» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8137 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698308 នាក់

មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ជាប់បំរាម​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញតែមិនទាំងអស់

​ភ្នំពេញ​៖​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជាង​១០០​នាក់ ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ក្រោយ​តុលាការ​កំពូល បានធ្វើការ​ហាមឃាត់ អស់​រយៈពេល​៥​ឆ្នាំ​ទៅតាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​កាលពី​ឆ្នាំ​២០១៧​ទាក់ទិន​នឹង​ផែនការ​ផ្តួល​រលំ​រដ្ឋាភិបាល​ពី​សំណាក់​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។a cnrp come1

លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​តុលាការ​កំពូល​បានឱ្យដឹងថា សាលដីកា​ព្យូ​រ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អតីតមន្ត្រី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ត្រូវបាន​បញ្ចប់​ហើយ​កាលពី​ថ្ងៃទី​១៦ វិ​ចិ្ឆ​កា ក្រោយ​រង​បទ​ចោទ​អស់​រយៈពេល​៥​ឆ្នាំ​។ លោក​ព្រះរាជអាជ្ញារង បន្តថា មន្ត្រី​អតីត​បក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ ក៏​នឹងមាន​សិទ្ធិ​ពេញលេញ​ធ្វើ​នយោបាយ​ឡើងវិញ​ដែរ ចាប់​ពីថ្ងៃ​ប្រកាស​នេះ​តទៅ ប៉ុន្តែ​តុលាការ​មិនមាន​ការចេញ​លិខិតផ្លូវការ​ពាក់ព័ន្ធ​ការបញ្ចប់​ទោស​ព្យូ​រ​នេះ​ទេ​។ សម្រាប់​អ្នក​ដែល​នៅ​រង​បទ​ចោទ តុលាការ​មិនទាន់​អាច​ផ្តល់​សិទ្ធិ​ឱ្យធ្វើ​នយោបាយ​ឡើងវិញ​នោះដែរ​។​

លោក ថាច់ សេដ្ឋា ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា លោក​មិនមាន​អ្វី​ចម្លែក​ទេ ទាក់ទង​នឹង​ការផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះនេះ​មិនមែនជា​ការសម្រេច​ផ្តល់​សិទ្ធិ​ដោយ​សំអាង​ទៅលើ​ប្រព័ន្ធយុត្តិធម៌​នៃ​ច្បាប់​នោះទេ ប៉ុន្តែ​នេះ​ដោយសារ​ការដាក់​បម្រាម​រយៈពេល​ឆ្នាំ​៥​របស់​តុលាការ​ចូលដល់​ថ្ងៃ​ឱសានវាទ​។​​លោក​ថាច់​សេដ្ឋា​បន្តថា​រដ្ឋាភិបាល​គួរតែបញ្ឈប់​រូបភាព​គំរាមកំហែង​ដល់​អ្នកនយោបាយ​ដែលមាន​និន្នាការ​ប្រឆាំង​ខ្លួ​ចាប់ពីពេលនេះ​តទៅ ដោយ​ឱ្យ​ពួកគេ​មាន​សិទ្ធិ​ពេល​ពេញ​លើ​ការបញ្ចេញមតិ ការធ្វើ​នយោបាយ​ដោយ​ស្របតាម​ឆ​ន្ទះ​របស់​ពលរដ្ឋ និង​ដោយ​គ្មាន​ការគៀបសង្កត់​ក្នុង​ទិ​ដ្ឋា​ភាព​ណាមួយ​។​ប្រធានស្តីទី​គណបក្ស​ភ្លើងទៀន​រូបនេះ​ចាត់ទុកថា ប្រសិនបើ​តុលាការ​អនុវត្ត​ច្បាប់​ដោយ​អយុត្តិធម៌ និង​បន្ត​គម្រាមកំហែង​ដល់​គណបក្សប្រឆាំង​ទៀត​នោះ ចង់​មិន​ចង់​កេរ្តិ៍ឈ្មោះ​កម្ពុជា ក៏ដូចជា​ឆ្អឹងខ្នង​នៃ​ល​ទិ្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹងត្រូវ​បំផ្លាញ​កាន់តែខ្លាំង​។​

លោក ថាច់ សេដ្ឋា ផ្តល់​សារ​ទៅកាន់​អតីតមន្ត្រី និង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​ភ្លើងទៀន​នឹង​ត្រៀមខ្លួន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការចូលរួម​ជីវភាព​នយោបាយ​ជាមួយ​ខ្លួន ដោយ​លោក​សម្អាងថា មន្ត្រី​ទាំង​១១៨​រូប ក៏ដូចជា​អ្នក នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​យុទ្ធ​មិត្ត​របស់​បក្ស​ភ្លើងទៀន​។​ទោះបីយ៉ាងណា​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​អតីត​ទីប្រឹក្សា​ព្រះមហាក្សត្រ​ព្រះ​បរម​រតន​កោដ​ដែលជា​ប់​បំរាម​នេះដែរ​និ​យា​យា​ថា​គណបក្ស​ភ្លើងទៀន​មិនមែនជា​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​តែ​លោក​នឹង​ពិចារណា​ចូល​បើ​មាន​គណបក្ស​ណា​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ល្អ​។​ឯ​មេធាវី​ជួង​ជូ​ងី​វិញ​បានប្រកាសថា​លោក​ព្យួរការងារ​មេធាវី​ដើម្បី​ចូល​គណបក្ស​ភ្លើងទៀន​។​

​សម្រាប់ លោក ឯម សុវណ្ណ​រ៉ា អ្នកវិភាគ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​វិញ​បាន​លើកឡើងថា ទោះបី​សាលដីកា​ព្យូ​រ​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​ត្រូវ​បានបញ្ចប់ ប៉ុន្តែ​លំហរ​សិទ្ធិ​ធ្វើ​នយោបាយ​របស់​អ្នកនយោបាយ​ភាគច្រើន នៅ​មិនទាន់មាន​ភាពទូលំទូលាយ​ឡើយ​។ ហើយ​ការប្រើប្រាស់​សិទ្ធិ​របស់​អ្នកនយោបាយ​ចំពោះ​ការបោះឆ្នោត​ឆ្នាំ​២០២៣​ក៏​មិនទាន់មាន​លក្ខខណ្ឌ​ល្អ​ដែរ​ព្រោះ​កម្លាំង​នយោបាយ​របស់​ពួកគាត់​ហាក់​មិនទាន់​មានការ​រួមគ្នា​បានល្អ​។​ក្រោយ​សាលដីកា​ព្យូ​រ​សិទ្ធិ​ធ្វើ​នយោបាយ​ត្រូវបាន​បញ្ចប់​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា មេធាវី​ការពារ​ក្តី​លោក សំ សុ​គង់​បាន​អះអាងថា ថ្នាក់ដឹកនាំ​ទាំង​១១៨​នាក់ ពួកគាត់​ខ្លះ​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​តាមរយៈ​ការ​ជ្រកកោន​ជាមួយ​គណបក្ស​ដែលមាន​និន្នាការ​ប្រជាធិបតេយ្យ ខ្លះទៀត​ក៏បាន​សម្រេច​ឈប់​ប្រឡូក​ក្នុង​ជីវិត​ជា​អ្នកនយោបាយ និង​ខ្លះ​ក៏បាន​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស ខណៈ​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លះ​បាន​ងាក​ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​៕​ដកស្រង់​ពី​RFI

​