» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8132 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698303 នាក់

កម្ពុជា និង​ប្រទេស​៤​នៅ​មជ្ឈិមបូព៌ា ឯកភាពគ្នា​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​

​ភ្នំពេញ​៖ សេចក្ដីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​ព្រឹទ្ធសភា បាន​ឲ្យ​ដឹងថា​៖ ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋ​កាតា​សាធារណរដ្ឋ​តួ​ក​គី​យេ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ជា​លទ្ធផល​ភាគី​ទាំងអស់​បាន​ឯកភាពគ្នា បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​។​a hun turky2 

​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជា​មិត្ត​បាន​ផ្លាស់ប្តូរ យោបល់​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជាការ​ប្រឈម​នៅ​ចំពោះ​សភាពការណ៍ ដែល​កំពុង​វិវត្តន៍​យ៉ាង​លឿន កាន់តែ​តានតឹង និង​ស្មុគស្មាញ ជាពិសេស​ស្ថានភាព​នៅ​សេរី លី​បង់ ជម្លោះ​អ៊ីស្រាអែល​-​ប៉ា​ឡេ​ស្ទី​ន និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដើម្បី​រួមចំណែក​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជា​យុទ្ធសាស្ត្រ សម្រាប់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ និង​ពិភពលោក​ទាំងមូល​។​

​តាមរយៈ​ជំនួប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា យោងតាម​បទពិសោធន៍​ផ្ទាល់​របស់​កម្ពុជា «​សង្គ្រាម​មិនអាច​បញ្ចប់សង្គ្រាម​បានទេ គឺ​មានតែ​កិច្ចសន្ទនា និង​ការចរចា​» ហើយ​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី ក៏​មិនមែនជា​ជម្រើស​សម្រាប់​ដោះស្រាយ​បញ្ហា​ដែរ ប៉ុន្តែ​ផ្ទុយទៅវិញ​បាន​បង្ក​នូវ​ភាពស្មុគស្មាញ​កាន់តែច្រើន និង​ដាក់បន្ទុក​ដល់​ប្រជាជន និង​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។​
​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ខាងលើនេះ សម្ដេច​តេ​ជោ​បានស្នើ​ភាគី​មិត្ត​ជំរុញ​ការវិនិយោគ​របស់ខ្លួន​នៅ​កម្ពុជា ពិសេស​ក្នុង​វិស័យ​កសិកម្ម ក​សិ​-​ឧស្សាហកម្ម និង​ឧស្សាហកម្ម​កែច្នៃ ដូចជា ស្រូវ​និង​អង្ករ គ្រាប់ស្វាយ​ច​ន្នី និង​កសិផល​ជាច្រើន​ទៀត​របស់​កម្ពុជា ដើម្បី​នាំចេញ​ទៅក្នុង​ទីផ្សារ​តំបន់ និង​ពិភពលោក​។

​អគ្គលេខាធិការដ្ឋាន​ព្រឺទ្ធសភា បាន​បញ្ជាក់ថា ភាគី​ទាំ​អស់​បាន​ឯកភាពគ្នា​បន្ត​ជំរុញ​កិច្ច​សប​ប្រតិបត្តិការ​ក្នុង​វិស័យ​សំខាន់ៗ​ដទៃទៀត ដែលមាន​សក្ដានុពល និង​ផលប្រយោជន៍​រួម ដូចជា អប់រំ កីឡា វប្បធម៌ សាសនា ការតភ្ជាប់ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​។​សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​ភាគី និង​ស្នើ​បន្ត​គាំទ្រ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា ជាពិសេស​ការផ្ដល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា ព្រមទាំង​ជំនួយ​អភិវឌ្ឍ​និង​បច្ចេកទេស​នានា​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​ព្រឹទ្ធសភា​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ចំនួន​៤ រយៈពេល​ពេញ​១​សប្ដាហ៍ រួមមាន ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត រដ្ឋ​កាតា សាធារណរដ្ឋ​តួ​ក​គី​យេ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ហើយ​កាលពី​ម្សិលមិញ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា បាន​អញ្ជើញ​មាតុភូមិនិវត្តន៍ មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ នៅវេលា​ម៉ោង​៧:០០​នាទី​យប់ ប្រកបដោយ​សុខ​សុវត្ថិភាព​៕a hun turky3 a hun araba a hun araba1 a hun araba2 

​