
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9907 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700078 នាក់
ប្រទេសអីរ៉ង់៖ភ្នាក់ងារសារព័ត៌មានអីរ៉ង់ Tasnim បានរាយការណ៍នៅថ្ងៃទី៥ខែមេសា ឲ្យដឹងថា កងកម្លាំងអ៊ីរ៉ង់បានបាញ់ទម្លាក់ «មុខសញ្ញាហោះហើរ» ជាច្រើនក្នុងអំឡុងពេលបេសកកម្មរបស់សហរដ្ឋអាមេរិកដើម្បីស្វែងរកសង្គ្រោះអ្នកបើកយន្តហោះដែលជាប់គាំងនៅក្នុងប្រទេសអ៊ីរ៉ង់។
សេចក្តីរាយការណ៍នោះ បានលើកឡើងថា ក្រុមឆ្មាំបដិវត្តន៍ បានបញ្ជាក់ បន្ទាប់ពីបញ្ជាការប៉ូលីសអ៊ីរ៉ង់បានប្រកាសថា «ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នា (អាកាសចរណ៍ កងទ័ពជើងគោក អង្គភាពប្រជាជន កងកម្លាំង Basij និងបញ្ជាការប៉ូលីស) វត្ថុហោះរបស់សត្រូវត្រូវបានបំផ្លាញ»។
អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya ដែលជាបញ្ជាការចម្រុះនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បាននិយាយថា យន្តហោះដែលត្រូវបានបាញ់ទម្លាក់រួមមានយន្តហោះដឹកជញ្ជូនយោធា C-130 មួយគ្រឿង និងឧទ្ធម្ភាគចក្រ Black Hawk ចំនួនពីរគ្រឿង។តាមសេចក្តីរាយការណ៍របស់រ៉យទ័រ នៅថ្ងៃទី ៥ ខែមេសា កងទ័ពអ៊ីរ៉ង់ ក៏បានអះអាងដែរថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលមួយគ្រឿងនៅក្នុងខេត្តដដែល។
នៅថ្ងៃដដែលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារតាមបណ្តាញសង្គម Truth Social របស់លោកថា សមាជិកអាកាសយានិកទី២នៃយន្តហោះ F-15E ដែលត្រូវបានអ៊ីរ៉ង់បាញ់ទម្លាក់ ត្រូវបានជួយសង្គ្រោះដោយជោគជ័យក្នុងទឹកដីអ៊ិរ៉ង់។ តាមសាររបស់លោក ដូណាល់ ត្រាំ សមាជិកអាកាសយានិកនោះបានរងរបួសហើយយន្តហោះយោធា C-130ដែលចុះជួយ ត្រូវបានកំទេចចោលដើម្បីកុំឲ្យមានភស្តុតាង។