» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8436 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698607 នាក់

អគ្គទេសាភិបាលរងធនាគារជាតិថា ការទូទាត់ជាប្រាក់រៀល ការសន្សំជាប្រាក់រៀល និងការប្រើប្រាស់ប្រាក់រៀលនឹង ជួយរក្សាបានលំនឹងប្រាក់រៀល ធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ច

 

សៀមរាប៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យប្រជាពលរដ្ឋ បណ្តារោងចក្រ សហគ្រាស ក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។ដោយលោកចាត់ទុក ការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ជួយរក្សាបានលំនឹងនៃប្រាក់រៀល ឱ្យមានស្ថិរភាពក្នុងសេដ្ឋកិច្ច។a yim leat money 

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ» រៀបចំឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាបលោក យឹម លាត ដែលគេស្គាល់ថាជាបុត្រាអតីតឿបនាយករដ្ឋមន្ត្រីយឹមឆៃលីដន្លងសម្តេចតេជោហ៊ុនសែនបានឲ្យដឹងថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជា បានចាក់ឫសយ៉ាងជ្រៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០ ក្នុងនោះអ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១.៧ពាន់លានដុល្លារមកកម្ពុជា ។នៅពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀល របស់ប្រជាជនកម្ពុជា ក៏មានភាពទន់ខ្សោយ។ ប៉ុន្តែ ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបានលំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះ ៤០៥០ រៀលក្នុង១ដុល្លារ ដែលត្រឹមតែអាចទប់ស្កាត់ការប្រើប្រាស់ប្រាក់ដុល្លារ មិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ ព្រោះការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក នៅមិនទាន់ថមថយនៅឡើយ។

លោកថា ការស្តារទំនុកចិត្តឡើងវិញជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្មរបស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋទាំងអស់គ្នា។លោកយឹមលាតថា តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវ របស់ធនាគារជាតិនៃកម្ពុជា ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បង និងទូលំទូលាយទាំងក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។ ដោយឡែកសម្រាប់ខេត្តសៀមរាបវិញ តាមទិន្នន័យស្រាវជ្រាវបង្ហាញថា ជាមធ្យមប្រមាណ ៨១% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។

លោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជា ប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើ ប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា។

សម្រាប់ភាពងាយស្រួលលោក យឹម លាត បានបញ្ជាក់បន្ដថា ប្រព័ន្ធទូទាត់បាគង ជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេស ក្នុងតំបន់បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

បច្ចុប្បន្នយើងអាច ធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយ ប្រទេសថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំ បាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ។ ក្រៅពីនេះធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ មួយចំនួនដូចជា៖ VISA Card និង Master Card ជាដើម។ចំណែកប្រពន្ធ័បាគងសម្រាប់ទេសចរ, ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិប្រើប្រាស់ ប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា ការចាយវាយនានា ដោយ មិនចាំបាច់តែប្រើក្រដាសប្រាក់នោះទេ។

ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់ដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា៖ ការទូទាត់ ផ្ទេរប្រាក់ ដាក់ប្រាក់ និងដកប្រាក់ទាំងក្នុងស្រុក និងជាមួយបណ្តាប្រទេសក្នុងតំបន់ បានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួល កាត់បន្ថយចំណាយថ្លៃប្រតិបត្តិការ និងមានសុវត្ថិភាពខ្ពស់។

បច្ចុប្បន្ន អាចធ្វើការទូទាត់ប្រាក់ឆ្លងដែនជាមួយប្រទេស ថៃ វៀតណាម និងឡាវ តាមរយៈការ Scan QR Code ជាប្រាក់រៀលតែម្តង ដោយមិនចាំបាច់ដូរទៅជាដុល្លារអាមេរិកសិននោះទេ។ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនដូចជា VISA Card និង Master Card ជាដើម។ ក្នុងឆ្នាំនេះ គឺនឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ហើយក៏មានផែនការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក។

លោកបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២៤ នេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើបថ្មីមួយ ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ថ្លៃទំនិញ សេវា ការចាយវាយនានា​ ដោយមិនចាំបាច់តែប្រើក្រដាសប្រាក់នោះទេ។ ការប្រើ​ប្រាស់ការទូទាត់អេឡិចត្រូនិកនេះនឹងជំរុញឱ្យភ្ញៀវទេសចរបង្កើនការចាយវាយនៅស្រុក នាពេលខាងមុខភ្ញៀវទេសចរ ក៏អាចប្រើបាគងសម្រាប់ទេសចរនេះ នៅតាមបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់នេះជា​មួយផងដែរ ដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀត។

 

ទាក់ទងការធ្វើសេវាប្រាក់រៀលនេះដែរ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បាន ឲ្យដឹងថា ខេត្តសៀមរាប បច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការនៅខេត្តសៀមរាបមានចំនួនសរុប៥៨គ្រឹះស្ថាន និងបានរួមចំណែកគាំទ្រដល់ការអភិវឌ្ឍខេត្តឱ្យប្រព្រឹត្តទៅប្រកបដោយបរិយាបន្ន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ រួមមាន សេវាឥណទាន សន្សំ និងទូទាត់ ជូនប្រជាពលរដ្ឋ និងក្រុមហ៊ុន-សហគ្រាសនៅគ្រប់ទីកន្លែងក្នុងខេត្តសៀមរាប។លោកអភិបាលរងខេត្តសៀមរាបក៏បានថ្លែងអំណរគុណចំពោះធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញវិធានការគាំទ្រនេះ។a yim leat money1 a yim leat money2 a yim leat money3