» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10632 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700803 នាក់

បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​

​ភ្នំពេញ​៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានចេញ​សេចក្ដីសម្រេច​មួយ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២៣ បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​ដំណើរ​ចេញ ចូល​របស់​ពលករ​ខ្មែរ​តាម​ព្រំដែន​កម្ពុជា​ដែលមាន​ឯកឧត្តម​សន្ដិ​បណ្ឌិត នេ​ត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជា​ប្រធាន អមដោយ​អនុប្រធាន​ប្រចាំការ​១​រូប អនុប្រធាន​២​រូប និង​សមាជិក​ជាច្រើនរូប​ផ្សេងទៀត​។​a gate control3 

​គណៈកម្មការ​មាន​ភារកិច្ច​ដូចខាងក្រោម​៖* តាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​នានា​ដែល​បានដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី និង​បាតុភាព​ផ្សេងៗ ក៏ដូចជា​បញ្ហា​ប្រឈម​នានា​ចំពោះ​ពលករ​ខ្មែរ ក្នុង​ការចេញ ចូល និង​ឆ្លងកាត់​ព្រំដែន​។* ជំរុញ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​ព្រំដែន ដើម្បី​ជួយ​សម្រួល​ដំណើរ​ចេញ ចូល​របស់​ពលករ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ។​* ទទួល និង​ដោះស្រាយ​បណ្ដឹងតវ៉ា​នានា​របស់​ពលករ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ដំណើរ​ឆ្លងកាត់​ព្រំដែន​។* សិក្សា​ស្រាវជ្រាវ​លើ​ប្រភព​បញ្ញា ឬ​ភាពមិនប្រក្រតី​នានា ដែល​បង្ក​ការរំខាន​ដល់​ដំណើរ​ចេញចូល ឬ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ពល​ករ​ខ្មែរ​តាម​ព្រំដែន​។* រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​ឆ្លើយតប​បន្ទាន់​មិន​ប្រក្រតី​។

* ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​សម្រួល​ឲ្យ​ពលករ​អាច​ទំនាក់ទំនង និង​រាយ​ការណ៍ភាព​តាមដាន​ការអនុវត្ត​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងករណី​មាន​បណ្ដឹង​មិន​សុខចិត្ត​ពី​ពលករ​។* ចុះ​ពិនិត្យ សិក្សា និង​វាយតម្លៃ​អំពី​ស្ថានភាព​នៃ​ការយក​កម្រៃ​ក្រៅផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញ ចូល​នៅ​ច្រកទ្វារព្រំដែន​ដាក់ចេញ​វិធានការ ចុះ​ប្រតិបត្តិការ ឬ​ចេញ​សេចក្ដីណែនាំ ដើម្បី​លុបបំបាត់​ការយក​កម្រៃ​ក្រៅ ផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញចូល​នៅ​ច្រកទ្វារព្រំដែន សំដៅ​សម្រួល​ដល់​ការធ្វើដំណើរ​ចេញ ចូល​របស់​ពលករ​នៅតាម​ព្រំដែន​។* ធ្វើ​របាយការណ៍​ជូន​ប្រមុខ​រាជរដ្ឋាភិបាល​អំពី​វឌ្ឍនភាព​ការងារ និង​បញ្ហា​ប្រឈម​ទាក់ទង​នឹង​ការងារ​។* លុបបំបាត់​ការយក​កម្រៃ​ក្រៅផ្លូវការ​សម្រាប់​ការធ្វើដំណើរ​ចេញចូល​នៅ​ច្រកទ្វារព្រំដែន​* អនុវត្ត​ភារកិច្ច​ផ្សេងទៀត​តាម​ការប្រគល់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។

ដោយឡែកទាក់ទងពលកកម្មករនេះដែរ តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រាជរដក្ឋាភិបាលក៏បានដាក់​ចេញ ៣​ចំណុច​សំខាន់ៗ ដើម្បី​ផ្តល់​សេវាកម្ម ការពារ​សិទ្ធិ និង​ការពារ​ផលប្រយោជន៍ ជូន​ពលករ​នៅក្រៅ​ប្រទេស​។​​ចំណុច​សំខាន់ៗ​ទាំងនោះ​រួមមាន​៖* ទី​១៖ ការពង្រឹង​សេវា​អនុ​ព​ន្ឋ​ការងារ​អម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ព្រមទាំង​សហការ​យ៉ាង​ជិត​ស្និ​ទ្ឋ​ជាម​យ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស តាម​បណ្តា​ប្រទេស​គោលដៅ​។​

*​ទី​២៖ ក្រសួង​ការងារ និង​វិជ្ជាជីវៈ​កំពុង​បន្ត​ពង្រឹង​យន្តកា​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ការងារ​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន ដើម្បី​ធានា​ពី​ប្រសិទ្ធិភាព​កិច្ចការងារ​ជ្រើស​ពលករ​។​* ទី​៣៖ ក្រសួង ក៏បានផ្តល់​ការគាំទ្រ និង​ភាពងាយស្រួល​ជូន​បងប្អូន​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស តាមរយៈ​ការសម្រួល​បែ​បទ​ឯកសារ ការ​គាំពារ​តាមផ្លូវ​ច្បាប់ អន្តរាគមន៍​សង្គ្រោះ​នៅពេល​មាន​ហានិភ័យ​និង​ការជួប​សួរសុខទុក្ខ​ជាប្រចាំ​។​
​ កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​លើក​ទី​៤១ ​បាន​ផ្តួចផ្តើម​ឲ្យ​មាន​ការធានា​ចល័តភាព​របប​សន្តិសុខ​សង្គម ក្នុង​តំបន់​អាស៊ាន និង​សម្រេច​បានចេញ «​សេចក្តី​ថ្លែង​កា​អាស៊ាន ស្តីពី​ចល័តភាព​នៃ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​»​ផងដែរ​។​

​បើ​គិត​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមកនេះ ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ក្រសួង​ការងារ ជួយ​អន្តរាគមន៍​សម្របសម្រួល​ពលករ និង ដោះស្រាយ​បញ្ហា​ទូទៅ​របស់​ពលករ​ជួប​ការលំបាក​ដែល​សរុប​ចំនួន ១៤ ៨៥១​ករណី​។ ដោយឡែក ក្នុង​បរិបទ​កូ​វីដ​១៩​ដែលជា​វិបត្តិ​សុខភាព​សកល ក្រសួង​ការងារ បាន​ចូលរួម​សម្របសម្រួល​និង​ផ្តល់ជំនួយ​ជា​ថ្នាំ​ព្យាបាល និង​ស្បៀងអាហារ​ដល់​ពលករ​ដែ​ល​ជួប​ការលំបាក​នៅ​ប្រទេស​ថៃ​។​
​ក្រៅពី​ការងារ​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ពង្រឹង និង ពង្រីក​កិច្ចសហការ​ជាមួយ​បណ្តាល​ប្រទេស​ទទួល ដោយ​ពង្រីក​ឱកាស​ការងារ​បន្ថែ​មជូ​ន​ប្រជាពលរដ្ឋ​នៅក្រៅ​ប្រទេស​ប្រមាណ ១,៣ លាន​នាក់ និង​បាន​ប្រាក់​ប​ញ្ជើ​បញ្ជូនមក​ប្រទេស​វិញ​ប្រមាណ ២,៧ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយឆ្នាំ​។​​ក្នុងនោះ​ប្រទេស​ថៃ មាន​ចំនួន​ពលករ ១,២៣១, ៥០៨ នាក់​, សាធារណរដ្ឋ​កូរ៉េ ចំនួន ៤៩,៧៣៨ នាក់​, ម៉ាឡេស៊ី​ចំនួន ២២,៦២១ នាក់​, ជប៉ុន ១៦,៥៦២ នាក់​, សិង្ហ​បុរី​ចំនួន ៨៥១​នាក់​, ហុងកុង ចំនួន ២១៥​នាក់ និង អារ៉ាប់​ប៊ី​សា​អូឌីត​ចំនួន ១១​នាក់​៕a gate control a gate control1 a gate control2 


​