វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 882 នាក់
ម្សិលមិញ 6792 នាក់
សរុប 14212782 នាក់
ក្រុងហុងកុង៖ពលរដ្ឋភេទទីបីនៅកោះហុងកុង ប្រទេសចិន នឹងមិនទទួលស្គាល់ ភេទជាផ្លូវច្បាប់នោះឡើយប្រសិនបើមិនវះកាត់កែភេទនោះទេ។ នេបើតាមការសម្រេចរបស់តុលាការហុងកុងនាថ្ងៃទី២៦ខែមករាឆ្នាំ២០២២។
នៅក្នុងសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់ហុងកុងកើតឡើង ក្រោយពេលបុរស(ភេទទីបី) ឈ្មោះQ និង Henry Tse បានចោទប្រកាន់រដ្ឋាភិបាលកោះហុងរបស់អ្នកស្រីខារីឡាំដែលបានអនុញ្ញាតឲ្យតែអ្នកភេទទីបីដែលបានវះកាត់កែភេទរួចទើបទទួលស្គាល់ជាផ្លូវការនៅលើលិខិតស្នាម ។ ដោយពួកគេចោទថាទាំងនោះជាការបំពានសិទ្ធិមនុស្សយ៉ាងខ្លាំង។
តុលាការបានបញ្ជាក់យ៉ាងច្បាស់ថា ការវេះកាត់ប្តូរភេទនឹងមានភេទដូចគ្នា ដោយមិនអាចកែប្រែបានឡើយ។ ប្រសិនបើមិនវះកាត់នោះទេ អាចនឹងបង្កភាពស្មុគស្មាញ នៅពេលដែលបុរសភេទទីបីនោះ អាចផ្លាស់ប្តូរភេទតាមតែចិត្តមិនច្បាស់លាស់។នេះជាករណីប្តឹងផ្តល់ប្រឆាំងរដ្ឋាភិបាលហុងកុងជាលើកដំបូង ក្រោយពេលលោក Henry Tse ចោទប្រកាន់រដ្ឋាភិបាលកោះហុងកុងពាក់ព័ន្ធភេទនៅក្នុងកាតID ដោយបង្ខំឱ្យវះកាត់ទើបទទួលស្គាល់ភេទជាផ្លូវការ ៕