» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6794 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696965 នាក់

ក្នុងពេល​ប្រទេស​ប្រឈម​និង​បញ្ហា​សេដ្ឋកិច្ច​ដោយសារ​កូ​វិដ​១៩​ទូត​សហគមន៍​អឺរ៉ុប​និង​អា​ល្លឹ​ម៉​ង់​អបអរ​ជំនួប​កឹម​សុខា​តេ​ជោ​ហ៊ុនសែន​

 

​ភ្នំពេញ​៖​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំងពីរ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៥ ខែឧសភា ដោយ​យល់ថា ជំនួប​នោះ ជា​ជំហាន​វិជ្ជមាន​ទី​១ (positive first step) ហើយ​នៅក្នុង​ជំនួប​នោះដែរ លោក​កឹម សុខា និង​លោកស្រី Carmen Moreno បាន​ពិភាក្សាគ្នា ផងដែរ អំពី​សុខទុក្ខ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន និង​ទៅ​អនាគត​។​នេះ​បើតាម លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​លោក កឹម សុខា បាន​ឲ្យ​ដឹងថា នៅ​សៀ​ល​ថ្ងៃ​ចន្ទ ទី​១១ ខែឧសភា ឆ្នាំ​២០២០​ក្រោយពី​ជំនួប នៅ​គេហដ្ឋាន​របស់លោក ក្នុង​រាជធានី​ភ្នំពេញ​។​a eu kem 

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ក្នុងជំនួប​ដូចគ្នានេះដែ​រលោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា បាន​សាទរ​ចំពោះ​ជំនួប​រវាង​លោក កឹម សុខា ជាមួយ​សម្តេច​អគ្គម​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ខណៈ​លោក កឹម សុខា បាន​អញ្ជើញ​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​នៃ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មាតា​ក្មេក​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​០៥ ខែឧសភា កន្លងទៅ និង​បាន​ចាត់ទុកថា​ជា​រឿង​វិជ្ជមាន​មួយ​។​

​គួររំលឹកថា កាលពី​ល្ងាច ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២០ លោក កឹម សុខា ដែល​កំពុង​រង​ការ​ចោទ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​នោះ បាន​អញ្ជើញ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​សព នៃ​អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី មាតា​ក្មេក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុ​ជា និង​ជា​មាតា​បង្កើត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅ​គេហដ្ឋាន ជិត​វិមានឯករាជ្យ​។​

នៅក្នុង​ជំនួប​សំណេះសំណាល​គ្នា​រហូតដល់​ចិត​ជិត​៥០​នាទី​ត្រូវបាន​អ្នកវិភាគ​យកទៅ​ធ្វើ​អត្ថាធិប្បាយ​ថា​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថាន​ការ​នយោបាយ​នៅ​កម្ពុជា ។​សូម​បញ្ជាក់ដែរថា​ការកាត់ទោស​លោក​កឹម​សុខា​ត្រូវបាន​ពន្យា​ដោយសារ​បញ្ហា​ជម្ងឺ​កូ​វីដ​១៩​។​ក្រោយ​ជំនួប​មាន​ពត៍​មាន​ថា​មេធា​វិ​លោក​កឹម​សុខា​បានដាក់​សំណើរ​សុំ​ឲ្យ​មានការ​ព​ន្លឿ​ន​ការកាត់ទោស​ផងដែរ​។​

រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ​ហ៊ុនសែន​ត្រូវបាន​គេ​សម្គាល់ថា​បាននិងកំពុង​ប្រឈម​និង​បញ្ហា​ធំៗ​ដូចជា​ជម្ងឺ​កូ​វិដ​១៩​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជា​តិ​ធ្លាក់ចុះ​ហើយ​ថ្មីៗ​នេះ​សហគមន៍​អឺរ៉ុប​ដែល​ស្នើដាក់​កម្ពុជា​ក្នុង​បញ្ជីខ្មៅ​តាមដាន​រឿង​លាងលុយកខ្វក់​ក៏​ជិត​ដល់ពេល​ត្រូវ​សម្រេច​ថា​តើ​ត្រូវ​ដក​ឬ​មិន​ដក​ការអនុគ្រោះ​ពន្ធ​២០​ភាគរយ​ក្នុង​ខែសីហា​ខាងមុខនេះ​ផងដែរ​៕a eu kem1 

​