» ២​ឆ្នាំមាន​សំណុំរឿង​បទល្មើស​នេសាទ​៩០​ករណី ត្រូវបាន​បញ្ជូនទៅ​តុលាការ និង​ឃុំខ្លួន​មនុស្ស​៣៦​នាក់​ » នយោបាយ​ថៃ​អាប់អួ​ជាថ្មី​ក្រុមអ្នកតវ៉ា​ចាប់ផ្តើម​ប្រមូលផ្តុំ​ដាក់​ញត្តិ​ប្រឆាំង​ក្នុងពេលដែល​នាយករដ្ឋមន្ត្រី​បន្ត​គោលនយោបាយ​ឧបត្ថម្ភ​លុយ​! » ពេលអវត្តមានប្រធានព្រឹទ្ធសភាពដែលនឹងក្លាយជាប្រមុខរដ្ឋស្តីទីពេលព្រះមហាក្សត្រអវត្តមានដែរតើឥស្សរជនណានឹងត្រូវឡើងជំនួស? » តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 648 នាក់

ម្សិលមិញ 2490 នាក់

សរុប 15035768 នាក់

ប្រជាពលរដ្ឋ​អាមេរិក​៥០​ម៉ឺន​នាក់​ស្លាប់​ដោយសារ​កូ​វិត​១៩​ច្រើនជាង​អ្នកស្លាប់​ក្នុង​សង្គ្រាម​

 

​អាមេរិក​៖​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ២២​កុម្ភៈ ចំនួន​អ្នកស្លាប់​ដោយ​កូ​វីដ​១៩ នៅ​សហរដ្ឋអាមេរិក គឺ​បាន​ឡើងដល់​ចំនួន​កន្លះ​លាន​នាក់​ហើយ​។​តួលេខ​នេះ គឺមាន​ចំនួន​លើស​ទាហាន​អាមេរិក ដែល​ស្លាប់​ក្នុង​ជំនាន់​សង្គ្រាមលោក ទាំង​២​លើក និង​សង្គ្រាម​នៅ​វៀតណាម បូក​បញ្ចូល​គ្នា​ទៅទៀត​។ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃ​ដិ​ន​នៅ​ថ្ងៃទី​២២​កុម្ភៈ បានរៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ ដល់​អ្នកស្លាប់​ទាំងអស់ ហើយ​បានប្រកាស​សន្យាថា រដ្ឋាភិបាល​លោក នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​កូ​វីដ​១៩ ដើម្បី​ការពារ​សុខភាព​ប្រជាពលរដ្ឋ​អាមេរិក​។a co usa

​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន​បាន​ថ្លែង​សារ​ទៅកាន់​ប្រជាជាតិ​អាមេរិក ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​អ្នកស្លាប់ ព្រមទាំង អំពាវនាវ​ឲ្យ​ប្រជាជន​អាមេរិក​ឈប់​បែកបាក់​គ្នា ហើយ​ងាក​មក​រួមគ្នា តស៊ូ ប្រយុទ្ធ​នឹង​កូ​វីដ​១៩ ដ៏​កាច​សាហាវ​នេះ​។ ថ្ងៃនេះ​យើង​សូម​រំលឹក​វិញ្ញាណក្ខន្ធ ដ៏​សោកសង្រេង​បំផុត​មួយ ជូន​ចំពោះ​អ្នកស្លាប់​ចំនួន ៥០០០៧១​នាក់ ដោយសារតែ​ជំងឺ​កូ​វីដ​១៩​។ ត្រឹមតែ​មួយឆ្នាំ​សោះ កូ​វីដ​១៩ បាន​ផ្តាច់ជីវិត​ប្រជាជន​អាមេរិក មាន​ចំនួន​ច្រើន​លើស ចំនួន​ទាហាន​អា​េ​ម​រិ​ក ដែល​ស្លាប់ ក្នុង​ជំនាន់​សង្គ្រាមលោក​លើ​កទ​១ លើក​ទី​២ និង​សង្គ្រាម​នៅ វៀតណាម បូក​បញ្ចូល​គ្នា​ទៅទៀត​។ លោក​បន្តថា​៖ ក្នុងនាម​ជា​ប្រទេសជាតិ​មួយ យើង​មិនអាច​ទទួលយក នូវ​ជោគវាសនា​ដ៏​អាក្រក់​នេះ​បានទេ​។ យើង​ត្រូវតែ​ប្រឹងប្រែង ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​រាលដាល​នេះ មិនត្រូវ​បណ្តោយ​ខ្លួន​ឲ្យ​ទន់ខ្សោយ ដោយសារតែ​ក្តី​ទុក្ខសោក​នេះ​ទេ​។​

​បន្ទាប់ពី​ថ្លែង​សន្ទរកថា​ចប់ លោក​ចូ បៃ​ដិ​ន រួមទាំង​លោកស្រី​អនុ​ប្រធានាធិបតី កា​ម៉ា​ឡា ហារី​ស បាន​ឈរ​ស្មឹង​ស្មា​ត​មួយ​នាទី បន្ទាប់មកទៀត សម្លេង​ជួង​នៃ​វិហា​រកា​តេ​ដ្រា​ល់ ក្រុង​វ៉ាស៊ីនតោន បាន​បន្លឺឡើង​ចំនួន​៥០០​ដង ដើម្បី​ឧទ្ទិស​វិញ្ញាណក្ខន្ធ ដល់​អ្នកស្លាប់​។ នៅតាម​អាគារ​រដ្ឋ និង​ទីតាំង​ទាហាន​អា​េ​ម​រិ​ក គឺ​ត្រូវ​បង្ហូតទង់ជាតិ​តែ​ពាក់កណ្តាល រយៈពេល​៥​ថ្ងៃ​។​​លោក​ប្រធានាធិបតី​ចូ បៃ​ដិ​ន បាន​ទទួលថ្មបាក់ ពី​រដ្ឋបាល​លោក ដូ​ណាស់ ត្រាំ ដែល​បាន​ដឹកនាំ​ប្រទេស​៤​ឆ្នាំ ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ពុះ​ចែកគ្នា​ជា​២​។ ហើយ​មួយឆ្នាំ​ចុងក្រោយ​ជាមួយនឹង​វិបត្តិ​កូ​វីដ​១៩ គឺ​វា​បានបង្ហាញ​ឲ្យ​ឃើញ​នូវ ភាពកម្សោយ និង​អសមត្ថភាព របស់​រដ្ឋបាល​លោក​ដូ​ណា​ល់ ត្រាំ ក្នុងការ​ដឹកនាំ​ដែលព្រងើយកន្តើយ មិន​ខ្វល់​ពី​បញ្ហា​កូ​វីដ​១៩​ទេ ដោយ​មិន​ព្រម​ចាត់វិធានការ​រួម ជា​លក្ខណៈ​ជាតិ បណ្តោយអោយ​រដ្ឋ​នីមួយៗ ចាត់ចែង​តែ​រៀងៗ​ខ្លួន គ្មាន​ការសហការ​គ្នា​។​

លោក​ចូ បៃ​ដិ​ន បាន​មានប្រសាសន៍ថា​៖ ទាំងអស់គ្នា ត្រូវតែ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង នយោបាយ​ដែល​ប្រើប្រាស់​ព័ត៌មាន​ប្រឌិត​ក្លែងក្លាយ ភូតកុហក ព្រោះ​ដំណឹង​បោកប្រាស់​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក បែកបាក់​គ្នា សមាជិកគ្រួសារ​ឈ្លោះប្រកែក​គ្នា សហគម​បែងចែក​គ្នា​ជាដើម​។ បញ្ហា​នេះ បាន​បណ្តាល​ឲ្យ​ជីវិត​មនុស្ស​ស្លាប់​ច្រើនពេក​ហើយ​។ ដូច្នេះ​ទាំងអស់គ្នា​ត្រូវតែ​ប្រយុទ្ធ គឺ​រួម​សាមគ្គី​គ្នា​ប្រយុទ្ធ​។​

​វ៉ាក់សាំង គឺជា​ក្តីសង្ឃឹម​តែមួយគត់ ដើម្បី​ឲ្យ​អ្វីៗ​អាច​ត្រលប់​មករក​ភាពប្រក្រតី​បាន នៅ​សហរដ្ឋអាមេរិក​។ គិត​មក​ត្រឹម​ពេលនេះ គេ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ទៅ​ឲ្យ​មនុស្ស​ប្រមាណ​៤៤​លាន​១​សែន​នាក់​ហើយ នៅ​សហរដ្ឋអាមេរិក​។ ហើយ​ក្នុងចំណោម​នេះ គឺមាន​១៩​លាន​៤​សែន​នាក់ បានទទួល​ការចាក់​គ្រប់​ទាំង​២​ដូ​ស​ហើយ​។​​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​នេះ គឺអាច​ចាត់ទុកបាន​ថា​ជា​ល្បឿន​លឿន បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត ដោយសារតែ​វ៉ាក់សាំង ទាំង​២​មុខ​គឺ​សុទ្ធតែ ជា​វ៉ាក់សាំង​ផលិត​ដោយ​មន្ទីរពិសោធន៍​អាមេរិក គឺ Pfizer និង Moderna​។ បច្ចុប្បន្ននេះ គេ​អាច​ចាក់​វ៉ាក់សាំង​ចំនួន​១​លាន​៧​សែន​ដូ​ស ក្នុង​មួយថ្ងៃ ជា​មធ្យម​នៅ​សហរដ្ឋអាមេរិក​។​

​លោក​ប្រធាន​ធិបតី ចូ បៃ​ដិ​ន បាន​អះអាងថា ពីនេះ​ទៅ​ចុងឆ្នាំ​២០២១ អ្វីៗ​នឹង​អាច​វិល​ត្រលប់​មករក​ភាពប្រក្រតី​វិញ​បាន​ហើយ​។ លោក​សង្ឃឹមថា វ៉ាក់សាំង​ទាំង​៦០០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាជន​អាមេរិក នឹង​អាច​ផលិត​បាន ប្រគល់​មក​គ្រប់​នៅ​រវាង​ចុងខែ​កក្កដា​។a co usa1 a co who2