» បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​ » រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​ » លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​! » សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​ » ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ » សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 777 នាក់

ម្សិលមិញ 2951 នាក់

សរុប 12608332 នាក់

ជម្ងឺ​គ្រុនក្តៅ​ថ្មី​ចេញពី​ខេត្ត​វ៉ូ​ហាន​បង្ក​ការភ័យខ្លាច​ព្រោះ​បានសម្លាប់​មនុស្ស​អស់​២៥​នាក់​នៅ​ស្រុក​ចិន​សង្ស័យ​ចម្លង​មកពី​ប្រចៀវ​!

 


​ប្រទេស​ចិន​៖​ជម្ងឺ​គ្រុនក្តៅ​ថ្មី​ហៅ​កូ​រ៉ូ​ណា​វិ​រុស​ដែល​កំពុងចម្លង​មនុស្ស​យ៉ាង​លឿន​សម្លាប់​មនុស្ស​២៦​នាក់​និង​ចម្លង​មនុស្ស​ជាង​៨០០​នាក់​នៅ​ខេត្ត​វូ​ហាន​ប្រទេស​ចិន ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​ចិន​វាយតម្លៃថា​អាចមាន​ប្រភព​ចេញពី​សត្វ​ប្រជៀវ ជ្រឹង​ឬ​ពស់ នេះ​បើតាម​ការវិភាគ​ហ្សេ​ណេ​ទិច​នៃ​វីរុស​ដែល​បាន ។​a china korona2 

ការសិក្សា​ដែល​ត្រូវបាន​ចុះ​ផ្សារ​ក្នុង​សារព័ត៌មាន​Science China Life Sciences និង​គាំទ្រ​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន បាន​បាន​ឲ្យ​ដឹង​ថាបើ​ពិនិត្យ​ទំនាក់ទំនង​រវាង​វីរុស​ប្រភេទ​ថ្មី​នេះ​និង​វីរុស​ផ្សេងៗ​វា​បាន​រកឃើញថា កូ​រ៉ូ​ណា​វីរុស​នៅ​ក្រុង​វូ​ហាន​នេះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ប្រភេទ​វីរុស​នៅក្នុង​ខ្លួន​សត្វ​ប្រជៀវ​(​ជ្រឹង​)​។​

​ការសិក្សា​ទី​២ ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​ក្នុង​សារព័ត៌មាន​Medical Virology​បាន​សំគាល់​សត្វ​ពស់​ថា​អាចជា​ប្រភពដើម​នៃ​វីរុស​។​
​សូមបញ្ជាក់ថា ផ្សារ​គ្រឿង​សមុទ្រ​ក្រុង​វូ​ហាន​ដែល​គេ​គិតថា​ជា​ប្រភព​ផ្ទុះ​វីរុស​នេះ ក្រៅពី​សាច់សត្វ​សមុទ្រ​ក៏មាន​លក់​សត្វព្រៃ​រស់ ដូចជា ជ្រឹង ក្រពើ កូន​ឆ្កែចចក ពស់ កណ្តុរ ក្ងោក កាំប្រមា ឈ្លូស និង​សាច់​អូដ្ឋ​។​

​កាលពី​ចិន​ផ្ទុះ​ជម្ងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់ ឬ​SARS​កាលពី​១៧​ឆ្នាំ គេ​ក៏​ជឿថា​វា​បង្កឡើង​ពី​សត្វ​សំពោច​។​សូមបញ្ជាក់ថា​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស ដែល​បានសម្លាប់​មនុស្ស ចំនួន ២៦​នាក់ នៅ​ប្រទេស ចិន និង​ឆ្លងទៅ​មនុស្ស ជាង ៨០០​នាក់ នៅ​ប្រទេស​ចិន និង​ប្រទេស​អាស៊ី​មួយចំនួន អាជ្ញាធរ​ចិន បាន​ចាត់វិធានការ​តឹង​ខ្លាំង មិន​ធ្លាប់មាន ដោយបាន​សម្រេច​បិទ​ច្រកចេញ​ទាំងអស់​របស់​ទីក្រុង​ចំនួន ១៣ ក្នុង​ខេត្ត ហូ​ពេ ដែល​នៅ​ក្នុងនោះ​មាន​ផងដែរ ទីក្រុង​វូ​ហាន ដែលជា​ប្រភព​កើតចេញ​ដំបូង​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស​។ គោលដៅ​សំខាន់​ជាងគេ គឺ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​កាន់តែខ្លាំង មេរោគ កូ​រ៉ូ​ណាវី​រុស នៅ​ប្រទេស​ចិន​ជាពិសេស នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន ដែល​គេ​រំពឹងថា នឹង​អាចមាន​ប្រជាជន​ចិន ជាង ៣​ពាន់​លាន​នាក់ ដែល​អាចធ្វើ​ដំណើរ​ផ្លាស់​ទី ក្នុង និង​ទៅ​ក្រៅប្រទេស​។​

​អាជ្ញាធរ​ចិនបានសម្រេច​បិទ​មុនគេ ទីក្រុង​វូ​ហាន ក្នុង​ខេត្ត​ហ៊ូ​ពេ ដែលជា​ប្រភព​កើតចេញ និង​មាន​អ្នកស្លាប់​ច្រើនជាងគេ ដោយសារ​មេរោគ កូ​រ៉ូ​ណាវី​រុស​។ មធ្យោបាយ​ធ្វើដំណើរ តាមផ្លូវ​រថភ្លើង យន្តហោះ និង​ច្រកចេញ​ទាំង​អស់ពី​ទីក្រុង ត្រូវបាន​បិទ​ផ្អាក លែង​ឲ្យ​មាន​សកម្មភាព​ទីក្រុង​ទាំងអស់​របស់​ខេត្ត​ហ៊ូ​ពេ ដែលមាន​ចំនួន ១៣ ​ដែលមាន​ប្រជាជន​រស់នៅ​សរុប ជាង ៤១​លាន​នាក់ ដែល​ស្មើនឹង​ចំនួន​ប្រជាជន​សរុប​របស់​ប្រទេស​កាណាដា​។

តាម​កាសែត​ក្នុងស្រុក​ចិន អាជ្ញាធរ​បានសម្រេច​ផងដែរ សង់​មន្ទីរពេទ្យ ដាច់ដោយឡែក មួយ​នៅ​ទីក្រុង​វូ​ហាន សម្រាប់​ព្យាបាល​តែ​អ្នក​ជម្ងឺ​កូ​រ៉ូ​ណាវី​រុស​។ មន្ទីរពេត្យ​ដែលមាន​សមត្ថភាព​ដាក់​អ្នក​ជម្ងឺ ១​ពាន់​នាក់ នឹង​អាច​ចប់​រួចរាល់ ក្នុង​រយៈពេល​១០​ថ្ងៃ ពោលគឺ​អាច​ទទួល​អ្នក​ជម្ងឺ ចាប់ពី​ថ្ងៃទី ៣​កុម្ភៈ​ខែក្រោយ​។​

សម្រាប់​កម្ពុជា​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ចេញ កាលពី​ថ្ងៃ​២១​មករា ឆ្នាំ​២០២០១ ដើម្បី​បង្ការ​នៃ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នេះ ពលរដ្ឋ​គ្រប់រូប​បើ​គ្មាន​ភារកិច្ច​ទេ​ត្រូវ​ជៀសវាង​ចូល​កន្លែង​ចិញ្ចឹមសត្វ ឬ ប៉ះពាល់​សត្វ នៅតាម​កសិដ្ឋាន ទីផ្សារ​លក់​បក្សី​រស់ កន្លែង​សត្តឃាត និង​កុំ​ប៉ះពាល់​ផ្ទៃ​ណាមួយ​ដែល​កខ្វក់​ដូចជា​លាមក​របស់​សត្វ​គ្រប់​ប្រភេទ​។ ជៀសវាង​ការប៉ះពាល់​ជិត​សិទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ​។ លើស​នេះ​ទៅទៀត គឺ​ត្រូវ​ជ្រៀស​វាង ប៉ះពាល់ និង បរិភោគ​សត្វ​និង​គ្រឿង​សមុទ្រ ដែល​មកពី​កន្លែង មាន​វីរុស​កូ​រ៉ូ​ណា កំពុង​ចរាចរណ៍​។

ក្រសួង​ក៏បាន​ណែនាំ​ពលរដ្ឋ​ឱ្យ​លាង​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត បន្ទាប់ពី​បាន​ប៉ះពាល់​សត្វ​ឬ​វត្ថុ​ផ្សេងៗ​ដែល​អាចជា​ប្រភព​ចម្លង​មេរោគ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​អនាម័យ និង​ចំណីអាហារ​ជានិច្ច​។ ពិសេស​ត្រូវ​ចម្អិន​បក្សី និង​ស៊ុត​ឱ្យបាន​ឆ្អិន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​ការឆ្លង វីរុស​ផ្តាសាយ​បក្សី ឬ វីរុស​កូ​រ៉​ណា​នេះ ។​ដោយឡែក​អ្នកមាន​រោគសញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាវ ត្រូវ​ខ្ទប់មាត់​និង​ច្រមុះ​ពេល​ក្អក ឬ​កណ្តាស់ ដោយ​កន្សែង ក្រ​ម៉ា និង​ក្រដាស​ជាដើម​។​a china korona a china korona1