» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9656 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699827 នាក់

សម្តេច​តេ​ជោ​ឌឺ​ឯកអគ្គរដ្ឋទូត​អាមេរិក​ឲ្យ​បកស្រាយ​ពីស​ញ្ញា្ត​ប​ត្រ័​លោក​ហ៊ុន​ម៉ា​ណែ​ត​!

 

​ភ្នំពេញ​៖​ក្នុង​គោលបំណង​ដើម្បី​ការពារ​កិត្តិយស ការអប់រំ​នៅក្នុង​សហរដ្ឋអាមេរិក សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក Patrick Murphy ឱ្យជួយ​បកស្រាយ​ករណី​ដែលមាន ការ​លើកឡើងថា​សញ្ញាបត្រ​ដែល​និស្សិត​កម្ពុជា​ទទួល បាន​ពី​អាមេរិក​គឺជា​សញ្ញាបត្រ​កម្រិត​២ ឬ​ជា​សញ្ញប​ត្រ​យោគយល់ ។​a hun mom1 

ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​ពិភពលោក នៅ​វិមាន សន្តិភាព នា​ព្រឹក​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​តែង​ឱ្យ តម្លៃ​ដល់​ការអប់រំ​និង មិនដែល​បន្ទោស​បង្អាប់​ដល់​កូន​អ្នក​ណាមួយ ក្នុង​រឿង​សិក្សា​របស់គេ​នោះទេ តែ​គេ​តែងតែ​វាយ ប្រហារ​លើ​ការរៀនសូត្រ​របស់​កូន​សម្តេច​ជា​បន្តបន្ទាប់​។​​សម្តេច​តេ​ជោ ៖ «​និយាយ​រួម​ខ្ញុំ​ផ្ដល់​ការលើក​ទឹក មិន​ថា​កូន​គេ កូន​ខ្ញុំ​ទេ​ឱ្យតែ​រៀន​ពូកែ​! ខ្ញុំ​មិនដែល​បន្ទោស បង្អាប់​កូន​មេដឹកនាំ​ណាមួយ​ទោះបីជា​កូន​មេដឹកនាំ​ហ្នឹង​នៅ​ខាង​បក្សប្រឆាំង​ក៏​ខ្ញុំ​មិនដែល​បាន​ទៅ​បន្ទោស​បង្អាប់ កូន​របស់គេ​ទេ​។ ប៉ុន្តែ​គេ​មិន​ទុក​ឱកាស​សូម្បីតែ​កូន​របស់ខ្ញុំ ក៏​គេ​វាយ​មិន​ឈប់​» ។​

​សម្ដេច​តេ​ជោ​លើកជាសំណួរ​ថា​៖ «​អាច​នឹង​និយាយបាន​ទេពី​បញ្ហា ហ្នឹង​! ដែលថា​សាលា West Point មាន​កម្រិត​ជា សញ្ញាបត្រ​ប្រភេទ​២​ឬ​សញ្ញាបត្រ​កិ​ត្ត​យស​។ តើ សហរដ្ឋអាមេរិក​ការពារ​ជនខិលខូច ឬ​ការពារ​សាលា​អាមេរិក​? មិនមែន​ការពារ ហ៊ុន ម៉ា​ណែ​ត ទេ​! គឺ​ការពារ សាលា​។ អញ្ចឹងទេ​គឺមាន​តែ​សហរដ្ឋអាមេរិក និង អង់គ្លេស ដើម្បី​ការពារ​ស្ថាប័ន​អបរំ​របស់ខ្លួន​គឺមាន​តែ ចេញមក​បញ្ជាក់​អញ្ចឹង​ទៅ​។ ហើយ​បើ​ថា​ចេញមក​បញ្ជាក់ អញ្ចឹង​ទៅ​ហាក់បីដូចជា​វាយប្រហារ​ចំពោះ​អ្នក​ដែល​បាន និយាយ​។ អើ​! អញ្ចឹង​ទុក​អញ្ចឹង​ទៅ យើង​ក៏​សម្គាល់​មើល អាហ្នឹង​ដែរ​។ តើ​គេ​ការពារ​ស្ថាប័ន​អប់រំ​របស់គេ ឬ​គេ ការពារ​មនុស្ស​ខិលខូច​? យើង​ក៏​សម្គាល់​មើល​រឿង​ហ្នឹង ដែរ​»​។​

​សូម​រម្លឹកថា​, កាលពី​ថ្ងៃទី​២៥ ខែធ្នូ កន្លងទៅ​លោក សម រង្ស៊ី បាន ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​បរទេស​ដែល ផ្សាយ​ជា​ភាសា​ខ្មែរ​ដោយបាន​លើកឡើងថា​សញ្ញា​ប ត្រ​ដែល​លោក ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ទាំង ពី​សាលា​បណ្ឌិត​យោធា West Point និង​សាកល វិទ្យាល័យ​ញូវយ៉ក​របស់​សហរដ្ឋអាមេរិក និង​សញ្ញាបត្រ ពី​សាកលវិទ្យាល័យ​ប្រ៊ី​ល​ស្នូល​នៅ​ចក្រភព​អង់គ្លេស​គឺជា សញ្ញប​ត្រ​ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​។​

​បន្ទាប់មក​ដើម្បី​ការពារ​លើ​សញ្ញាបត្រ​ខ្លួន លោក ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ហៅ​លោក សម រង្ស៊ី ភ្នាល់​គ្នា ដាក់​«​ជីវិត​នយោបាយ​» ប្រសិនជា សម រង្ស៊ី អា​ចរក​ភស្តុតាង​បញ្ជាក់ថា​លោក​ទទួលបាន​សញ្ញាបត្រ ប្រភេទ​២ ឬ​សញ្ញាបត្រ​យោគយល់​ដូចដែល សម រង្ស៊ី អះអាង​មែន​។ ក្រោយ​រង់ចាំ​ពី​ការ ភ្នាល់​២​ថ្ងៃ​គ្មាន​ការឆ្លើយតប​ពី​លោក​សមរង្ស៊ី លោក ហ៊ុន ម៉ា​ណែ​ត បានដាក់​បន្ថែម​មួយទៀត​ដោយ​ស្នើឱ្យ​លោក សម រង្ស៊ី ឈប់​ធ្វើ​នយោបាយ​ទៅ​ព្រោះ​លោក សម រង្ស៊ី គ្មាន​ភាព ក្លាហាន​ក្នុងការ​ការពារ​អំណះអំណាង​របស់ខ្លួន​មិនមែនជា គំរូ​របស់​ពលរដ្ឋ​។a hun mom a hun mom2 

​