» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4244 នាក់

ម្សិលមិញ 10264 នាក់

សរុប 14143426 នាក់

មាន​មនុស្ស​ជាង​៤​លាន​នាក់​បាន​ដើរលេង​តាម​បណ្តា​ខេត្ត​នានា​ក្នុងឱកាស​ចូលឆ្នាំខ្មែរ​៣​ថ្ងៃ​

 

​ភ្នំពេញ​៖​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦ ខែមេសា ឆ្នាំ​២០២២ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវទេសចរ​សរុប​ចំនួន​៤,៥៩០,៣២៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៤,៥៦១,៤៧៧​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​២៨,៨៤៩​នាក់​.​។​នេះ​បើតាម​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ឲ្យ​កាសែត​ដឹង​។a new year tour1 

ក្នុងនោះ​តួលេខ សម្រាប់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៣​ថ្ងៃ​នៃ​ពី​ធិ​បុណ្យចូលឆ្នាំ រួមមាន​៖ខេត្តបាត់ដំបង​មាន ៥៦៥,៦១៨​នាក់​។​* ខេត្តកំពង់ចាម ៥១៤,៤៤៧​នាក់​។​* ខេត្តសៀមរាប ៤០០,៥៩១​នាក់​។​* ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣​នាក់​។​* ខេត្តព្រៃវែង ៣៨២,៨៦៧​នាក់​។​* ខេត្តកំពង់ស្ពឺ ៣៣១,៨០៩​នាក់​។​* ខេត្តពោធិ៍សាត់ ២៩៨,០៣៧​នាក់​។​* ខេត្តកំពង់ឆ្នាំង ២៧៥,៤០០​នាក់​។​ខេត្តកំពត ២៥៤,២៧០​នាក់​។​* ខេត្ត​ព្រះសីហនុ ២៣២,២៦៤​នាក់​។​* រាជធានី​ភ្នំពេញ ២២២,២២០​នាក់​។​
​លោក​រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បញ្ជា​ក់ថា ចរន្ត​ភ្ញៀវ​នា​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​ថ្ងៃទី​៣​នេះ​នៅ​បន្ត​មាន​ភាព​ផុស​ផល និង​កុះករ​កាន់តែច្រើន​ធៀប​នឹង​ថ្ងៃទី​២​ម្សិល​ម៉ិ​ញ​។ ជាក់ស្តែង តួលេខ​ថ្ងៃទី​៣​នេះ​បន្ត​កើនឡើង​រហូតដល់​ប្រមាណ ៣៦.០២% ធៀប​នឹង​ថ្ងៃទី​២​។

សរុប​ថ្ងៃទី​១ និង​ទី​២ ចរន្ត​ភ្ញៀវ​នាពេល​ចូលឆ្នាំ​នេះ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១៩​ដែល​មិនទាន់មាន​ជំងឺ​កូ​វីដ ប៉ុន្តែ​សម្រាប់​ថ្ងៃទី​៣​នេះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​គ្រប់​ខេត្ត​ធ្វើ​ឲ្យ​ភ្ញៀវ​មាន​ចំនួន​តិចជាង​ឆ្នាំ​២០១៩​។ ដូច្នេះ​សរុប​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ​២៥៦៥ ( ជិត​ឈានចូល​២៥៦៦) មហាសករាជ​១៩៤៤ ចុល្លសករាជ​១៣៨៤​នេះ មាន​ភ្ញៀវ​ប្រហាក់ប្រហែល​នឹង​៣​ថ្ងៃ​នៃ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​កាលពី​ឆ្នាំ​២០១៩ (​ដែលមាន​ចំនួន​ប្រមាណ​៤,៧២៦,៦០២​នាក់​)​។​

បើតាម​លោក​ថោង ខុន តួលេខ​ខាងលើ​មិនបាន​រាប់បញ្ចូល​ប្រជាពលរដ្ឋ​ដែល​ទៅ​ជួបជុំ​ទទួល​អាហារ​ជា​លក្ខណៈ​ក្រុមគ្រួសារ​នៅតាម​អាហារ​ដ្ឋា​ន និង​កន្លែង​ដែលមាន​រៀបចំ​ជា​ខ្យុ​ស (Kiosque) អង្គុយលេង​ញ៉ាំ​អាហារ និង​ចំនួន​ប្រជាពលរដ្ឋ​ជាច្រើន​ផ្សេងទៀត ដែល​បានរៀបចំ​ជា​កម្មវិធី​ជួបជុំ​នៅ​រាំលេង​កម្សាន្ត ជះ​ទឹក លាបម្សៅ​តាម​គេហដ្ឋាន និង​តាម​ភូមិ​ស្រុក​ផងដែរ​។​

​ទោះបី​ចរន្ត​ភ្ញៀវ​មាន​ភាព​កកកុញ​យ៉ាងណាក៏ដោយ ប៉ុន្តែ​កម្លាំង​មាន​សមត្ថកិច្ច​ទាំង​នៅ​ថ្នាក់ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ខេត្ត រួមជាមួយ​កម្លាំង​ប្រជា​ការពារ​នៅតាម​ភូមិ​ឃុំ​បាន​ខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព សណ្តាប់​ធា្ន​ប់ និង​ចរាចរណ៍​ទាំង​នៅតាម​ផ្លូវជាតិ ទីប្រជុំជន​ក្នុង​ទី​រួម​ខេត្ត កន្លែង​ប្រារព្ធ​កម្មវិធី​សង្ក្រាន្ត រួមទាំង​គោលដៅ​ទេសចរណ៍​នានា ទោះបី​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ និង​ហាលភ្លៀង​ពេលខ្លះ​ក៏ដោយ​។​

ក្នុងពេល​អភិសេក​រូប​សំណាក​តំណាង​ឲ្យ​ការកកើត​ទឹកដី​កម្ពុជា «​ព្រះថោង​នាងនាគ​» នៅក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ទៅ​អាជ្ញាធរ​ឲ្យ​ផ្អាក​ច្បាប់​គ្រប់គ្រង​កូ​វីដ​-១៩ ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​សម្ដេច​ថា​ឲ្យ​ពលរដ្ឋ​ទទួលបាន​ការសប្បាយរីករាយ​ក្នុងអំឡុង​ពេលនេះ និង​ថា​អាច​អនុវត្តន៍​បានតែ​កន្លែង​ណា​មាន​ហានិភ័យ​នៃ​ជំងឺ​ប៉ុណ្ណោះ​។​​ទោះជា​យ៉ាងណា​សម្ដេច​បានស្នើ​ឲ្យ​ពលរដ្ឋ​អនុវត្តន៍​វិធានការ​សុខាភិបាល ៣​កុំ ៣​ការពារ ត្រូវ​ចេញទៅ​ទទួល​វ៉ាក់សាំង​ដូ​ស​ជំរុញ​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ធានាថា​កម្ពុ​ជាមាន​សុវត្ថិភាព​គ្រប់គ្រាន់​។​

​មន្ទីរ​ទេសចរណ៍​សហ​ការ​ជាមួយ​មន្ទីរជំនាញ​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​បាន​ចាត់តាំង​ក្រុមការងារ​ចុះ​ប្រចាំការ​នៅតាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​គ្រប់គ្រង​ចរន្ត​ភ្ញៀវ ការពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព និង SOP ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​បញ្ចៀស​ការលក់​ឡើងថ្លៃ​ហួសហេតុ និង​បញ្ហា​បរិស្ថាន​អនាម័យ​ជាដើម ដែល​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ហាក់​មិនមាន​បាតុភាព​ធំដុំ​ណាមួយ​កើតឡើង​ទេ​។​a new year tour a new year tour2 a new year tour3