» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4063 នាក់

ម្សិលមិញ 8227 នាក់

សរុប 14130944 នាក់

សម្តេច​តេ​ជោ​តាម​បក្សប្រឆាំង​ដល់​ជណ្តើរ​ផ្ទះ​និង​ប្រកាសថា​មិន​យក​អធិបតេយ្យ​ជាតិ​មក​ដោះដូរ​ជំនួយ​!

​បែ​ល​ហ្សិ​ក​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជានា​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ បាន​អះអាងថា សម្តេច​មក​អឺរ៉ុប​នេះ មិនអាច​យក​ឯករាជ្យ អធិបតេយ្យភាព ទៅ​ដោះដូរ​ជាមួយ​ជំនួយ​ឬ​ភាពអនុគ្រោះ​ណា​ទាំងអស់​។​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពល​ខ្មែរ​ជិត​២​ពាន់​នាក់ នៅ​ទ្វីបអឺរ៉ុប សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​ខ្ញុំ​មក​អឺរ៉ុប​នេះ ខ្ញុំ​ដាក់​បម្រាម​អត់ឱ្យ​មន្ត្រី​របស់ខ្ញុំ​សុំ​អី​នរណា​ត្រឡប់មកវិញ ភាពអនុគ្រោះ​ណា ខ្ញុំ​បាន​និយាយ​ហើយ ខ្ញុំ​មិនអាច​យក​ឯករាជ្យ អធិបតេយ្យភាព ទៅ​ដោះដូរ​ជាមួយ​ជំនួយ ឬ​ភាពអនុគ្រោះ​ណា​ទាំងអស់ អ្នកឯង​ចង់ឱ្យៗ រកស៊ី​ជាមួយគ្នា​រកស៊ី​»​។​a hun france 

​កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បានសម្រេច​ជា​ស្ថាពរ ក្នុង​ការដក EBA ដោយ​យកពន្ធ​លើ​ទំនិញ​កម្ពុជា ២០​ភាគរយ​។ តាម​ការវាយតម្លៃ ការ​កាត់​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ មាន​ទឹកប្រាក់​ប្រមាណ​ជាង ១០០​លាន​ដុល្លារ​អាមេរិក លើក​ផលិតផល ៤០​មុខ​។​​ទោះជា​យ៉ាងនេះ​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាងថា នៅ​ឆ្នាំ​២០២២​នេះ ការនាំចេញ​របស់​កម្ពុ​ជា​ទៅកាន់​អឺរ៉ុប មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​។ សម្តេច​បាន​បញ្ជាក់ថា ឥឡូវ​ការនាំ​ចេញទៅ​អឺរ៉ុប កើន​ដល់​១៨​ភាគរយ ស្មើនឹង​ទំហំ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ ខណៈដែល​ការនាំ​ចេញទៅ​អាមេរិក ក៏​កើនឡើង​ដែរ​.​។​

​ទាក់ទង​និង​វត្តមាន​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​លើក​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​លើកឡើងថា វត្តមាន​របស់​សម្តេច​នៅ​ទ្វីបអឺរ៉ុប​លើក​នេះ ជាការ​វ៉ៃ​ដល់ផ្ទះ​របស់​ក្រុមប្រឆាំង ដែល​សម្តេច​ទំនងជា​សំដៅទៅ លោក សម រ​ង្ស៉ី មេក្រុម​ប្រឆាំង​ក្រៅច្បាប់​៖ «​ខ្ញុំ​ចង់​មើល ថ្ងៃទី​១៤​នេះ វា​មាន​ប៉ុន្មាន​ពិតប្រាកដ ហើយ​ខ្ញុំ​សំណូមពរ​ឱ្យ​អ្នក​អំពាវនាវ​ឱ្យធ្វើ​បាតុកម្ម ដឹកនាំ​បាតុកម្ម​ផ្ទាល់ តើ​បានទេ ខ្ញុំ​វ៉ៃ​ដល់ផ្ទះ ដូច​នៅ​តុលាការ​បារាំង​អញ្ចឹង​»​។​​សម្តេច​បាន​រំលឹក​អំពី​ខ្លឹមសារ​នៃ​សេចក្តីសន្និដ្ឋាន​របស់​តុលាការ​ទីក្រុង​ប៉ារីស ដែល​បានសម្រេច​ថា សម្តេច​មិនមែនជា​អ្នក​នៅ​ពីក្រោយ​នៃ​ការស្លាប់​របស់ លោក ហុក ឡង់ឌី ដូច​ការចោទប្រកាន់រ​បស់ លោក សម រ​ង្ស៉ី នោះឡើយ ហើយ​សម្រេច​ថា អ្វីដែល​ចោទប្រកាន់​ដោយ សម រ​ង្ស៉ី ជា​រឿង​បរិហារកេរ្តិ៍​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ទៀតថា សម្រាប់​លើក​នេះ សម្តេច​មិន​វ៉ៃ​ដល់ផ្ទះ​ទេ ប៉ុន្តែ​សម្តេច​ទៅដល់​ជណ្តើរ​ផ្ទះ​របស់ លោក ម៉ា​ក្រុង ប្រធានាធិបតី​បារាំង និង​ធ្លាប់​ចូល​វិមាន​អេ​លី​ហ្សេ​។ សម្តេច​បាន​ចោទសួរ​ទៅ លោក សម រ​ង្ស៉ី​ថា តើ​ធ្លាប់​ចូល​កន្លែង​ទាំងនេះ និង​ស្គាល់​ប្រធានាធិបតី​បារាំង និង​មេដឹកនាំ​ដទៃទៀត​ច្បាស់​ទេ​។​គេ​មិនទាន់​ដឹងថា​តើ​ក្នុងជំនួប​ជាមួយ​ប្រធានាធិបតី​បារាំង​លោក​អេ​ម៉ា​នុយ​អែល​ម៉ា​ក្រុង​ដេ​ល​បាន​អាក់ខាន​មិនបាន​ជួប​ក្នុង​កម្មវិធី​ប្រជុំ​APEC​ក្នុងប្រទេស​ថៃ​នោះ​មាន​អ្វីខ្លះ​ត្រូវ​លើក​ពិ​ភក្សា​នោះទេ​តែ​គេ​ជឿថា​បញ្ហា​ក្រុម​បារាំង​ដែល​កុងត្រា​រកស៊ី​ប្រតិ​ប​ត្ត​ការ​ព្រលានយន្តហោះ​នៅ​ស្រុក​ខ្មែរ​ដែល​កំពុង​ប្រឈម​និង​ការបិត​ដោយសារ​ការបើក​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​ព្រលានយន្តហោះ​ថ្មី​នៅ​សៀមរាប​នៅ​កោះ​ស្តេច​និង​ព្រលានយន្តហោះ​ន​ថ្មី​នៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​អាចជា​របៀប​វារៈ​មួយ​ផងដែរ​៕a hun eu pre1 a hun france1