» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9743 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699914 នាក់

ថៃ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ថ្នាក់​តំបន់ ផ្តោតលើ​បញ្ហា​មី​យ៉ាន់​ម៉ា បន្ទាប់ពី​របប​សឹក​បាត់​រដ្ឋ​រ៉ា​ក់​ឃី​ន


​ភូ​មាន​៖ ថៃ បានប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែធ្នូ​នេះ​ថា ខ្លួន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​តំបន់ ស្តីពី​ប្រទេស​មី​យ៉ាន់​ម៉ា នៅក្នុង​សប្តាហ៍​នេះ ដោយ​យ៉ាងហោចណាស់​នឹងមាន​អ្នកតំណាង​ម្នាក់ មកពី​របប​យោធា ខណៈ​នាយករដ្ឋមន្ត្រី​ម៉ា​ឡេ​ស៉ី​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​កំពុង​ត្រូវបាន​ធ្វើឡើង ដើម្បី​នាំ​មី​យ៉ាន់​ម៉ា​ត្រឡប់មក ជា​បញ្ហា​ចម្បង​បំផុត​សម្រាប់​អាស៊ាន​វិញ​។a raking2 

ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​បាន​ឲ្យ​ដឹងថា​៖​រដ្ឋមន្ត្រីការបរទេស​ថៃ លោក​ម៉ា​សិស​សាំង​ចាំ​ពុង​សា​( Maris Sangiampongsa )​នឹង​បើក​កិច្ច​ពិគ្រោះ​យោបល់​ដាច់ដោយឡែក​គ្នា នៅ​ថ្ងៃទី​១៩ និង​ថ្ងៃទី​២០​ធ្នូ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ថៃ និយាយថា វា​ជា​កិច្ច​ពិគ្រោះ​យោបល់​ក្រៅផ្លូវការ ស្តីពី​សន្តិសុខ​ព្រំដែន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ រីឯ​អ្នកតំណាង​មកពី ចិន ឥណ្ឌា បង់​ក្លា​ដែ​ស ឡាវ និង​ថៃ ដែល​សុទ្ធសឹង​មាន​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា ក៏​នឹងចូលរួម​កិច្ចប្រជុំ​នេះ​ផងដែរ​។​

​បន្ទាប់មក នៅ​ថ្ងៃ​សុក្រ នឹងមាន​កិច្ចប្រជុំ​ក​ម្រឹត​រដ្ឋមន្ត្រីការបរទេស​មួយ ស្តីអំពី​មី​យ៉ាន់​ម៉ា​សម្រាប់​សមាជិក​ណា ដែល​ចាប់អារម្មណ៍​ចង់​ប្រជុំ នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន រួមទាំង​ការពិភាក្សា​អំពី​ផែនការ «​ការឯកភាព​ប្រាំ​ចំណុច​» របស់​អាស៊ាន សម្រាប់​សន្តិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ គេ​នៅ​មិនទាន់​ដឹង​ប្រាកដ​ទេ​ថា មី​យ៉ាន់​ម៉ា​នឹង​បញ្ជូន​អ្នកតំណាង​មក ចូលរួម​ប្រជុំ ឬក៏​ថា​តើន​រណា​នឹង​មក​ចូលរួម​នៅឡើយ​ទេ​។​សូមបញ្ជាក់ថា​គំនិត​ផ្តួច​ផ្ទើ​ម​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​គឺ​បានកើត​ឡើង​បន្ទាប់ពីរ​បរប​សឹក​បាន​បាត់បង់​រដ្ឋ​រ៉ា​ឃី​ន​មួយ​ទៅលើ​ដៃ​ពួកយោធា​ឿ​ទ្ទាម​។​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច រ៉ា​ក់​ឃី​ន​បានប្រកាសថា កាលពី​ថ្ងៃអាទិត្យ​ទី ៨​ធ្នូ​ថា ខ្លួន​បាន​វាយ​ដណ្តើមយក​ទីតាំង​យោធា​ចុងក្រោយ​របស់​របប​សឹក​ភូមា​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។

​ក្រុម​អារ៉ា​ឃី​ន​ទទួលស្គាល់ថា ជា​លើក​ទី​១​ដែលមាន​ការប្រយុទ្ធ​បង្ហូរឈាម​ខ្លាំងក្លា​បែបនេះ​ជាមួយ​កងទ័ព​ភូមា​។ បើតាម​ក្រុម​ឧទ្ទាម​អា​រ៉ា​ឃីន គ្នីគ្នា​របស់​ពួកគេ​ជាច្រើន​នាក់​ស្លាប់​ដោយសារ​គ្រាប់មីន​ដែល​កងទ័ព​ដាក់ពង្រាយ​នៅ​ជុំវិញ​បន្ទាយ​។ ប៉ុន្តែ ការតស៊ូ​ប្រយុទ្ធ លះបង់​ជីវិត​មិន​ស្តាយ បូកផ្សំ​នឹង​យុទ្ធសាស្ត្រ​ឡោមព័ទ្ធ កាត់​ផ្តាច់ជំនួយ ជា​គន្លឹះ​សំខាន់​ធ្វើ​ឲ្យ​ទីតាំង​យោធា​ចុងក្រោយ​របស់​របប​សឹក​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម​។ បើតាម​ក្រុម​អា​រ៉ា​ខាន នៅក្នុង​បន្ទាយ ទាហាន​គ្មាន​បញ្ហា​ខ្វះ​ស្បៀង​នោះទេ​ដោយសារ​ការទម្លាក់​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​នៅពេល​យប់ៗ ប៉ុន្តែ ដោយសារ​ពួកគេ​មិនអាច​ព្យាបាល​អ្នករបួស រហូត​ធ្វើ​ឲ្យ​ទាហាន​ក្នុង​ជួរ​បាក់​ទឹកចិត្ត​លែង​ប្រយុទ្ធ​។​

​នៅក្រោយ​ការលើក​ទង់ជ័យ​ស ក្រុម​ឧទ្ទាម​អា​រ៉ា​ឃីនដែល​បាន​ចូលទៅក្នុង​បន្ទាយ​បាន​និយាយថា មាន​ទាហាន​ភូមា​ប្រមាណ ៤៥០​នាក់​ស្លា​ប់គរ​ជើង​នៅក្នុង​បន្ទាយ​។​​នៅក្នុង​ចំណោម​ទាហាន​ភូមា​ជាច្រើន​នាក់​ដែល​ក្រុម​ឧទ្ទាម​ចាប់​ជា​ឈ្លើយសឹក មាន​មេបញ្ជាការ​ធំ​ម្នាក់​របស់​កងទ័ព​ភូមា ឈ្មោះ​Thurein Tun និង​មន្ត្រី​យោធា​ក្រោមបង្គាប់​ប៉ុន្មាន​នាក់​ដែល​ក្រុម​ឧទ្ទាម​ចាប់​ឲ្យ​អង្គុយ​លត់​ជង្គង់​នៅមុខ​កាមេរ៉ា​។
​ទីតាំង​យោធា​ដែល​ក្រុម​ឧទ្ទាម​អា​រ៉ា​ឃី​ន​វាយ​ដណ្តើមបាន​កាលពី​ថ្ងៃអាទិត្យ ជា​បន្ទាយ​របស់​ក្រុម​ឆ្មាំ​ប៉ូលិស​ព្រំដែន​របស់​របប​សឹក​នៅ​ព្រំដែន​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​។

គិត​ចាប់តាំងពី​បើក​ការប្រយុទ្ធ​ប្រឆាំងនឹងរ​បប​សឹក​ភូមា​នៅ​ខែ វិច្ឆិកា ឆ្នាំមុន ក្រុម​ឧទ្ទាម​អា​រ៉ា​ឃី​ន​បាន​វាយ​ដណ្តើមយក​បានជា​បន្តបន្ទាប់ ទីតាំង​យោធា​របស់​របប​សឹក​ភូមា​ចំនួន ៣០ និង​ចូល​គ្រប់គ្រង​បាន​ក្រុង​ចំនួន​១១ ក្នុងចំណោម​ក្រុង​សរុប​១៧​របស់​រដ្ឋ​រ៉ា​ឃី​ន​។ ដោយ​វាយ​ដណ្តើម​យកបាន​តំបន់​Maungdaw ដែលមាន​ប្រជាជន​រស់នៅ​ជាង​១​សែន​នាក់ ក្រុម​ឧទ្ទាម​អា​រ៉ា​ន​បាន​ចូលកាន់​កាប់​បាន​ទឹកដី​៨០%​របស់​រដ្ឋ​រ៉ា​ឃី​ន ដោយ​នៅតែ​រដ្ឋធានី Sittwe តែប៉ុណ្ណោះ​ដែល​ស្ថិតក្នុង​ដៃ​របស់​រដ្ឋាភិបាល​សឹក​នៅឡើយ​។ ប៉ុន្តែ ទីក្រុង​ជាប់​សមុទ្រ​មួយ​នេះ​មិនយូរ មិនឆាប់​នឹង​អាច​ធ្លាក់​ក្នុង​ដៃ​របស់​ក្រុម​ឧទ្ទាម ព្រោះ​វា​ត្រូវ​កាត់ផ្តាច់​គ្មាន​ជំនួយ និង​ឡោមព័ទ្ធ​ជុំវិញ ដោយ​តំបន់​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​។​

​ការបាត់បង់​រដ្ឋ​រ៉ា​ក​ឃី​ន​ក្នុង​ដៃ​របស់​ពួក​ឧទ្ទាម​ជា​បរាជ័យ​ធ្ងន់ធ្ងរ​ចំពោះ​របប​សឹក​របស់លោកមីនងុងឡាំង។ វា​ធ្វើ​ឲ្យ​របប​សឹក​បាត់បង់​ផ្លូវ​ទៅកាន់​សមុទ្រ បាត់បង់​កំពង់ផែ​នៅ​សមុទ្រ​បង់​ក្លា​ដែ​ស​។​​នៅ​ខាង​ក្រុម​ឧទ្ទាម វា​ជា​ជ័យជំនះ​ដ៏​ធំធេង រហូត​ធ្វើ​ឲ្យ​ក្រុម​ឧទ្ទាម​អា​រ៉ា​ឃី​ន​ត្រូវគេ​ចាត់ទុកថា ជា​ក្រុម​ឧទ្ទាម​ទី​១​ដែលមាន​កម្លាំង​អាច​វាយយក​ឈ្នះ​កងទ័ព​ភូមា គ្រប់គ្រង​តំបន់​ជាប់​ព្រំដែន​ដែលមាន​ប្រវែង​ជាង ២៧០​គីឡូម៉ែត្រ​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​។ អាច​និយាយបានថា ដោយ​របូត​បាត់​ដែនដី​សឹង​ទាំងស្រុង​នៅ​រដ្ឋ​រ៉ា​ក​ឃី​ន របប​សឹក​បាត់បង់​ការគ្រប់គ្រង​តំបន់​ជាប់​ព្រំដែន​ជាមួយ​បង់​ក្លា​ដែ​ស​។​a raking a raking3 

​