» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11705 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701876 នាក់

អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ការបើក​ការចូល​សិក្សា​ឡើង​វី​ញ​តាម​គ្រឹះស្ថាន​រដ្ឋ​និង​ឯកជន​សម្តេច​តេ​ជោ​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាកសាំង​ជូន​កុមារៗ​!

 

​ភ្នំពេញ​៖​អភិបាល​រាជធានី​លោក​ឃួ​ង​ស្រេង​បាន​ចុះ​ពិនិត្យ​ការបើក​ឡើងវិញ​នូវ​គ្រឹះស្ថាន​អប់រំ​ចំណេះដឹង​ទូទៅ​សាធារណៈ និង​ឯកជន កម្រិត​ចាប់ពី​អនុវិទ្យាល័យ និង​វិទ្យាល័យ ក្នុង​រាជធានី​ភ្នំពេញ ដែលជា​ថ្ងៃ​ដំបូង​នៃ​ការបើក​សាលារៀន​ឡើងវិញ​។a open school3

លោក អភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា ការចុះ​ត្រួតពិនិត្យ​នៅតាម​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ដើម្បី​ឱ្យមាន​បើក​សាលារៀន​ឡើងវិញ​នេះ ធ្វើឡើង​ដោយ​ភាពត្រឹមត្រូវ និង​មាន​តម្លាភាព ដាច់ខាត​មិនមាន​ការប្រព្រឹត្ត​អំពើពុករលួយ​នោះទេ តែ​ធ្វើ​ដើម្បី​ខឿន​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​​លោក ឃួ​ង ស្រេង បាន​ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទាំង​គ្រឹះស្ថានសិក្សា​រដ្ឋ និង​ឯកជន​មួយចំនួន មានដូចជា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វិទ្យាល័យ​ចតុមុខ និង​សាលា​អន្តជាតិ អាយ ស៊ី អេស ស្ថិតក្នុង​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​។

​លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជា​ធានី​ផ​ញ​នំ​ពេញ បានឱ្យដឹងថា​ការត្រួតពិនិត្យ មានការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​បាន​យកចិត្តទុកដាក់​ការពារ​នូវ​សុវត្ថិភាព​សិស្សានុសិស្ស​បានល្អ ដោយ​គោរព​ទៅតាម​សេចក្តីណែនាំ ក៏ដូចជា​វិធាន​សុខាភិបាល​។ ការងារ​នេះ ធ្វើឡើង​ដោយ​តម្លាភាព និង​អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​ណែនាំ​មួយ ដោយ​បញ្ជាក់​ពី​ការអនុញ្ញាតឱ្យ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ តាម​បណ្តា​រាជធានី ខេត្ត​ដែលមាន​កម្រិត​ហានិភ័យ​ឆ្លង​តិចតួច​។ នៅ​ថ្ងៃទី​៩ ខែកញ្ញា រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីជូនដំណឹង​មួយ​អនុញ្ញាតឱ្យ​សាលា​រដ្ឋ និង​សាលា​ឯកជន បើក​ដំណើរការ​ឡើងវិញ សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដោយ​អនុវត្តតាម​ស្តង់ដារ​ប្រតិបត្តិ​ត្រឹមត្រូវ​។​ក្នុងនោះ​តម្រូវ​ឲ្យ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សា​ឡើងវិញ នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។

​ដើម្បី​ធានា​ការបើក​ការ​សឹ​ក្សា​ឡើងវិញ​គ្រប់​កម្រឹតសម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​១៥​កញ្ញា​នេះដែរ​បានប្រកាស​បើក​យុទ្ធនាការ​ទូទាំងប្រទេស ចាក់​វ៉ាក់សាំង​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ (SINOVAC) ជូន​កុមារ​អាយុ ៦​ឆ្នាំ ទៅ ១២​ឆ្នាំ ចាប់ពី​ថ្ងៃទី​សុក្រ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​នេះ​តទៅ​។​
​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹងថា កុមារ​អាយុ ៦​ឆ្នាំ ដល់​ក្រោម ១២​ឆ្នាំ មាន​ចំនួន​ជាង ១​លាន​៨​សែន​នាក់ នៅ​កម្ពុជា​។​a open school4 a open school6 a open school7 a opnen school 

 

​