» មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​, » អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5878 នាក់

ម្សិលមិញ 6359 នាក់

សរុប 14092511 នាក់

ក្រុមហ៊ុន​កូរ៉េ​រកឃើញ​នាវា​យោធា​រុស្ស៊ី​ដែល​លិច​ក្នុងអំឡុង​សង្គ្រាម​ជាមួយ​ជប៉ុន​មាន​ផ្ទុក​មាស​២០០​តោន​!

​កូរ៉េ​៖​ក្រុមហ៊ុន​រុករក​របស់​កូរ៉េខាងត្បូង​មួយ បាន រកឃើញ​នាវា​យាមល្បាត​យោធា​របស់​រុស្ស៊ី​មួយ​ផ្ទុក មាស​សុទ្ធ​២០០​តោន ដែល​បាន​លិច​នៅ ជិត​កោះ​អ៊ុ​ល​លៀង​( Ulleung)​។ សារព័ត៌ មាន​រុស្ស៊ី RT បាន​ផ្សាយ​ថា នាវា​យោធា​ឈ្មោះ Dmitrii Donskoi ជានា​វា​យាម ល្បាត​របស់​កម្លាំង​ទាហានជើងទឹក​របស់ រុស្ស៊ី បាន​បញ្ជូន​ទៅកាន់​សមុទ្រ​ប៉ាស៊ីហ្វិក​ជាមួយនឹង​នាវាចម្បាំង​ជាច្រើន​គ្រឿង ទៀត​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​ជប៉ុន​នៅ អំឡុង​ឆ្នាំ​១៩០៤-១៩០៥​។

នាវា​ខាងលើ​បាន​ចូលរួម​នៅក្នុង សង្គ្រាម Tsushima ហើយ​ការ​លិច​នាវា ខាងលើ​គឺជា​សោកនាដកម្ម​របស់​ទាហាន ជើង​ទឹក​រុស្ស៊ី​។ នៅមុន​ពេល​លិច នាវា Dmitrii Donskoi បាន​ដេញតាម​នាវា ចម្បាំង​ជប៉ុន តែ​ធ្លាក់​ចូលក្នុង​អន្ទាក់ ត្រូវ ទាហាន​ជប៉ុន​បាញ់​ពន្លិច​។ នៅពេលនោះ​ទាហានជើងទឹក​រុស្ស៊ី​នៅលើ​នាវា​មិន​ព្រម​ចុះចាញ់​ឡើយ​ដោយ​បាញ់​តបត​វិញ ទី បំផុត​ក៏ត្រូវ​ជប៉ុន​បាញ់​ពន្លិច​នៅ​តំបន់ សមុទ្រ​កោះ Ulleung របស់​កូរ៉េខាងត្បូង​។​a ship gold1 

​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​បាន​ចារ​ទុក​មក​ថា មាស​នៅក្នុង​នាវា​ខាងលើ​ត្រូវបាន​លិចទៅ​ជាមួយ​នាវា​។ មាស​ទាំងនោះ គឺ ទុក​សម្រាប់​តម្រូវការ​ប្រើប្រាស់​នៅលើ នាវា ក៏ដូចជា​បើកប្រាក់​ខែ​ឲ្យ​ទាហាន​នៅលើ​នាវា​នោះ​។​
​នៅ​ថ្ងៃទី ១៧ ខែកក្កដា ក្រុមហ៊ុន Shinl Group របស់​កូរ៉េខាងត្បូង​បានផ្តល់​ព័​ត៌ មាន​ថា ក្រោយពេល​ប្រើប្រាស់​នាវាមុជទឹក​ជម្រៅ ៣៤៣​ម៉ែត្រ នៅ​តំបន់​សមុទ្រ មាន ចម្ងាយ​ពី​កោះ Ulleung ១,៣​គីឡូម៉ែត្រ ក៏បាន​រកឃើញ​នាវា​រុស្ស៊ី​ខាងលើ​។​

​ក្រុមហ៊ុន Shinil Group បានប្រកាសថា​«​ការរកឃើញ​របស់​យើង​នាពេលនេះ គឺ​បញ្ចប់​នូវ​ពាក់​ចចាមអារ៉ាម​ពី​ទីតាំង​នាវា ខាងលើ​លិច​។​យើង​កំពុងតែ​រៀបចំ​បែប បទ​ដើម្បី​ស្រង់​នាវា​ខាងលើ​ឡើងគោក​វិញ​។​
​សារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាង ត្បូង​បាន​ផ្សាយ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ចិន និង​កាណាដា អង់គ្លេស ដើម្បី​ស្ទូច​នាវា​ខាងលើ​ឡើងគោក​។ ការ ស្រង់​នាវា​ខាងលើ​ឡើងគោក នឹងត្រូវ​ធ្វើ ឡើង​នៅក្នុង​ខែតុលា ឬ​ខែវិច្ឆិកា​ខាងមុខ ។​

​ក្រុមហ៊ុន​កូរ៉េខាងត្បូង​បាន​វាយតម្លៃថា កំណប់ទ្រព្យ​នៅក្នុង​នាវា​នោះ «​មាស ២០០​តោន​» នឹងមាន​តម្លៃ​រហូតដល់​ទៅ ១៣៣​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​បាន សន្យា​ចំណាយ​ប្រាក់​១០​ភាគរយ​ពី​កំណប់​ខាងលើ ក្នុងការ​អភិវឌ្ឍ​កោះ Ulleung ដែលមាន​ពលរដ្ឋ​រស់​នៅ​ច្រើន​។ ក្រៅពីនេះ​នឹង​ចែក​ដល់​រុស្ស៊ី​មួយចំណែក​ផងដែរ​៕a ship gold