» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 391 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621105 នាក់

រុស្ស៊ី បង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន អាមេរិក​ថា​នឹង​ធ្វើការ​ជាមួយ​អាច​ជ្ញា​ធរ​ថ្មី​តែ​រង់​ចាំមើល​ជាក់ស្តែង​សិន​


​ប្រ​ទេ​ស៊ី​រី​៖ បន្ទាប់ពី​ក្រុម​ឧទ្ទាម​ស៊ី​រី បាន​វាយយក​ទីក្រុង​ដា​ម៉ាស (Damascus) និង​បង្ខំ​ឱ្យ​ប្រធានាធិបតី Bashar al-Assad ភៀសខ្លួន រុស្ស៊ី​បានបង្ហាញ​ការព្រួយបារម្ភ អំពី​ស្ថានការណ៍​នៅ​ស៊ី​រី និង​សុវត្ថិភាព​នៃ​មូលដ្ឋានទ័ព​របស់ខ្លួន នៅក្នុង​ប្រទេស​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​ក្រសួងការបរទេស​រុស្ស៊ី បាន​អំពាវនាវ​ឱ្យ​ភាគី​ទាំងអស់​នៅ​ស៊ី​រី ជៀសវាង​ការប្រើប្រាស់​អំពើហិង្សា និង​ដោះស្រាយ​បញ្ហា​តាមរយៈ​ការចរចា​។ រុស្ស៊ី​ក៏បាន​បញ្ជាក់ថា ខ្លួន​កំពុងធ្វើការ ជាមួយ​ក្រុមប្រឆាំង​ស៊ី​រី ដើម្បី​ស្វែងរក​ដំណោះស្រាយ​។​a siry1 

​ក្រសួងការបរទេស​រុស្ស៊ី បានប្រកាសថា «​យើង​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជៀសវាង​ការប្រើ​អំពើហិង្សា និង​ដោះស្រាយ​បញ្ហា​ទាំង​អស់នៃ​អភិបាលកិច្ច​តាមរយៈ​មធ្យោបាយ​នយោបាយ​... ក្នុងន័យនេះ សហព័ន្ធរុស្ស៊ី​មាន​ទំនាក់​ទំនងជា​មួយក្រុម​ប្រឆាំង​ស៊ី​រី​ទាំងអស់​»​។​​ទោះបីជា​រុស្ស៊ី បាន​បញ្ជាក់ថា មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ស៊ី​រី មិនទាន់​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​ក៏ដោយ ក៏​អ្នកសរសេរ​ប្លុក​សង្គ្រាម​រុស្ស៊ី បាន​ព្រមាន​ថា មូលដ្ឋាន​ទាំងនោះ​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​។ រុស្ស៊ី​ក៏បាន​ជំ​រុញឱ្យ​ពលរដ្ឋ​រុស្ស៊ី ចាក​ចេញពី​ប្រទេស​ស៊ី​រី​ដើម្បី​សុវត្ថិភាព​។​

​ដូច​អ៊ីរ៉ង់​ដែរ រុស្ស៊ី បាន​ចូលខ្លួន​ធ្វើ​អន្តរាគមន៍​ផ្លូវ​យោធា​ដោយ​បញ្ជូន​ទ​ព័​រាប់ពាន់នាក​ចូល ក្នុង​ជម្លោះ​នៅ​ស៊ី​រី កាលពី​ឆ្នាំ ២០១៥​។ ឆ្នាំ​២០១៧​រុស្ស៊ី ក៏បាន​សាងសង់​ជា​មូលដ្ឋាន​កង​នាវា​របស់ខ្លួន នៅ​កំពង់ផែ Tartous ជាប់មាត់​សមុទ្រ ម៉េ​ឌី​តែ​រ៉ា​ណេ និង មូលដ្ឋាន​ទ័ពអាកាសរ​បស់​ខ្លួន​មួយទៀត នៅ ក្រុង Hmeimim ប្រទេស​ស៊ី​រី​ដើម្បី​ជួយ​ការពារ​របប​លោក​បា​ស្ហា អាល់​អាសាដ ដោយ​ដាក់​មូលដ្ឋានទ័ព​ជើង​អាកាស និង​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ក្នុង​ទឹកដី​ស៊ី​រី រុស្ស៊ី​មាន​ជា​លើក​ទី​១​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ទឹកដី​បរទេស និយាយ​ឲ្យ​ចំ នៅ​មជ្ឈិមបូព៌ា នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​រុស្ស៊ី​ត្រូវ​ការប្រើ​ចាំបាច់​សម្រាប់​នាំចូល​អាវុធ ឬ​ទាហាន​ស៊ីឈ្នួល​ទៅកាន់​ទឹកដី​អាហ្វ្រិក​។​

​លោកស្រី Tatiana Kastouéva-Jean​ប្រធាន​មជ្ឈមណ្ឌល​រុស្ស៊ី អឺ​រ៉ាស៊ី​នៃ​វិទ្យាស្ថាន​បារាំង និយាយថា អ្វីដែល​កំពុង​កើតឡើង​នៅ​ស៊ី​រី គឺជា​អាម៉ាស និង​បរាជ័យ យុទ្ធសាស្ត្រ​ធ្លាក់ទឹក​របស់​រុស្ស៊ី​នៅ​ដើម​បូព៌ា​។ ការ បណ្តែតបណ្តោយ​ឲ្យ​ក្រុម​ឧទ្ទាម​វាយ​សម្រុក​យកបាន​រដ្ឋធានី​ដា​ម៉ាស តែ​ក្នុង​រយៈពេល​១០​ថ្ងៃ កងទ័ព​រុស្ស៊ី​មិន​ត្រឹមតែ​បរាជ័យ ប៉ុន្តែ ភ្នាក់ងារ​សម្ងាត់​របស់​រុស្ស៊ី​ក៏​អសមត្ថភាព​មិនអាច​ឲ្យ​ប៉ាន់​ស្មានដឹង​មុន​ស្ថានការណ៍​វិ​វ​ឌ្ឍ​ដ៏​ឆាប់រហ័ស​នៅ​ស៊ី​រី​។ គេ​បាន​ប្រៀបធៀប​បរាជ័យ​របស់​រុស្ស៊ី​នៅ​ស៊ី​រី ទៅនឹង​ផែនការ​ដ៏​អាម៉ាស​របស់​អាមេរិក​ដែល​ដកទ័ព​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​នៅ​ឆ្នាំ ២០២១​។​

​សម្រាប់​អាមេរិក​វិញ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បាន​និយាយថា សហរដ្ឋអាមេរិក​នឹងធ្វើ​ការ​ជាមួយ​ដៃគូ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ក្នុងប្រទេស​ស៉ី​រី ដើម្បី​ជួយ​ចាប់យក​ឱកាស​ណាមួយ ដែល​លេចចេញ​ដោយ​ខ្លួនឯង បន្ទាប់ពី​ក្រុម​ឧទ្ទាម​ផ្តួលរំលំ រដ្ឋាភិបាល​ប្រធានាធិបតី Bashar al-Assad​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែធ្នូ ឆ្នាំ ២០២៤​។​

​លោក បៃ​ដិ​ន ដែល​ចូលកាន់​តំណែង​កាលពី​ឆ្នាំ ២០២១ បញ្ជាក់ថា «​អស់​ជាច្រើន​ឆ្នាំ​មកនេះ អ្នកគាំទ្រ​សំខាន់ៗ​របស់ លោក Assad មាន​អ៉ី​រ៉ង់ ហេស​បូ​ឡា និង​រុ​ស្ស៉ី​។ ប៉ុន្តែ​កាលពី​សប្តាហ៍​មុន ការគាំទ្រ​របស់​ពួកគេ​បាន​ដួលរលំ​។ កម្លាំង​ពួកគេ​ទាំង ៣ ចុះខ្សោយ​ជាង​កាលពីពេល ដែល​ខ្ញុំ​ចូលកាន់​តំណែង​ទៅទៀត​»​។ លោក បៃ​ដិ​ន បន្ថែមថា «​សហរដ្ឋអាមេរិក នឹងធ្វើ​ការ​ជាមួយ​ដៃគូ និង​អ្នកពាក់ព័ន្ធ​នៅក្នុង​ប្រទេស​ស៉ី​រី ដើម្បី​ជួយ​ពួកគេ​ចាប់យក​ឱកាស​មួយ គ្រប់គ្រង​ហានិភ័យ​»​។​​ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នា​ក់ បាន​ព្រមាន​ថា សហរដ្ឋអាមេរិក មិនមាន​គម្រោង​ផ្តល់​ផែនការមេ​សម្រាប់​ស៉ី​រី ទៅ​ថ្ងៃមុខ​ឡើយ ខណៈ​កំពុង​តាមមើល​យ៉ាង​ដិតដល់ នូវ​សេចក្តីថ្លែងការណ៍​ពី​ក្រុម​ឧទ្ទាម HTS​។

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Antony Blinken កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែធ្នូ បាន​ព្រមាន​ថា​ក្រុម ISIS នឹង​ព្យាយាម​ប្រើប្រាស់​កាលៈទេសៈ​សព្វថ្ងៃ ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ នៅក្នុង​ប្រទេស​ស៊ី​រី ក្រោយ​របប​លោក Assad ដួលរលំ ប៉ុន្តែ​បាន​និយាយថា​សហរដ្ឋអាមេរិក​បាន​ប្ដេជ្ញាចិត្ត​ទប់ស្កាត់​មិនឱ្យ​រឿង​បែបនេះ​កើតឡើង​នោះទេ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​តាម​លោក Blinken សេចក្ដីថ្លែងការណ៍​រប​ស់មេ​ដឹកនាំ​ឧទ្ទាម​ចំពោះ​ការបង្កើត​រដ្ឋាភិបាល​ប្រកបដោយ​បរិ​យាប​ន្ន ជា​រឿង​គួ​ឱ្យ​ស្វាគមន៍ តែ វា​ត្រូវតែមាន​វិធានការ​អនុវត្ត​ជាក់ស្ដែង មិនមែន​និយាយ​ត្រឹមតែ​មាត់​ឡើយ​។ ថ្លែង​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅឯ​ក្រសួងការបរទេស​អាមេរិក លោក Blinken បាន​បន្ថែមទៀតថា «​ការបិទ​បញ្ចប់​របប​នេះ (​របប​លោក Assad) គឺជា​បរាជ័យ​សម្រាប់​អ្នក​ដែល​ប្រព្រឹត្ត​ទង្វើ​ឃោរឃៅ និង​អំពើពុករលួយ មិនមែន​ត្រឹមតែ​ជា​បរាជ័យ​សម្រាប់​អ៉ី​រ៉ង់ ហេស​បូ​ឡា និង​រុ​ស្ស៉ី​ប៉ុណ្ណោះ​ទេ​។ ដូច្នេះ​ក្នុង​ពេលនេះ វា​ជា ឱកាស​ជា​ប្រ​វ​តិ្ត​សាស្ត្រ ប៉ុន្តែ​ក៏មាន​ហានិភ័យ​ផងដែរ​... ក្រុម ISIS អាច​នឹង​ព្យាយាម​ប្រើប្រាស់​កាលៈទេស​សព្វថ្ងៃ​ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ​»​។​

​ក្រសួង​ការបទេស​ចិន នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែធ្នូ​នេះ បាន​អំពាវនាវ​ឱ្យមាន​ដំណោះស្រាយ​នយោបាយ នៅក្នុង​ប្រទេស​ស៉ី​រី ដើម្បី​ស្តារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​ឡើងវិញ បន្ទាប់ពី​ក្រុម​ឧទ្ទាម​ផ្តួលរំលំ​រដ្ឋាភិបាល​ប្រធានាធិបតី Bashar al-Assad​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី Mao Ning បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ថា ចិន​កំពុង​តាមដាន​យ៉ាង​ដិតដល់ ចំពោះ​ការវិវត្ត​នៅក្នុង​ប្រទេស​ស៉ី​រី ហើយ​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​នឹងធ្វើ​សកម្មភាព ដើម្បី​ផលប្រយោជន៍​ជា​មូលដ្ឋាន​របស់​ប្រជាជន​ស៉ី​រី​។ លោកស្រី​គូសបញ្ជាក់ថា «​អនាគត និង​ជោគវាសនា​ស៉ី​រី គួរតែ​ត្រូវបាន​សម្រេច​ដោយ​ប្រជាជន​ស៉ី​រី​ផ្ទាល់ ហើយ​យើង​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹង​ស្វែងរក​ដំណោះស្រាយ​នយោបាយ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​


​ឆក់​ឱកាស​ដែល​ប្រទេស​ស៊ី​រី​មិនទាន់​រឹងមាំ​អ៊ីស្រាអែល​បាន​ឈ្លានពាន​ចូល​វាយប្រហារ​តាម​អាកាស​ឃ្លាំង​អាវុធ​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី និង​នៅក្នុង​តំបន់​រដ្ឋធានី​ដា​ម៉ាស (Damascus) ក្រោមលេស​ដើម្បី​ទប់ស្កាត់​ក្រុម​ឧទ្ទាម​ពី​ការដណ្តើមយក​អាវុធ​ទាំងនោះ​។ នេះ​បើ​យោងតាម ការដកស្រង់​ចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​តួ​ក​គី Anadolu​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីស្រាអែល​បាន​រាយការណ៍​ថា ការវាយប្រហារ​នេះ​មាន​គោលដៅ​បំផ្លាញ​ឃ្លាំង​អាវុធ និង​មី​ស៊ី​ល ដើម្បី​ការពារ​កុំឱ្យ​ក្រុម​ឧទ្ទាម ប្រើប្រាស់​វា​ប្រឆាំងនឹង​អ៊ីស្រាអែល​។​

«​យើង​បាន​វាយប្រហារ​ឃ្លាំង​រំសេវ​នៅ​ភាគខាងត្បូង​ប្រទេស​ស៊ី​រី និង​នៅក្នុង​តំបន់​អាកាសយានដ្ឋាន Damascus ដោយសារ​មានការ​ភ័យខ្លាច​ថា​ពួកគេ​អាច​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃ​ក្រុម​ប្រដាប់អាវុធ និង​បក្សពួក​ក្នុង​តំបន់​... អ៊ីស្រាអែល​កំពុងធ្វើការ​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​ដែល​អាច​កើតមាន និង​ទប់ស្កាត់​ការខូចខាត​ណាមួយ​ចំពោះ​ឧត្តមភាព​ដែនអាកាស​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​»​។ នេះ​បើ​យោងតាម​សម្តី​របស់​មន្ត្រី​សន្តិសុខ​អ៊ីស្រាអែល​ម្នាក់ ដែល​បាន​ប្រាប់​ទូរទស្សន៍ KAN​។​ក្រៅពី​វា​យម​ប្រហារ​តាម​អាកាស​អ៊ីស្រាអែល​ក៏បាន​ប​ញ្ជុ​ន​កម្លាំង​និង​រថក្រោះ​ចូលកាន់​កាប់​ដី​ស៊ី​រី​នៅ​តំបន់​ហ្គោ​ឡង់​ហៃ​ផងដែរ​ដើម្បី​យក​ធ្វើជា​តំបន់ទ្រនាប់​ការពារ​សន្តិសុខ​ប្រទេស​អ៊ីស្រាអែល​។​

​ក្រៅពី​ការវាយប្រហារ​ដោយ​អ៊ីស្រាអែល ស្ថានទូត​អ៊ីរ៉ង់​នៅ​រដ្ឋធានី​ដា​ម៉ាស ប្រទេស​ស៊ី​រី នៅ​ថ្ងៃអាទិត្យ​នេះ ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​ប្រដាប់អាវុធ​មួយ បន្ទាប់ពី​ក្រុម​ឧទ្ទាម​ស៊ី​រី​បាន​វាយយក​រដ្ឋធានី​មួយ​នេះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២៤​។​​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​បញ្ជាក់ថា ក្រុម​ដែល​វាយប្រហារ​នោះ​មិនជា​ក្រុម​ឧទ្ទាម Hayat Tahrir al-Sham (HTS) ដែល​កំពុង​គ្រប់គ្រង​ស៊ី​រី​នោះទេ​។ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​ដូចនេះ​ថា «​ស្ថានទូត​អ៊ីរ៉ង់ និង​ហាង​លក់ទំនិញ​មួយកន្លែង នៅក្បែរនោះ ត្រូវបាន​ក្រុម​ប្រដាប់អាវុធ​វាយប្រហារ​។ ក្រុម​ប្រដាប់អាវុធ​នោះ មិនមែនជា​ក្រុម Hayat Tahrir al-Sham (HTS) ដែល​កំពុង​គ្រប់គ្រង​ភាគច្រើន នៃ​ប្រទេស​ស៊ី​រី​នោះទេ​»​។​​គួរ​បញ្ជាក់ថា អ៊ីរ៉ង់​បានប្រកាសថា ខ្លួន​បាន​ជម្លៀស​គ្រួសារ នៃ​បុគ្គលិក​ស្ថានទូត ប៉ុន្តែ​មន្ត្រីការទូត​នៅតែ​ស្ថិតនៅ​ក្នុងប្រទេស​ស៊ី​រី​ដដែល ដោយបាន​បញ្ជាក់ថា ស្ថានទូត​នៅតែ​បើក និង​មាន​មន្ត្រីការទូត កំពុង​បំពេញការងារ​។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់​ក៏បាន​បដិសេធ​របាយការណ៍ ដែលថា​ខ្លួន​កំពុង​ដក​ទីប្រឹក្សាយោធា​ចេញពី​ប្រទេស​ស៊ី​រី​ផងដែរ​៕a sirya a sirya1