» មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​ » ស្ត្រី​ម្នាក់​ស្រវឹងស្រា បើករថយន្ត​ស៊េរី​ទំនើប​បុក​បុរស​ជិះ​ម៉ូតូ​អាគុយ ស្លាប់​នៅមុខ​ព្រលាន​តុលាការ​កំពុង​ចាត់ការ​! » ក្រុមហ៊ុន​វី​តា​ល់ និង​មី​ជាតិ​របស់​ឧកញ៉ា​ជឹ​ង សុគន្ធា​វី ទទួលបាន​សិទ្ធ​គ្រប់​គ្រង់​ដី​ក្នុង​ឧទ្យាន​ជាតិ​ជា​បន្តបន្ទាប់​! » រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិ​ការឃាត់ខ្លួន​ជនជាតិ​បង់​ក្លា​ដេ​ស និង​ខ្មែរ​ជាង ១០​នាក់​រំដោះ​ជនជាតិ​ចិន ០២​នាក់ នៅ​ខណ្ឌ​ជ្រោយចង្វា​ » រកឃើញ​ឱសថ​ក្លែងក្លាយ​ចំនួន ៦​មុខ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ » បន្ទាប់ពី​កាណាដា​មន្ត្រី​សេត​វិមាន​ប្រតិកម្ម​ចំពោះ​ការជាប់​ព័ន្ធ​របស់​មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​ក្នុងការ​ប៉ុនប៉ង​ធើ្វ​ឃាត​លើ​ក្រុម​ផ្តាច់ខ្លួន​និកាយ​សិក្ខ​ » បន្ទាប់ពី​បញ្ជា​ឲ្យ​ការពារ​ព្រៃ​ឡង់​សម្តេច​ធិបតី​ប្រកាស​បញ្ញ្ឈប់​រោងចក្រ​អគ្គិសនី​ប្រើធ្យូងថ្ម​ » មេភូមិ​ព្រមទាំង​ប្រជាពលរដ្ឋ តវ៉ា​សុំ​បើកផ្លូវ​សាធារណៈ​វិញមេស្រុកមេឃុំថាចាំពិនិត្យមើលសិន » លោក​កែវ​រ៉េមី​មេ​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​ថា​ស្ថាន​សិទ្ធមនុស្ស​ក្នុង​គុក​ដែលមាន​អ្នក​ជាប់​ជាង​៣​ម៉ឺន​នាក់​ល្អ​?! » សម្តេច​តេ​ជោ​ចេញមុខ​ជួយ​គ្រួសារ​សិស្ស​ម៉ែន​ផានិត​ដែល​ប្រឡង​បាក់​ឌុប​ជាំ​ប់​និទ្ទេស​A » កូន​ខ្មែរ​រៀន​ចប់​បណ្ឌិតសភាយោធា​នៅ​អាមេរិក​និង​អតីត​អនុប្រធាន​គណបក្ស​យុវជន​កម្ពុជា​ប្រកាស​ជួយឧបត្ថម្ភ​លោកយាយ​អាយុ​១០២​ឆ្នាំ​ដែល​កូនប្រុស​ត្រូវ​ចាប់​ដាក់គុក​ » តារាចម្រៀង ពេជ្រ រដ្ឋា​ផលិតកម្ម​ថោ​ន ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន ពេញចិត្ត គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់ នៅ​ស្រុក​ភ្នំក្រវាញ » អុំទូក​៣​ថ្ងៃ​នៅភ្នំពេញមាន​មនុស្ស​៥​លាន​នាក់​ចូលរួម​២២នាក់ស្លាប់ឆេះតូបអស់ជាង៤រយសម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ស​សើរ​ » អាមេរិក កូរ៉េខាងត្បូង​មិន​គាំទ្រ​ការបាញ់​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េខាងជើង​! » ភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​បុរី​សន្តិភាព​២​ក្នុង​ថ្ងៃបុណ្យ​អុំទូក​ហ្ម៉​ត់​សម​ត្ត​កិច្ច​ជួយ​មិនបាន​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1812 នាក់

ម្សិលមិញ 2791 នាក់

សរុប 13404337 នាក់

បុណ្យ​សមុទ្ទ​នៅ​ខេត្ត​ព្រះសីហនុ​ប្រតិភូ​ចូលរួម​ដាំ​ដើម​កោង​កាង​ក្នុងពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី​ចាត់ទុក​វិស័យ​ទេសចរណ៍​ជា​មាស​បៃតង​

​ខេត្ត​ព្រះសីហនុ​៖​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ស្អាត​បំផុត​លើ​សាកលលោក​ប្រមាណ​១៣០​នាក់​មកពី​ជាង​២០​ប្រទេស បានរួម​គ្នា​ជួយ​ដាំ​ដើម​កោង​កាង​ជាង​៣០០០​ដើម ដើម្បី​ចូលរួមចំណែក​ជាមួយ​ប្រទេស​កម្ពុជា​ក្នុងការ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​បរិស្ថាន​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ទីនោះ​ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​សួន​កោង​កាង​សាង​ស្នេហ៍​» ដើម្បី​បង្ហាញ​ពី​និមិត្តរូប​នៃ​សេចក្តីស្រឡាញ់ និង​ចំណងមិត្តភាព ភាតរភាព សាមគ្គីភាព​យូរអង្វែង​រវាង​សមាជិក​នៃ​ក្លិប​ឆ្នេរ​ទាំងអស់​ផងដែរ​។​a hun sea2 

​នេះ​បើ​យោងតាម​ការបញ្ជាក់​ពី ក្រសួងទេសចរណ៍ នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២២​។​គណៈប្រតិភូ​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក​ដាំ​ដើម​កោង​កាង​អនុស្សាវរីយ៍​នេះ​គឺធ្វើឡើង​ក្នុងឱកាស​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​ពិភពលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២​។ ។ លោក គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុ​ជាមាន​ព្រៃកោងកាង​សរុប​ចំនួន​៥៨,៨៥២​ហិកតា ក្នុងនោះ​ខេត្ត​ព្រះសីហនុ​មាន​ផ្ទៃដី​ព្រៃកោងកាង​ចំនួន​៩,៣៥២​ហិកតា មាន​ចំនួន​៣៩​ប្រភេទ​។ ព្រៃកោងកាង​ជា​កន្លែង​រក្សា​ជា​ដែន​ជម្រក ជា​កន្លែង​បង្កាត់​ពូជ ប្រភព​មេ​ពូជ​នៃ​ធម្មជាតិ និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​មនុស្ស តាមរយៈ​ការផ្តល់​ជា​ប្រភព​អាហារ និង​ឱសថ​បុរាណ​ផងដែរ​។​

​សម្រាប់​ការ​ប្រារព្ធ​បុណ្យ​សមុទ្រ​លើក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ល្ងាច​សៅរ៍ ទី​១០ ខែធ្នូ ឆ្នាំ​២០២២ ពេល​អញ្ជើញ​ជា​អធិបតី​បើក​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​បរិវេណ​ទីលាន​សម្តេច​តេ​ជោ ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព និង​ជា «​មាស​បៃតង​»៖ «​រាជរដ្ឋាភិបាល​បានចាត់ទុក វិស័យ​ទេសចរណ៍​ជា​វិស័យ​អាទិភាព និង​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ តាមរយៈ​ការបង្កើត​ឱកាស​ការងារ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាជន​ដោយផ្ទាល់ និង​ដោយ​ប្រយោល​, ជំរុញ​ការនាំចេញ​នៅនឹងកន្លែង​, បង្កើន​ចំណូល​ជាតិ​, ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​, ចូលរួម​ដល់​ការអភិរក្ស​វប្បធម៌ និង​ថែរក្សា​ការពារ​បរិស្ថាន និង​ធនធានធម្មជាតិ​របស់​យើង ប្រកបដោយ​ប្រសិទ្ធភាព និង ការទទួលខុសត្រូវ​ខ្ពស់​, ពិសេស​រួមចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ទៅជា «​កម្ពុជា​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០» និង «​ជា​ប្រទេស​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បា​វាយតម្លៃថា​៖ ការចូល​ជា​សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់តាំងពី​ឆ្នាំ ២០១១ ពិតជា​បាន​ស្ដែង​ឱ្យឃើញ​ពីរ​បត់​ថ្មី នៃ​ការប្រែប្រួល​មុខមាត់​ជា​បន្តបន្ទាប់ របស់​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ទាំង​លើ​ទិដ្ឋភាព​សង្គម​, សេដ្ឋកិច្ច​, ទេសចរណ៍​, នគរូបនីយកម្ម និង បរិស្ថាន ដែលជា​កត្តា​កំណត់​លើ​ការទទួលស្គាល់​ជា​អន្តរជាតិ​នៃ​ឆ្នេរសមុទ្រ​កម្ពុជា គ្រប់​ដណ្ដប់​លើ ខេត្ត​ទាំង ៤ រួមមាន ខេត្ត​ព្រះសីហនុ​, ខេត្តកោះកុង​, ខេត្តកំពត និង ខេត្ត​កែប ក្រោម​ឈ្មោះ​រួមមួយ​ថា «​ឆ្នេរសមុទ្រ​កម្ពុជា​» និង ត្រូវបាន​ប្រសិទ្ធ​នាម​ថា «​តារា​រះ​នា​ទិសនិរតី​» ។​
​សម្តេច​តេ​ជោ មានប្រសាសន៍​បន្តថា ឆ្នេរសមុទ្រ​ដ៏​ស្អាត​នេះ គឺ​បាន​បំពេញបន្ថែម​ទៅឱ្យ​ប្រាង្គ​ប្រាសាទ​រាប់ពាន់​របស់​យើង ដែល​ដូនតា​យើង អតីតព្រះមហាក្សត្រ​បាន​បន្សល់ទុក ។ បន្ថែម​ពីលើ​ឆ្នេរសមុទ្រ​នេះ​, តំបន់​ទេសចរណ៍​ជាច្រើន ដូចជា​នៅ​ភូមិភាគ​ឦ​សាន្ត និង នៅ​ផ្នែក​ដទៃទៀត ក៏​បាននិងកំពុង​កើតឡើង​យ៉ាងច្រើន ។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា ក្នុង​បរិបទ​នេះ​, រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​ប្រារព្ធ ពិធីបុណ្យ​សមុទ្រ ដែល​មិន​ត្រឹមតែ រួមចំណែក ក្នុងការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៃ​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុ​ន្ត ថែមទាំង​ចូលរួម​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​យកចិត្តទុកដាក់​អភិវឌ្ឍ ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង ការទទួលខុសត្រូវ ។ ជាការ​ពិត​, សក្ដានុពល​ធនធាន​ធម្ម​- ជាតិ​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ជា «​តារា​រះ​នា​ទិសនិរតី​” (The Rising Star of the Southwest) គឺមាន​លក្ខណៈ​លេចធ្លោ​មាន​ភាព​សម្បូរបែប ដែល​អំណោយផល​ដល់ ការអភិវឌ្ឍ​ទេសចរណ៍​នៅក្នុង​តំបន់​នេះ ។ ការរីកចម្រើន​ទាំងនេះ មិនអាច​កាត់ផ្តាច់​ចេញ​ពី​កត្តា សន្តិសុខ ពោលគឺ​បាន​សបញ្ជាក់​ឱ្យឃើញ​កាន់តែច្បាស់​ថែម​ទៀតថា កម្ពុ​ជាមាន​សុខសន្តិភាព​, ស្ថិរ​- ភាព​នយោបាយ និង សុខ​សុវត្ថិភាព​ពេញលេញ ។​

ក្នុង​ពិធី​អបអរសាទរ​បុណ្យ​សមុទ្រ​ឆ្នាំ ២០២២ នេះ​, ខ្ញុំ​សូម​លើក​នូវ​អនុសាសន៍​សំខាន់ៗ មួយចំនួន ដូចខាងក្រោម​៖​ទី​១៖ ដូចដែល​បានលើកឡើង​នាឱកាស​ពិធី​បើក​មហាសន្និបាត​ព្រឹក​មិញ​នេះ​, យើង​ត្រូវ រក្សា​វត្តមាន​ជា​អចិន្ត្រៃយ៍​នៃ​សន្តិភាព ដែលជា​ចំណុច​ធំជាងគេ​ក្នុងចំណោម​ចំណុច ដែល​ទាក់ទង​ជាមួយ​ការអភិវឌ្ឍ នៃ​បណ្តា​ប្រជាជាតិ​នៅលើ​សកលលោក ។ ឥឡូវនេះ​, កម្ពុជា​ចាប់ផ្តើម​ទទួលភ្ញៀវ​ជាតិ និង អន្តរជាតិ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ជា​បណ្តើរៗ ជាមួយនឹង​ការគ្រប់គ្រង​ដោយ​ជោគជ័យ​លើ​សមរភូមិ​ជំងឺ​កូ​វីដ​-១៩ ។ គ្មាន​សន្តិភាព គ្មាន​ការអភិវឌ្ឍ​, គ្មាន​សន្តិភាព វា​ក៏​គ្មាន​ការគោរព​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ ហើយ​បើ​គ្មាន​សន្តិភាព វា​ក៏​គ្មានអ្វីៗ​ទាំងអស់ ។ ដូច្នេះ​, ខ្ញុំ​សុំ​ស្នើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​រួបរួមគ្នា ដើម្បី​រក្សា​ការពារ​នូវ​សន្តិភាព ដែល​យើង រកបាន​ទាំង​លំបាក និង មិន​ត្រូវឱ្យ​ប្រទេស​ណាមួយ ឬ ក្រុម​ណាមួយ​មក​បំផ្លាញ សន្តិភាព​នៅក្នុង​ប្រទេស​នេះ​ទេ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ យើងទាំងអស់គ្នា​ត្រូវ​រក្សា សន្តិភាព​នេះ​ឱ្យ​ខាន​តែ​បាន ដើម្បី​ធានា​ដល់​ការអភិវឌ្ឍ ។​

​ទី​២៖ នៅ​ចំពោះ​វត្តមាន​របស់​ថ្នាក់ដឹកនាំ និង សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ សកលលោក​, ខ្ញុំ​ក៏​សូម​ស្នើ​ជាថ្មី​ម្ដងទៀត​ឱ្យ​អាជ្ញាធរខេត្ត​តំបន់ឆ្នេរ​សមុទ្រ​ទាំង ៤ រួម ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង ៤ ត្រូវ​រួបរួមគ្នា​រក្សា​ឱ្យបាន​នូវ​កិត្តិនាម​ជា សមាជិក​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក និង ឱ្យ​ស័ក្ដិសម​ជាមួយ នឹង​ការទទួលបាន​នូវ​កិត្តិនាម​ជា «​តារា​រះ​នា​ទិសនិរតី​» ។​
​ទី​៣៖ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បន្ត​ផ្តល់​អាទិភាព​ដល់​ការអភិវឌ្ឍ​តំបន់ឆ្នេរ​, ការកសាង ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង ការតភ្ជាប់​ពី​តំបន់​មួយ​ទៅ តំបន់​មួយ ទាំង​ការតភ្ជាប់​តាមផ្លូវ​គោក និង តាមផ្លូវ​ដែក និង តាមផ្លូវ​អាកាស ។​

​ទី​៤៖ ត្រូវ​ជំរុញ​ការផលិត ដើម្បី​ផ្គត់ផ្គង់​ដល់​ទេសចរ ដែលជា​ទិសដៅ «​នាំចេញ​នៅ​នឹង កន្លែង​» ។ ប្រជាពលរដ្ឋ​របស់​យើង​មានឱកាស​ច្រើនណាស់ ដើម្បី​ចិញ្ចឹម និង បំពេញតម្រូវការ​រប​ស់​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​កំពុង​ត្រលប់មក​កម្ពុជា​វិញ​ជា​បណ្តើរៗ រួមជាមួយ​នឹង​ទេសចរ​ក្នុងស្រុក​រាប់លាន​នាក់​ផងដែរ ។ យើង​ត្រូវខិតខំ​ជំរុញ​ការផលិត ឱ្យ​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បម្រើឱ្យ​វិស័យ​ទេសចរណ៍​, ពិសេស​ត្រូវ​បង្កើតឱ្យមាន​ខ្សែក្រវាត់ បៃតង​នៅក្នុង​តំបន់​ទេសចរណ៍ ។​​ទី​៥៖ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​សន្តិសុខ និង សណ្តាប់ធ្នាប់ ។ សន្តិភាព ជា​ក្របខណ្ឌ​ម៉ាក្រូ ឯ​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម វា​ជា​ក្របខណ្ឌ​ម៉ាក្រូ​ផង និង មីក្រូ​ផង ។ ក្នុងន័យនេះ​, តំបន់​ទេសចរណ៍​ទាំងអស់​មិន​គ្រាន់តែ​ខេត្ត​ព្រះសីហនុ តែ​តាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ និង គ្រប់​ទីកន្លែង ដែលមាន​ភ្ញៀវទេសចរ​ទៅ គឺ ត្រូវខិតខំ​រក្សា​ឱ្យបាន​នូវ​សន្តិសុខ និង សណ្តាប់ធ្នាប់​សង្គម ។​

​ទី​៦៖ ខ្ញុំ​សូម​អំពាវនាវ​ដល់​ក្រសួង​-​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ​, អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​, កងកម្លាំង ប្រដាប់អាវុធ​គ្រប់​ប្រភេទ​, បងប្អូន​ជនរួមជាតិ​ទាំងអស់ និង វិស័យ​ឯកជន ចូលរួម​ឱ្យ បាន​ផុសផុល​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ធ្វើឱ្យ​ពិធីបុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ ប្រកបដោយ​ភាពជោគជ័យ និង ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ក្នុង​ចលនា​ប្រឡងប្រណាំង «​ទីក្រុង​ស្អាត​, រមណីយដ្ឋាន​ស្អាត​, សេវា​ល្អ​, បដិសណ្ឋារកិច្ច​ល្អ​» និង សហការ​ថែរក្សា សោភ័ណភាព​, អនាម័យ និង បរិស្ថាន ដែលជា​កត្តា​ចម្បង​មិនអាច​ខ្វះ​បាន ក្នុងការ​ថែរក្សា​តំបន់ឆ្នេរ​សមុទ្រ​ឱ្យ​ស្រស់ស្អាត​យូរអង្វែង ដើម្បី​បន្ត​ជា​មរតក​ដល់​កូនចៅ ជំនាន់​ក្រោយ ។​

​សម្រាប់​ការទទួល​ភ្ញៀវ​ចូលរួម​ក្នុង​កម្ម​វិធិ​បុណ្យ​សមុទ្ទ​សេវាកម្ម​ស្នាក់​នៅក្នុង​ក្រុងព្រះសីហនុ​មាន​បន្ទប់​ស្នាក់ នៅ​សរុប​ដល់​ទៅ​ជាង ៩០០០​បន្ទប់​ឯណោះ​។ នេះ​បើតាម​ការចេញផ្សាយ​ពី​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី ៩ ខែធ្នូ​នេះ​។​​លោក គឹម សេរីរដ្ឋ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សេវាកម្ម​ការ​ស្នាក់នៅ និង​ម្ហូបអាហារ ក្រសួងទេសចរណ៍ បាន​លើកឡើងថា ទោះបីជា​មានការ​កក់​ប​ន្ទ​ប់​ស្នាក់នៅ​អស់​ច្រើន តែ​យ៉ាងណា​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​នេះ មិន​ខ្វះ​បន្ទប់​សម្រាប់​ភ្ញៀវ​ស្នាក់នៅ​នោះទេ និង​នៅតែ​អាច​បន្ត​ផ្តល់ជូន​បន្ទប់​ស្នាក់នៅ សម្រាប់​តម្រូវការ​រប​ស់​ភ្ញៀវ​បាន ដោយសារ​ក្រុងព្រះសីហនុ មាន​កន្លែង​ស្នាក់នៅ​គ្រប់គ្រាន់ និង​មាន​ជម្រើស​ក្នុងការ​ស្នាក់នៅ​ផ្សេងៗ ដូចជា ការបោះ​តង់ និង​កន្លែង​ស្នាក់នៅ​ផ្សេងៗ​ទៀត​។​​សូមជម្រាបថា ពិធីបុណ្យ​សមុទ្រ​លើក​ទី​៩ ជុំ​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ ឆ្នាំ​២០២២ អម​ជាមួយ​សន្និបាត​ក្លិប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២៕a hun sea a hun sea1