» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10562 នាក់

ម្សិលមិញ 11076 នាក់

សរុប 19721038 នាក់

ចិន​ខេត្ត​ព្រះសីហនុ​សម្រុក​ចេញទៅ​ស្រុក​វិញ​ឬ​ទៅ​ភូមា​?​អ្នក​ណាស្រកទឹកភ្នែក​ពី​ចិន​រត់ចេញ​នេះ​?


​ខេត្ត​ព្រះសីហនុ​៖​ប៉ុន្មាន​ថ្ងៃ​ចុងខែ​សីហា​នេះ​គេ​សង្កេតឃើញ​មាន​ជនជាតិ​ចិន​រាប់ពាន់នាក់​បាន​សម្រុក​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ឬ​អ្នកខ្លះ​ចេញទៅ​ប្រទេស​ភូមា​? ។ គ្រាន់តែ​នៅ​យប់​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ប៉ុណ្ណោះ ជនជាតិ​ចិន​ចំនួន ៣ ០០០ នាក់ បាន​សម្រុក​ចាកចេញ​តាម​ជើងហោះហើ​យ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ។​ការនាំគ្នា​សម្រុក​ចាកចេញ​នេះ​មានការ​សម្គាល់ថា​កើតឡើង​បន្ទាប់ពី​រា​រដ្ឋាភិបាល​បាន​ហាមឃាត់ និង បញ្ជា​ឱ្យ​បិទ​ល្បែង​តាម Online ឱ្យអស់​នៅ​ចុងឆ្នាំ ២០១៩ នេះ​។​a china out1 

​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Muny Chan បាន​បង្ហោះ​រូបភាព​ជាមួយ​ការសរសេរ​រៀបរាប់ថា​៖ «​ចិន​នាំគ្នា​សម្រុក​ចេញពី​កំពង់សោម​ហើយ តាម​ប្រភពពី​អ្នក​លួច​បង្ហើប​ទី​១ . ដោយសារ​អាជ្ញាធរ​ផ្អាក​សំណង់​ចិន​សង់​អត់​ច្បាប់ និង រិត​បន្តឹង​ការផ្ដល់​ច្បាប់​ឱ្យ​សាងសង់​ធ្វើឱ្យ​បុគ្គលិក កម្មករ​ចិន​ធ្វើ​ការងារ​ផ្នែក​សំណង់​អត់​ការងារ​ធ្វើ ។ ទី​២ . បន្ទាប់ពី​ចិន​ទទួលបាន​ព័ត៌មាន​ថា កម្ពុជា​នឹង​ចុះ​រិត​បន្តឹង​ត្រួតពិនិត្យ​ច្បាប់​ល្បែង​នៅ​ក្រុងព្រះសីហនុ ជាពិសេស​ល្បែង​អន​ឡាញ ព្រោះ​ល្បែង​ខ្លះ​មាន​អាជ្ញា​បណ្ណ​តែ​១ តែ​គេ​យកទៅ​បើក​ពីរ​បី​កន្លែង ដោយ​ជ្រក​តាម​ផ្ទះសំណាក់ ហាង ក្លិប​ផ្សេងៗ ធ្វើឱ្យ​ពួកគេ​ភ័យ រើ​វង់​ចាកចេញ ហើយ​ទិសដៅ​របស់​ពួកគេ​គឺ​ទៅ​ហ្វីលីពីន ភូមា និង ឡាវ វិញ​។ ចំណែក​ខ្មែរ​កើប​លុយ​ចិន​យូរ​មកហើយ អត់​បញ្ហា ,​អ្នក​ទឹកភ្នែក​គឺ​អ្នក​ទើបនឹង​ទៅ​កើប​លុយ ជាពិសេស​អ្នក​ខ្ចីលុយ​ធនាគារ​សាងសង់​អគារ​ដើម្បី​ជួល​ឱ្យ​ចិន​បាន​ថ្លៃ​តែម្ដង​» ។​

​តែ​អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ប្រាប់​កាសែត​ថា ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន ដែល​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី ៣១ សីហា មាន​ចំនួន​៣០៩៥​នាក់​។ ប៉ុន្តែ​ចំនួន​ចូល​វិញ ក៏ មាន​ច្រើន​ដែរ ពោលគឺ​២៤៩៤​នាក់​។ លោក ភារ​ម្យ បានដាក់​ជា​សំណួរ​ថា តើ​ហេតុអ្វី យើង​ចាប់អារម្មណ៍​តែ​ចំនួន​អ្នក​ចាកចេញ តែ​មិន​ចាប់អារម្មណ៍​ពី​ចំនួន​អ្នក​ចូល​។ បើតាម​តួលេខ​ខាងលើនេះ មានន័យថា ការចាកចេញ​និង​ចូល​នៃ​ជន​ជាតិចិន​នៅក្នុង​ខេត្ត​ព្រះសីហនុ គឺមាន​ប្រហាក់ប្រហែលគ្នា​។​

​ចំណែក​លោក ជា អូន ជា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​អាកាស​ចរណ៍​ស៊ីវិល ដែល​គ្រប់គ្រង​លើ​ការហោះហើរ​នៅក្នុង​ប្រទេស​កម្ពុជា ក៏​មិន​ភ្ញាក់ផ្អើល​ដែរ​។ លោក​ថា ជួនកាល​ជា​ពេលវេលា​មួយ​ដែល​កម្មករ​ចិន​ដែល​អស់​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ណាមួយ ដែល​ត្រូវ​វិល​ត្រលប់​ទៅវិញ​តែប៉ុណ្ណោះ​។​a china out a china out2 a china out3