» សហរដ្ឋ​អាម៉េរិក និង​ចិន ព្រមព្រៀង​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ជា​មូលដ្ឋាន ក្រោយ​ចរចា ២​ថ្ងៃ​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ឯប្រទេសផ្សេងៗទុកសិន » ប្រ​ធា នា​ធិបតី បារាំង​សន្យា​នឹង​ជួយ​សម្រួល​ផ្ដល់​ឯកសារ​ផ្សេងៗ​ដល់​កម្ពុជា​-​ថៃ សម្រាប់​ដំណើរការ​ទៅកាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ? » វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ប្រកាស បើក​ការសិក្សា​ស្រាវជ្រាវ តាមដាន និង​ពង្រឹង​ការការពារ​ជំងឺ​ឆ្កែឆ្កួត » រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ឋា​ម​ពល​អះអាង​ពី​ការ​មាន​ភ្លើងអគ្គិសនី​គ្រប់គ្រាន់​ទោះ​ថៃ​បិទ​ក៏ដោយ​ » កម្ពុជា​-​បារាំង កំពុង​រៀបចំ​ផែនទី​បង្ហាញផ្លូវ ដើម្បី​លើក​កម្រិត​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ជា «​ដៃគូ​យុទ្ធសាស្ត្រ​» » អភិបាលក្រុង Los Angeles ប្រកាស​បម្រាម​គោចរ​ខណៈ​លោក Trump ព្រមាន​ថា ការតវ៉ា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន នឹង​ជួប​កម្លាំង​ដាក់ពង្រាយ​ដ៏​ច្រើន​ » ប្រធាន​តំណាង JICA នៅ​កម្ពុជា​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នា​ន​ក្រោម​ក្រសួងមហាផ្ទៃ​ » ​រដ្ឋមន្ត្រី​មហាផ្ទៃ ប្រាប់​អាជ្ញាធរខេត្ត​ជាប់​ព្រំដែន​ជាមួយ​ថៃ ត្រៀម​រៀបចំ និង​បម្រុង​ទុក​នូវ​ផែន​ការទទួល​និង​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​ចូលក្នុង​ប្រទេស​វិញ » បន្ទាប់ពី​រារាំង​អ៊ីស្រាអែល​បាន​ចាប់​រឹបអូស​ទូក​ដឹក​ជំនួយ​មនុស្សធម៌​និង​នាង Greta Thunberg មិន​ឲ្យ​ចូល​ឆ្នេរ​ហ្កា​ហ្សា​ » បណ្ឌិត​ម្នា​ក់ខ្មែរថា​៖ ថៃ​បិទ​ព្រំដែន គឺ​ប៉ះពាល់​ថៃ​ខ្លួនឯង​!? » អតីតរដ្ឋមន្ត្រី​ការបរទេស​ខ្មែរ រម្លឹក​រឿង​ថៃ ចាញ់ក្តី​ប្រាសាទព្រះវិហារ បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ថ្មី​ប្រាប់​ថៃ​រឿង​បញ្ជូន​ពាក្យ​ប្តឹង​ថ្មី » សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ជូឡា​ឡង​កន​៖ «​បើ​ថៃ​មិន​ចរចា និង​ផ្តោតលើ​ការប្រើ​កម្លាំងយោធា ថៃ​កាន់តែ​បាត់បង់​ភាពជឿជាក់​លើ​ឆាក​អន្តរជាតិ​, សង្គ្រាម​មិនអាច​ដោះស្រាយ​ជម្លោះ​ឡើយ​» » យោធា​ថៃ​ចាប់ផ្តើម​បិទ​ច្រកទ្វារព្រុំដែន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​ថា​អត់​ដឹងអី​ហង​? » ការចរចា​ពន្ធ​បដិការ កម្ពុជា​-​អាមេរិក បាន​ត្រឹម​ឯកភាព​លើ​បញ្ញត្តិ​ជាច្រើន​មិនទាន់បាន​ផល​អី​ទេ​ » ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​អះអាងថា ក្នុង​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថែ កម្ពុជា​មិន​បោះបង់​យន្តការ​ទ្វេភាគី​នោះឡើយ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5433 នាក់

ម្សិលមិញ 4904 នាក់

សរុប 16916143 នាក់

ប្រធានាធិបតី​អ៉ី​រ៉ង់​ថា មិនអាច​បណ្តោយឱ្យ​អ៉ី​ស្រា​អែល ធ្វើ​អី​ស្រេច​ចិត្ត​លើ​ក្រុម​ចលនា​ប្រដាប់អាវុធ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​នោះទេ ?!


​ប្រទេស​អ៊ីរ៉ង់​៖ ប្រធានាធិបតី លោក​ម៉ា​ស៊ូ​ដ​ប៉េ​ហ្សិ​ស្គិ​យ៉ាន​( Masoud Pezeshkian )​បាន​និយាយថា អ៉ី​ស្រា​អែល​មិនគួរ​ត្រូវបាន​អនុញ្ញាតឱ្យ ធ្វើការ​វាយប្រហារ​មក​លើ​ប្រទេស ដែលមាន​ចលនា​ប្រដាប់អាវុធ​គាំទ្រ​ដោយ​អ៉ី​រ៉ង់ ម្តង​ហើយ​ម្តងទៀត​នោះទេ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែកញ្ញា ឆ្នាំ ២០២៤​។​a iran revena 

​នៅក្នុង​ការអត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ លោក​ប៉​ស​ហ្សិ​ស្គិ​យ៉ាន​( Pezeshkian )​គូសបញ្ជាក់ថា «​យើង​មិនគួរ​ទុកឱ្យ​អ្នក​ប្រយុទ្ធ​លី​បង់ ស្ថិតក្នុង​សមរភូមិ​តែឯង ហើយ​បណ្តោយឱ្យ​អ៉ី​ស្រា​អែល បើក​ការវាយប្រហារ​មកលើ​បណ្តា​ប្រទេស ដែលមាន​ចលនា​ប្រដាប់អាវុធ ជា​សម្ព័ន្ធមិត្ត​របស់​យើង ម្តង​មួយៗ​នោះឡើយ​»​។ បន្ទាប់ពី​មេបញ្ជាការ​ង​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉ង់ លោក Abbas Nilforoushan ក៏ត្រូវ​បានសម្លាប់ នៅក្នុង​ការវាយប្រហារ ដែល​បានសម្លាប់​មេដឹកនាំ​ហេស​បូ​ឡា​នោះដែរ លោក Pezeshkian បន្ថែមថា «​យើង​មិនអាច​ទទួលយក​សកម្ម​ភាព​ដូចនេះ​បានទេ ហើយក៏​មិន​ទុកឱ្យ​ពួកគេ​មិន​ទទួលបាន​ការឆ្លើយតប​នោះដែរ​។ ប្រតិកម្ម​ធ្ងន់ធ្ងរ ត្រូវតែ​ធ្វើឡើង​ដាច់ខាត​»​។​គេ​មិនដឹងថា​តើ​ប្រទេស​អ៊ីរ៉ង​ត្រុ​វ​ប្រតិកម្ម​បន្ត​រៀប​ណា​ទៀត​នោះទេ​?​។​

​ក្រៅពី​ប្រធានាធិបតី​មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អ៊ីរ៉ង់​ដែលជា​អ្នកគាំទ្រ​ចលនា​ប​ស្ចឹ​ម​ប្រទេស​របស់​កងកម្លាំង​ហេស​បូ​ឡា ក៏បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​ថា ខ្លួន​មិន​ខ្លាច​សង្គ្រាម​ទេ បើទោះបីជា​ខ្លួន​មិន​ស្វែងរក​សង្គ្រាម​នោះទេ​។​​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍​នៅ​ថ្ងៃ​ច​ន្ត​ទី​៣០​កញ្ញា​នេះដែរ លោក​ណា​សែ​រកា​ណា​នី​( Nasser Kanaani )​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​និយាយ​ដោយ​សំដៅលើ​ការបាត់បង់​ការអត់ធ្មត់ ខណៈដែល​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់ខ្លួន គឺ ឧ​ត្ត​ម​សេនីយ​ទោ Abbas Nilforoushan ដែល​បម្រើ​ការងារ​ជា​អ្នក​ប្រឹក្សា​យោធា​ដល់​កងកម្លាំង​ហេស​បូ​ឡា​ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​។​

​ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​ទីក្រុង​បេ​រូត​កាលពី​ថ្ងៃ​សុក្រ បានសម្លាប់​មេដឹកនាំ​ក្រុម​ហេស​បូ​ឡា លោក Sayyed Hassan Nasrallah ដែលមាន​ការបារម្ភ​ថា សង្គ្រាម​នៅ​ម​ជ្ឈិ​បូព៌ា​អាច​រីក​រាលដាល​កាន់តែខ្លាំង​ដោយសារ​ការ​ទាញ​អ៊ីរ៉ង និង​សហរដ្ឋអាមេរិក​ចូលក្នុង​សង្គ្រាម​ដែល​កំពុង​រីក​រាលដាល​នេះ​។​​តាម​ការដកស្រង់​រប​ស់​រ៉​យ​ទ័​រ លោក Kanaani បាន​ប្រាប់ ថា​៖«​យើង​ឈរ​យ៉ាងរឹងមាំ ហើយ​យើង​នឹងធ្វើ​សកម្មភាព​ក្នុង​របៀប​មួយ​ដែល​សោកស្ដាយ [​សម្រាប់​សត្រូវ​]​។ អ៊ីរ៉ង់​មិន​ស្វែងរក​សង្គ្រាម ប៉ុន្តែ​មិន​ខ្លាច​វា​ទេ​»​។​​លោក Kanaani បាន​និយាយថា អ៊ីរ៉ង់​កំពុង​តាមដាន​យ៉ាង​ដិតដល់​លើ​បញ្ហា​ជាមួយ​អាជ្ញាធរ​លី​បង់ ដោយ​សំដៅ​ទៅលើ​ការវាយប្រហារ​ដែល​បានសម្លាប់ Nasrallah និង Nilforoushan។

​គួរ​បញ្ជាក់ថា​ក្រៅពី​ក្រុម​ហេស​បូ​ឡា កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ អ៉ី​ស្រា​អែល​ក៏បាន​ទម្លាក់​គ្រាប់បែក​លើ​គោលដៅ​របស់​ក្រុម​ហ៊ូ​ទី នៅ​ប្រទេស​យេ​ម៉ែន ដែលជា​ការប្រឈមមុខ​ដាក់គ្នា​ថ្មី​មួយទៀត ជាមួយ​សម្ព័ន្ធមិត្ត​អ៉ី​រ៉ង់​នៅក្នុង​តំបន់ ក្រោយ​ការសម្លាប់​មេដឹកនាំ​ក្រុម​ហេស​បូ​ឡា លោក Hassan Nasrallah នៅឯ​លី​បង់​៕​នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ចន្ទ ទី​៣០ ខែកញ្ញា ឆ្នាំ ២០២៤​។​

​ក្រសួងសុខាភិបាល​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ូ​ទី បានឱ្យដឹងថា យ៉ាងហោចណាស់​មនុស្ស ៤​នាក់​ស្លាប់ និង ២៩​នាក់​រងរបួស​។ អ៊ីស្រាអែល និយាយថា ការវាយប្រហារ​តាមផ្លូវ​អាកាស​លើ​កំពង់ផែ Hodeidah របស់​យេ​ម៉ែន គឺជា​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ ដោយ​មី​ស៉ី​ល​របស់​ហ៊ូ​ទី​មកលើ​អ៊ីស្រាអែល ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។ កា​វាយប្រហារ​នេះ កើតឡើង​ទន្ទឹមគ្នា​នឹង​ការបន្ត​កំណត់​គោលដៅ នៅក្នុង​លី​បង់​ថែមទៀត ដោយ​បើតាម​ក្រសួងសុខាភិបាល​លី​បង់ កាលពី​ថ្ងៃអាទិត្យ យ៉ាងហោចណាស់​មនុស្ស​ចំនួន ១០៥​នាក់​បាន​ស្លាប់ និង ៣៥៩​នាក់​ផ្សេងទៀត​រងរបួស​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​Al Jazeera នៅ​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​។​

​យោងតាម​ក្រសួងសុខាភិបាល​លី​បង់ ការវាយប្រហារ​តែមួយ​នៅ Ain al-Delb ក្បែរ​ក្រុង Sidon ភាគខាងត្បូង​បាន​រំលំ​អគារ​លំនៅឋាន​ពីរ សម្លាប់​មនុស្ស​៣២​នាក់ ក្នុងនោះ​គ្រួសារ​ជនភៀសខ្លួន​ជាច្រើន​ដែល​ជ្រកកោន​នៅ​កន្លែង​នោះ​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ ខណៈ​អ្នកនយោបាយ​លី​បង់​ជាច្រើន​ថ្កោលទោស​ការវាយប្រហារ​នេះ​ថា​ជា «​ការសម្លាប់​រង្គាល​»​។​​ទោះបីជា​យ៉ាងណា អ៊ីស្រាអែល បាន​និយាយថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​គោលដៅ​របស់​ក្រុម​ហេស​បូ​ឡា រាប់សិប​នាក់​ដែល​លាក់ខ្លួន​ក្នុងចំណោម​អគារ​ទាំងនោះ ប៉ុន្តែ​មន្ត្រី​លី​បង់​បាន​និយាយថា ការទម្លាក់​គ្រាប់បែក​បាន​វាយប្រហារ​ផ្ទះ និង​អគារ​នានា​នៅ​ភាគខាងត្បូង​ប្រទេស​លី​បង់ តំបន់ Bekaa ខេត្ត Baalbek-Hermel និង​ជាយក្រុង​ភាគខាងត្បូង​នៃ​ទីក្រុង Beirut ខណៈ​ការទម្លាក់​គ្រាប់បែក​នៅ​ក្រុង Beirut បង្ហាញថា រដ្ឋធានី​លី​បង់ ដែល​ពីមុន​ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រក​សុវត្ថិភាព​ពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល ឥឡូវនេះ​កំពុងស្ថិត​នៅក្នុង​ភាពវឹកវរ​យ៉ាងខ្លាំង​។​

​អ៊ីស្រាអែល​បាន​បើក​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​ដ៏​ធំ​មួយ​ប្រឆាំងនឹង​ប្រទេស​លី​បង់​ចាប់ពី​ថ្ងៃទី ២៣​ខែកញ្ញា ក្នុង​គោលបំណង​ដេញ​ក្រុម​ហេស​បូ​ឡា​ចេញពី​ព្រំដែន​របស់ខ្លួន​។ ការវាយលុក​នេះ​បានសម្លាប់​មនុស្ស​រាប់រ​យ​នាក់ និង​បាន​បន្សល់ទុក​នូវ​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ភូមិ និង​ទីប្រជុំជន​នានា​ទូទាំងប្រទេស​លី​បង់ ជាពិសេស​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​លី​បង់​។​ការវាយប្រហារ​នេះ​បានធ្វើ​ឲ្យ​មាន​វិបត្តិ​ភៀសខ្លួន​ផងដែរ យោងតាម​នាយករដ្ឋមន្ត្រី​លី​បង់ លោក Najib Mikati បាន​ឲ្យ​ដឹងថា មនុស្ស​រហូតដល់​១​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​ដោយសារ​អំពើហិង្សា​នេះ ដោយ​លោក​ចោទប្រកាន់​អ៊ីស្រាអែល​ថា បានធ្វើ «​ប្រតិបត្តិការ​ឧក្រិដ្ឋកម្ម​ប្រចាំថ្ងៃ​» នៅ​ទូទាំងប្រទេស​របស់លោក​។​ជនភៀសខ្លួន​ប្រហែល ១១៨០០០ នាក់​កំពុងស្នាក់នៅ​ក្នុង​ជម្រក​ដែល​បានកំណត់​ចំនួន ៧៧៨ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​គឺ​ធំ​ច្រើនជាង ដោយសារ​មនុស្ស​ជាច្រើន​បាន​ស្នាក់នៅ​ជាមួយ​មិត្តភក្តិ និង​សាច់ញាតិ ឬ​ជួល​កន្លែង​ផ្ទាល់ខ្លួន​។​

​គួរ​បញ្ជាក់ថា នេះ​ជាការ​ប្រឈមមុខ​ដាក់គ្នា​ថ្មី​ទៀត រវាង​អ៉ី​ស្រា​អែល​ជាមួយ​សម្ព័ន្ធមិត្ត​អ៉ី​រ៉ង់ ក្នុង​តំបន់​មជ្ឈិមបូព៌ា ពីរ​ថ្ងៃ​បន្ទាប់ពី​ការសម្លាប់​មេដឹកនាំ​ក្រុម​ហេស​បូ​ឡា លោក Hassan Nasrallah ចំពោះមុខ​ក្តីបារម្ភ​ថា ការប្រយុទ្ធ​គ្នា​អាច​ហួស​ពី​ការគ្រប់គ្រង ហើយ​ទាញ​ឱ្យ​អ៉ី​រ៉ង់ និង​សហរដ្ឋអាមេរិក​ចូលរួម​ក្នុង​ជម្លោះ​៕a iran reven1 a iran reven2 a iran reven3