» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7776 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697947 នាក់

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​អះអាង​ពី​ការបន្ត គោលនយោបាយ​ជំរុញ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​កម្ពុជា ដោយ​មិនមាន​ការប្រែប្រួល​


​ភ្នំពេញ​៖ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបញ្ជាក់​ឱ្យដឹងថា ទោះបីជា​កម្ពុជា ប្រកាស​ដកខ្លួន​ពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) រួចហើយ​ក្តី ក៏​គោលនយោបាយ​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​អភិវឌ្ឍ​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​របស់​កម្ពុជា គឺ​នៅតែ​រក្សា​ដដែល មិនមាន​ការប្រែប្រួល​ទេ​។​a manet clv 

​ការប្រកាស​របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានធ្វើ​ឡើង​តប​តាម​ចម្ងល់​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ហាក់​ព្រួយបារម្ភ​ខ្លាច រាជរដ្ឋាភិបាល ឈប់​អភិវឌ្ឍ​បណ្តា​ខេត្ត​ភូមិភាគ​ឦ​សា​សន្ត ដោយសារតែ​ការដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ CLV-DTA​។​​តាមរយៈ​សារ​សំឡេង​ពិសេស​មួយ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ទោះ​មាន​ឬ​មិនមាន​កិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​អភិវឌ្ឍ​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​របស់ខ្លួន ក៏ដូចជា​ការធានា​នូវ​ការការពារ​ទឹក​ធី អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា ព្រោះនេះ​ជាការ​ចង់បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​លើសលប់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្ទាល់​នៅ​ខេត្ត​ភូមិភាគ​ឦសាន​ផ្ទាល់​តែម្តង ដូច្នេះ​ការបន្ត​គោលនយោបាយ​ជំរុញ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​របស់​កម្ពុជា គឺ​នៅ​រក្សា​ដដែល​មិនមាន​ការប្រែប្រួល ដោយ​រួមមាន​ការបោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ជាពិសេស​ផ្លូវ​ក្រវាត់​ព្រំដែន និង​ការដាក់ចេញ​នូវ​កញ្ចប់​លើកទឹកចិត្ត និង​ជំរុញ​ការវិនិយោគ​ខេត្ត​ភូមិភាគ​ឦសាន​ឆ្នាំ​២០២៥»​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តួចផ្តើម​ដោយ​កម្ពុជា​នេះ ត្រូវបាន​អនុវត្ត​រយៈពេល ២៥​ឆ្នាំ កន្លងមក​។ ការដក​ខ្លួ​នេះ ដើម្បី​«​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំ​ឲ្យ​មានលទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅទៀត​។​

​ជាមួយនឹង​សារ​សំឡេង​ពិសេស​ថ្មី​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន កសាង​ផ្លូវ​ខ្សែ​ក្រ​វាត​ព្រំដែន ដែល​គិត​មកដល់ពេលនេះ​មាន​ប្រមាណ ៧០​ម៉ឺន​នាក់​ហើយ ដែល​គិត​ជា​ថវិកា​ប្រមាណ​២១​លាន​ដុល្លារ​អាមេរិក​ផងដែរ​។ សម្តេច​បាន​បន្ថែមថា វិភាគទាន​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​លើ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។​

​បើតាម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​, ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន នៅជាប់​ប្រទេស​ទាំង​៣ ឡាវ​-​ថៃ​-​វៀតណាម បានចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​១៩៩៤ មកម្ល៉េះ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន កម្ពុជា​បាន​កសាង​សម្រេច​ចំនួន ១៣០០​គីឡូម៉ែត្រ​ហើយ ដែល​នៅ​សេសសល់​ប្រមាណ ១៣០០​គីឡូម៉ែត្រ​ទៀត នឹងត្រូវ​ធ្វើ​បន្ត​។​

​ដោយ​សង្កេតឃើញ​ចលនា​នៃ​ការបរិច្ចាគ ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​ផ្តោតលើ​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន នៅតែមាន​ការចូលរួម​ជា​ហូរហែ​នោះ សម្តេច​បាន​បញ្ជាក់ថា ក្រុមការងារ​នឹង​បន្ត​ទទួល​ថវិកា​រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៤ ហើយ​នៅពេល​បិទ​បញ្ចប់​ក្រុមការងារ​នឹង​ជម្រាប​អំពី​ចំនួន​ទឹកប្រាក់​ចុងក្រោយ និង​ផែនការ​ច្បាស់លាស់​ដើម្បី​ប្រើប្រាស់​ថវិកា​ទាំងនេះ​។​
​ចំពោះ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​នៅ​ខេត្ត​ភូមិភាគ​ឦសាន រៀងរាល់​ចុង​សប្តាហ៍ រហូតដល់​ដំណាច់ឆ្នាំ​២០២៤ សម្តេច​ក៏បាន​ប្រកាស​ឱ្យ​បន្ត​រក្សា​ដដែល ដើម្បីឱ្យ​ពលរដ្ឋ​បាន​ទស្សនា​ជាក់ស្តែង​នូវ​បណ្តា​ខេត្ត​ភូមិភាគ​ឦសាន​របស់​កម្ពុជា​យើង​៕

​