» ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4326 នាក់

ម្សិលមិញ 4292 នាក់

សរុប 14114025 នាក់

ការបោះឆ្នោត​ប្រជាមតិ​យក​ខេត្ត​៤​របស់​អ៊ុយ​ក្រែ​ន​ដោយ​រុស្ស៊ី​បង្ក​ការក្តៅក្រហាយ​

 

​រុស្ស៊ី​៖​សេចក្តីរាយការណ៍​ជា​ហូរហែ​បានឱ្យដឹង​នៅថ្ងៃនេះ​អំពី​លទ្ធផល​ជាបឋម​ជុំវិញ​ការប្រកាស​ច្បាម​ទឹកដី​ពី​សំណាក់​ភាគី​រុស្ស៊ី​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​ទន្ទឹម​និង​មានការ​រិះគន់​និង​ប្រតិកម្ម​ជា​បន្តបន្ទាប់ ។​តាម​លទ្ធផល​ប​ថម​បង្ហាញថា​៖​ទី​១ លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ចំនួន ៩៨.៣៥% នៅក្នុង​សាធារណៈរដ្ឋ​ប្រជាមានិត​ដូ​ណេ​ត (Donetsk) គាំទ្រ​ការចូល​រួមរស់​ជាមួយនឹង​រុស្ស៊ី ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ប្រមាណ ២២.៤៩% ដែល​បាន​រាប់​ហើយ​។​​a elect russy 

ទី​២​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ចំនួន ៩៧.៨៣% នៅក្នុង​សាធារណៈរដ្ឋ​ប្រជាមានិត​លូ​ហាន (Luhansk) គាំទ្រ​ការចូល​រួមរស់​ជាមួយនឹង​រុស្ស៊ី ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ប្រមាណ ២១.១១% ដែល​បាន​រាប់​ហើយ​។​ទី​៣​លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ចំនួន ៩៧.៧៩% នៅក្នុង​តំបន់ Zaporozhye គាំទ្រ​ការចូល​រួមរស់​ជាមួយនឹង​រុស្ស៊ី ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ប្រមាណ ២៩% ដែល​បាន​រាប់​ហើយ​។
​ទី​៤ លទ្ធផល​បោះឆ្នោត​ប្រជាមតិ​ចំនួន ៩៧.០៥% នៅក្នុង​តំបន់ Kherson គាំទ្រ​ការចូល​រួមរស់​ជាមួយនឹង​រុស្ស៊ី ក្នុងចំណោម​សន្លឹកឆ្នោត​សរុប​ប្រមាណ ២៨% ដែល​បាន​រាប់​ហើយ​។​

ស​ម្រា​ប់យុ​ទ្ថ​សាស្ត្រ​ទ​ន្រា​ន​យក​ទឹកដី​អ៊ុយ​ក្រែ​ន​នេះ​ក្រៅពី​ការធ្វើប្រជាមតិ នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​មន្ត្រី​របស់លោក​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពុ​ទីន​បាន​ថ្លែង​បញ្ជាក់​ពាក់ព័ន្ធ​ទៅនឹង​កាតព្វកិច្ច​ពលរដ្ឋ​ទៅនឹង​ការប្រកាស​ធើ្វ​កំណែន​កងទ័ព​របស់រ​ដ្ឋា​ភិ​បាល​សម្រាប់ការថ្វ់សង្គ្រាមថា​៖​កសិករ​រុស្ស៊ី​ទាំងអស់​ក៏ត្រូវ​ស្ថិតនៅ​ក្នុងចំណោម​ពលរដ្ឋ​ដែល​នឹងត្រូវ​ជាប់​កាតព្វកិច្ច​កំណែន​យោធា​របស់​រដ្ឋាភិបាល​ផងដែរ​។​​លោក ពូ​ទីន ក៏បាន​អះអាង​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ថា ទិន្នផល​កសិកម្ម​រប​ស់​ប្រទេស​រុស្ស៊ី​សម្រាប់​ឆ្នាំ ២០២២​នេះ នឹងមិន​មានការ​ប្រែប្រួល​នោះទេ ពោលគឺ​ទិន្នផល​ដំណាំ​សរុប​ប្រមាណ ១៥០​លាន​តោន រួម​និង​ទិន្នផល​ស្រូវ​សាលី​ចំនួន ១០០​លាន​តោន​ផ្សេងទៀត នឹងត្រូវ​ធើ្វ​ការប្រមូល​ផល​ក្នុងពេល​ខាងមុខ​។​

​បើតាម​អាជ្ញាធរ​រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែលជា​ប់​កាតព្វកិច្ច​យោធា​ចំនួន ៣០​ម៉ឺន​នាក់ នឹងត្រូវ​កោះហៅ​ឱ្យចូល​បំរើកងទ័ព​ទៅតាម​សេចក្ដីប្រកាស​របស់​រដ្ឋា​ភិ​បាល​។ ក្នុងនោះ​រួមមាន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​តាម​តំបន់​ជាប់​ព្រំដែន​ភាគខាងត្បូង ហើយ​និង​នៅតាម​តំបន់​ភាគ​កណ្តាល​នៃ​ប្រទេស​រុស្ស៊ី​។​​សម្រាប់​ប្រធានាធិបតី​អ៊ុ​ក្រេ​ន​លោក​Zelensky​បាន​និយាយ​តាមរយៈ​វីដេអូ​ផ្ញើជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៧ ខែកញ្ញា​ថា​អ៊ុយ​ក្រែ​ន​នឹងមិន​ចរចា​ជាមួយ​រុស្ស៊ី​ទេ​បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​បានធ្វើ​ប្រជាមតិ​ស្តីពី​ការបញ្ចូល​ទឹកដី​ចំនួន​៤​របស់ខ្លួន​។​លោក Zelensky​បាន​និយាយថា​”​ការទទួលស្គាល់​របស់​រុស្ស៊ី​អំពី​ការបោះឆ្នោត​ប្រជាមតិ​ក្លែងក្លាយ​ថា​ជា​ដោយ​អនុវត្ត​សេណា​រី​យ៉ូ​ដូច​នៅ​Crimea​ពីមុន​ហើយ​ការប៉ុនប៉ង​មួយទៀត​ដើម្បី​បញ្ចូល​ទឹកដី​អ៊ុយ​ក្រែ​ន​មានន័យថា​គ្មានអ្វី​ត្រូវ​និយាយ​ទៅកាន់​ប្រធានាធិបតី​រុស្ស៊ី​បច្ចុប្បន្ន​ទេ​”​។ ។​

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ហៅ​ការបោះឆ្នោត​ប្រជាមតិ​របស់​រុស្ស៊ី​លើ​ទឹកដី​អ៊ុយ​ក្រែ​ន​ថា​ជា​រឿង​ហួសហេតុ​។ លោក​ក៏បាន​បញ្ជាក់ថា​លទ្ធផល​នៃ​ប្រជាមតិ​ត្រូវបាន​កំណត់ទុក​ជាមុន​។ សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា ថា រដ្ឋាភិបាល​ក្រុង​កៀវ បាន​ព្រមាន ថា ជនជាតិ​អ៊ុយ​ក្រែ​ន ណា ដែល​ជួយ​ដល់​ការបោះឆ្នោត និង ការដាក់បញ្ចូល​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី នឹងត្រូវ​ប្រឈមមុខ​កា​រ​ចោទប្រកាន់ ពីបទ​ក្បត់ជាតិ ហើយ​ត្រូវ​ជាប់ពន្ធនាគារ យ៉ាងហោចណាស់ រយៈពេល​៥​ឆ្នាំ​។​​លោក មី​ខៃ​ឡូ ប៉ូ​ដូ​ល​យ៉ាក (Mikhailo) Podolyak) ទីប្រឹក្សា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡែ​ន​ស្គី (Volodymyr Zelenskyy) បាន​ប្រាប់​ដល់​សារព័ត៌មាន Blick របស់​ប្រទេស​ស្វី​ស ថា «​យើង​មាន​បញ្ជី​ឈ្មោះ​មនុស្ស ជាប់​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ប្រជាមតិ​នេះ​អស់ហើយ​។ ឥឡូវ យើង​កំពុងតែ​និយាយ អំពី​អ្នក​សហការ​រាប់រយ​នាក់​។ ពួកគេ នឹងត្រូវ​កាត់ទោស ពីបទ​ក្បត់ជាតិ ហើយ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ យ៉ាងតិច​៥​ឆ្នាំ​»​។​

​ទោះជា​យ៉ាងណា​លោក ក៏បាន​អះអាង​ផងដែរ ថា ជនជាតិ​អ៊ុយ​ក្រែ​ន ទាំងឡាយណា ដែល​ត្រូវ​រង​នូវ​ការបង្ខិតបង្ខំ ដើម្បី​ឲ្យ​ទៅ​បោះឆ្នោត​ធ្វើ​ប្រជាមតិ ក៏​នឹង​មិនត្រូវ​បានទទួលរ​ង​នូវ​ការផ្ដន្ទាទោស​នោះឡើយ​។​
​សម្រាប់​មន្ត្រី​សហភាព​អឺរ៉ុប​និង​អង្គការ​ណា​តូ​វិញ​បាន​រិះគន់​ការបោះឆ្នោត​ប្រជាមតិ​ស្តីពី​ការបញ្ចូល​រុស្ស៊ី​នៅក្នុង​តំបន់​ចំនួន​៤​នៃ​អ៊ុយ​ក្រែ​ន​ថា​”​ខុសច្បាប់​”​ជាមួយនឹង​លទ្ធផល​រាប់​សន្លឹកឆ្នោត​”​ក្លែងក្លាយ​” ។​មន្ត្រី​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​លោក Josep Borrell បាន​សរសេរ​នៅលើ Twitter នៅថ្ងៃនេះ​ថា “​សហភាព​អឺរ៉ុប (EU)​ថ្កោលទោស​ចំពោះ​ការរៀបចំ​ការធ្វើប្រជាមតិ​” ខុសច្បាប់​ក៏ដូចជា​លទ្ធផល​ក្លែងក្លាយ​” ។​«​នេះ​ជាការ​រំលោភ​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​»​។​

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Charles Michel ក៏បាន​និយាយ​ផងដែរ​ថា ការធ្វើប្រជាមតិ​នៅក្នុង​តំបន់​ចំនួន​៤​គឺ Donetsk, Lugansk, Zaporizhzhia និង Kherson ត្រូវបាន​រៀបចំឡើង​។​លោក​បាន​និយាយថា “​លទ្ធផល​គឺ​ក្លែងក្លាយ​។ យើង​ក៏​មិន​ទទួលស្គាល់​ពួកគេ​ដែរ​។​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg កាលពី​ថ្ងៃទី​២៧​ខែកញ្ញា​បាន​ហៅ​ការបោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅក្នុង​តំបន់​នៃ​អ៊ុយ​ក្រែ​ន​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​ម៉ូស្គូ​ថា​ជា​”​ការរំលោភច្បាប់​អន្តរជាតិ​”​និង​”​ខុសច្បាប់​” ។​

​ជាមួយនិង​អាមេរិក​ដែល​អះអាង​បន្ត​ឈរ​ជាមួយ​ប្រជាជន​អ៊ុ​ក្រែ​ន រដ្ឋមន្ត្រីការបរទេស​បារាំង​លោកស្រី Catherine Colonna បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា ប្រទេស​បារាំង​និង​បន្ដ​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅក្នុង​ការ​ធើ្វ​ការ​សង្គ្រាម​ការពារ​ខ្លួន​ពី​ប្រទេស​រុស្ស៊ី ដោយ​ក្នុងនោះ​នឹង​រួមមាន​ទាំង​ការផ្តល់​ជំនួយ​មនុស្សធម៌ ជំនួយ​យោធា ហើយ​និង​ជំនួយ​ហិរញ្ញវត្ថុ​ជាច្រើន​បន្ថែមទៀត ដែល​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ​អាម៉េរិក​។​

​លោកស្រី Catherine Colonna បាន​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើឡើង​បន្ទាប់ពី​បញ្ចប់​កិច្ចពិភាក្សា​ជាមួយនិង​រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba នៅក្នុង​ទីក្រុង Kyiv ។ ពាក់ព័ន្ធ​ទៅនឹង​ស្ថានការណ៍​សង្គ្រាម​ចុងក្រោយ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​វិញ លោកស្រី​បាន​ធើ្វ​ការរិះគន់​ខ្លាំងៗ​ទៅលើ​វិធានការ​កំណែន​កងទ័ព រួម​និង​ដំណើរការ​បោះឆ្នោត​ប្រជាមតិ​ក្លែងក្លាយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​នៅតាម​តំបន់​ភាគ​ខាងកើត​ចំនួន ៤​របស់​អ៊ុយ​ក្រែ​ន ថា​ជា​សកម្មភាព​ដែល​ខ្វះ​ការពិចារណា​ល្អិតល្អន់​និង​មិនមាន​ភាព​ខ្មាស់អៀន ដែល​និង​ជម្រុញ​ឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ថ្ងៃ​អនាគត​៕a elect russy a elect russy1 a elect russy2 a elect russy4 a elect ruusy fr