រៀបចំ​សោភ័ណភាព​បន្ថែមទៀត និង​បើកផ្លូវ​មាត់​ព្រែក​ចាប់ពី​គល់ស្ពាន​ចាស់​ដល់​ស្ពាន​ថ្មី​ត្រើយ​ខាងលិច​។

​លោក ម៉ៅ ធនិន បាន​លើកឡើងថា ក្នុង​អ​ណា​ត្តិ​ទី​៧ នៃ​រាជរដ្ឋាភិបាល បាន​ចង្អុល​ទិស​ឱ្យ​នៅតាម​បណ្តា​ខេត្ត​ដែលជា​គោលដៅ​ទេសចរណ៍ ត្រូវ​ពង្រីក​សក្តានុពល​ដើម្បី​ស្រូបយក​ទេសចរ​ឱ្យមក​លេង​កម្សាន្ត​កាន់តែច្រើន ទាំង​ក្នុងប្រទេស ក្រៅប្រទេស ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។ ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​នេះ ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ដូច្នេះ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ការរុះ​រ៉ើ​សំណង់​ដែល​ប៉ះពាល់​ដល់​ចំណី​ព្រែក​កំពង់បាយ ហើយ​ការអភិវឌ្ឍ​នេះ មិនឱ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​នោះឡើយ​។​ក្រោយពី​កិច្ចពិភាក្សា ប្រជាពលរដ្ឋ​ទាំងអស់​ក៏​យល់ព្រម​ឯកភាព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​ខេត្ត​ក្នុង​ការរុះ​រ៉ើ​សំណង់​ដែល​ប៉ះពាល់​ដល់​ការអភិវឌ្ឍ។ រដ្ឋបាលខេត្ត បាន​បែងចែក​ការអភិវឌ្ឍ​តំបន់ឆ្នេ​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ជា ៣​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ចាប់ពី​គល់ស្ពាន​ត្រើយ​កោះ​ដល់​គល់ស្ពាន​ឥន្ទធនូ​, ដំណាក់កាល​ទី​២ ចាប់ពី​គល់ស្ពាន​ឥន្ទធនូ​ដល់​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) និង​ដំណាក់កាល​ទី​៣ ចាប់ពី​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) រហូតដល់​ស្ពាន​រថភ្លើង​។

 

​សូមបញ្ជាក់ថា​កាល​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២៤​អភិបាល​ខេត្តកំពត លោក ម៉ៅ ធនិន បាន​ចុះ​ពិនិត្យ​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជា​នេសាទ ក៏ដូចជា​ពិនិត្យ​ទីតាំង​សម្រាប់​កែលម្អ​សោភ័ណភាព​ក្នុង​សហគមន៍​នេសាទ​ចំនួន​២ ក្នុង​ក្រុង​បូកគោ គឺ​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ និង​សហគមន៍​នេសាទ​ព្រែក​ត្នោត​ផងដែរ ។​លោក ម៉ៅ ធនិន ក៏បាន​ឱ្យ​រៀប​ចំរក​ទីតាំង​ថ្មី​សម្រាប់​សាងសង់​លំនៅឋាន​ជូន​ប្រជា​នេសាទ​ចំនួន ១៣​គ្រួសារ ដែល​រស់​នៅលើ​ខ្នង​ប្រឡាយ​ផ្លូវទឹក​ចូលទៅ​កាន់​សហគមន៍ ដើម្បី​យក​ប្រឡាយ​នោះ​ធ្វើជា​កន្លែង​សម្រាប់​ទេសចរ​ជិះទូក​លេង​កម្សាន្ត និង​ធ្វើដំណើរ​ចូល​សហគមន៍​តាមផ្លូវ​ទឹក​ផងដែរ​។ ក្រៅពីនេះ​លោក​ក៏បាន​ណែនាំ​ប្រជា​នេសាទ អាជីវករ ត្រូវ​រួមសហការ​គ្នា​ក្នុងការ​ថែរក្សា​អនាម័យ​បរិស្ថាន ចេះ​ស្រឡាញ់គ្នា ពិសេស​ថែរក្សា​ធនធានធម្មជាតិ​ឱ្យបាន​ល្អប្រសើរ​៕a kompot a kompot3 

​