» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5933 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696104 នាក់

លោកតា ស៊ុ​ច មកដល់​ទឹកដី​កម្ពុជា​ហើយ​គង់នៅ​វត្ត​នាគ​វន្ត​!


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២ ខែកក្កដា ឆ្នាំ​២០២៥​នេះ ព្រះ​តេជគុណ មហា​នរិន្ទ​ថន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ហៅថា លោកតា​ស៊ុ​ច ឬ​លោក​ឪ​ស៊ុ​ច បាន​និមន្ត​មកដល់​ទឹកដី​កម្ពុជា ហើយ​តាម​ជើងយន្តហោះ​។​​លោកតា​ស៊ុ​ច ពេល​និមន្ត​មកដល់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ព្រះ​តេជគុណ ទទួលបាន​ការស្វាគមន៍​ព្រះសង្ឃ​ខ្មែរ និង​ពុទ្ធបរិស័ទ​ជាច្រើន​អង្គ​នាក់ ក្នុងនោះ​ក៏​រួមមាន ព្រះអង្គ នី សុវណ្ណ​មុនី​រ៉េត​, លោក ស្រី ចាន់ថន អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អន្តរជាតិ និង​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ​។ លោក​ឪ ស៊ុ​ច បាន​មាន​ព្រះ​ថេរ​ដីកា​ថា ព្រះអង្គ ពិត​ជាមាន​ព្រះទ័យ​រំភើប និង​រីករាយ ពេល​បាន​និមន្ត​មកដល់​ទឹកដី​កម្ពុជា ជាពិសេស ការទទួល​ស្វាគមន៍​ពី​ពុទ្ធបរិស័ទ​ខ្មែរ ក៏ដូចជា​អ្នកមុខអ្នកការ​សព្វ​មុខមន្ត្រី​ផ្តល់​តម្លៃ​កិត្តិយស​ជូន​លោក​ឪ​។​a such 

​លោក​ឪ ស៊ុ​ច​បាន​ថ្លែងអំណរគុណ​ដល់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក្នុងការ​អនុញ្ញាតឱ្យ​ព្រះអង្គ​និមន្ត​មក​រស់នៅ​ប្រទេស​កម្ពុជា​។ បន្ទាប់ពី​មកដល់​កម្ពុជា ព្រះអង្គ​នឹង​និមន្ត​ទៅ​គង់នៅ​វត្ត​នាគ​វ័​ន្ត ស្ថិតក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ គួរ​រំឭក​ខ្លី​ថា ព្រះ​តេជគុណ មហា​នរិន្ទ​ថន ដែល​ពុទ្ធបរិស័ទ​ខ្មែរ​ហៅ​ជាទូទៅ​ថា លោកតា​ស៊ុ​ច ឬ​លោក​ឪ​ស៊ុ​ច ជា​ធម្មកថិក​ដ៏​ល្បីល្បាញ​មួយអង្គ មាន​ដើមកំណើត​នៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ (​អតីត​ដែនដី​កម្ពុជា​លើ​)​។ ព្រះអង្គ ត្រូវបាន​គេ​ដឹងថា តែងតែ​និមន្ត​មក​កម្ពុជា​ជារឿយៗ ដើម្បី​ទេសនា​តប​តាម​ការ​និមន្ត​របស់​ពុទ្ធបរិស័ទ​ខ្មែរ នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​រាជធានី​ភ្នំពេញ​។​

​តែ នៅពេល​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ ព្រះអង្គ​ត្រូវបាន​ភាគី​ថៃ​ហាម​មិនឱ្យ​វិល​ចូល​ទឹកដី​ថៃ​វិញ​ទេ ក្រោយ​ព្រះអង្គ​បានចេញ​វីដេអូ​មួយ​បង្ហាញ​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ជូន​ទាហាន​ខ្មែរ​ដែល​បាន​បាត់​បង់ជីវិត​។ ករណីនេះ ព្រះអង្គ​បានស្នើ​សុំ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនឱ្យ​ចាប់បញ្ជូន​ព្រះអង្គ​ទៅ​ប្រទេស​ថៃ​វិញ​ឡើយ ក្នុងករណី​នគរបាល​ខ្មែរ​ចាប់បញ្ជូន​ព្រះអង្គ​ទៅ​ប្រទេស​ថៃ​វិញ (​ព្រោះ​ព្រះ​អង្គជា​ជនជាតិ​ថៃ​) ព្រះអង្គ​នឹង​បោក​ព្រះ​កេស ឬ​ចង​-​ក​សម្លាប់ខ្លួន​នៅលើ​រថយន្ត​នោះ ដាច់ខាត​មិន​ទៅវិញ​ឡើយ​។ សម្តេច​ធិបតី កាលពី​យប់​ថ្ងៃទី​១៩​មិថុនា ឆ្នាំ​២០២៥ ប្រកាស​ស្វាគមន៍ លោក​ឪ​ស៊ុ​ច​ដើម្បី​មក​គង់នៅ​ជា​អចិន្ត្រៃយ៍​ក្នុងប្រទេស​កម្ពុជា​។ តាមរយះ​បណ្តាញ​សង្គម​ផ្លូវការ សម្តេច​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានលើកឡើង​តាមរយះ​សំណេរ​ថា “​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) ក្នុងនាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំ​សូម​ស្វាគមន៍​ព្រះ​តេជគុណ (​លោក​ឪ​ស៊ុ​ច​) គ្រប់ពេលវេលា​”​។​

​បន្ថែម​លើ​នេះ​សម្តេច​បវរ​ធិបតី​បាន​បញ្ជាក់ថា “​មិន​ត្រឹមតែ​ចំពោះ​លោក​ឪ​ស៊ុ​ច​ទេ បើសិន​ជាមាន​ព្រះ​តេជគុណ​ព្រះ​ថេ​រា​នុ​ថេរៈ​អង្គណា ឬ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ដែល​ទទួលរង​នូវ​ការរើសអើង ឬ​ការ​មាក់ងាយ ដោយសារតែ​ខ្លួន​ជា​ខ្មែរ ឬ​ដោយសារតែ​ការបញ្ចេញមតិ​ការពារ​នូវ​យុត្តិធម៌ សេចក្តីថ្លៃថ្នូរ និង​ភាពត្រឹមត្រូវ​របស់​កម្ពុ​ជា ក្នុងការ​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូម​និមន្ត​និង​អញ្ជើញ​ព្រះ​តេជគុណ​និង​បងប្អូន​មក​រស់នៅ​នៅ​ប្រទេស​កម្ពុជា​”​។​​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​យោបល់​ឱ្យ​សម្តេច​ធិបតី ទូល​ស្នើសុំ​ព្រះមហាក្សត្រ ដើម្បី​ប្រគេន​សញ្ជាតិ​ខ្មែរ​ដល់​ព្រះអង្គ​ផងដែរ​៕a such1 a such2 

​