វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3141 នាក់
ម្សិលមិញ 10264 នាក់
សរុប 14142323 នាក់
អូស្ត្រាលី៖ក្មេងប្រុសម្នាក់ដែលរស់នៅក្នុងព្រៃជាមួយនឹងសត្វកងគូរូជាច្រើន នៅក្នុងរដ្ឋ New South Walesត្រូវបានសមត្តកិច្ចអូស្ត្រាលីចាប់បំបែក។ មនុស្សជាច្រើន បានរាយណ៍មកហូរហែរពីករណីយ៍ដែលពួកគេបានឃើញក្មេងប្រុសម្នាក់រស់នៅជាមួយសត្វនៅក្នុងតំបន់ខាងលើមុននឹងត្រូវចាប់បាន។ប្រជាជនអះអាងថា គាត់បានឃើញក្មេងប្រុសខាងលើស្ថិតនៅដីរបស់គាត់ ហើយក្មេងប្រុសនោះស៊ីស្មៅផ្លែឈើ និងផ្កាជាមួយនឹងសត្វកងគូរូ។
ឮបន្ទាប់ពីចាប់បាន គេបញ្ជូនក្មេងប្រុសដែលមានអាយុ ប្រហែល ៤ទៅ ៦ឆ្នាំ ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីរងចាំការកំណត់អាយុ និងអត្តសញ្ញាណរបស់ក្មេងនោះ។ប៉ូលិសបញ្ជាក់ថា “ក្មេងប្រុសនោះមានការភ័យខ្លាំង និងកាចដូចសត្វនៅពេលមនុស្សដើរចូលទៅជិតគេ។ ហើយការចាំគេ ក៏មានការពិបាកខ្លាំងដោយសារតែមានសត្វកងគូរូមួយក្រុម ការពារគេ”។