» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7138 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697309 នាក់

ដុក​ទ​រ័​អូស្ត្រាលី​ម្នាក់​ដែល​ស្ម​គ្រ័​ចិត្ត​ជួយ​ថែ​ក្មេង​ក្នុង​រូងភ្នំ​ថាំ​ហ្លួង​ជួប​គ្រោះ​ធំ​ប្រញ៉ាប់ទៅស្រុកវិញ

​ថៃ​៖​នៅ​ល្ងាច​ថ្ងៃ​១០​កក្កដា​ឆ្នាំ​២០១៨ ជា​ពេលវេលា​ដ៏​អស្ចារ្យ និង​រំភើប​រីករាយ​សម្រាប់​ក្រុមគ្រួសារ​ក្មេង អាជ្ញាធរ ប្រជាជន​ថៃ និង​ពិភពលោក ព្រោះ​ជា​ថ្ងៃ​ចុងក្រោយ​ដែល​ក្រុម​សង្គ្រោះ បាន​យក​ក្មេង​និង​គ្រូ​របស់គេ​ចេញមកក្រៅ​ល្អាង​ភ្នំ​វិញ​ដោយ​សុវត្ថិភាព​។​ការសម្រេចចិត្ត​ចូលទៅ​សង្គ្រោះបាន​ទាំង​មិន​នឹកស្មាន​នេះ បាន​ចំណាយ​រយៈពេល ៣​ថ្ងៃ ដោយ​មួយថ្ងៃ​ជួយ ៤​នាក់ និង​ចំណាយពេល​ម្ដង​ប្រមាណ ៩​ម៉ោង​។a boy docter2

បន្ទាប់ពី​ក្មេង​ចេញមក​អស់ ទាំង​១៣​នាក់ ពេលនោះ​នៅមាន​មនុស្ស ៤​នាក់​ទៀត​មិនទាន់​ចេញមក​គឺ លោក​វេជ្ជបណ្ឌិត​ជនជាតិ​អូស្ត្រាលី​ឈ្មោះ​រី​ឆាត​ហារី​( Dr. Richard Harries) វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​ម្នាក់​ចូល​នៅ​មើលថែ​ក្មេងៗ​ទាំង ១៣​នាក់ អំឡុងពេល​ជាប់គាំង និង​ក្រុម​ទាហាន​ជើង​ថៃ ៣​នាក់​។​មាន​មនុស្ស​ជាច្រើន​រង់ចាំ​ស្វាគមន៍​វត្តមាន​លោក​យ៉ាង​អន្ទះសា និង​ស្រែក​ហ៊ោ​ដោយ​ក្ដីរំភើប​ទាំងអស់គ្នា​។ ចេញពី​រូង​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង បែរជា​ទទួលដំណឹង​ក្ដុកក្ដួល​ក្រៃលែង គឺ​ឪពុក​របស់លោក​បានទទួល​មរណភាព​នៅមុន​នោះ​បន្តិច​។​a boy docter1 

​ទោះជា​យ៉ាងណា លោក​មិនបាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ឪពុក​លោក​ទទួលមរណភាព​ដោយសារ​អ្វី​នោះ រឿង​ដែល​ត្រូវធ្វើ គឺ​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឲ្យ​បាន​លឿន​បំផុត​ដោយ​ន​លុប​គម្រោង​ដើរ​លំហែ​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ ដែលជា​គម្រោង​អបអរសាទរ​ការយក​ក្មេង​ចេញពី​ល្អាង​ដោយ​សុវត្ថិភាព​ដែរ​។​

​លោកហារី( Harry) ជា​គ្រូពេទ្យ​ទាហាន និង​ជា​អ្នកជំនាញ​មុខទឹក​ល្បីឈ្មោះ​លំដាប់​ពិភពលោក​ជាង ៣០​ឆ្នាំ និង​តែងតែ​ស្ម័គ្រចិត្ត​ចេញទៅ​សង្គ្រោះ​មនុស្ស​ជាប់​ក្នុង​រូងភ្នំ​តាម​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។ ការសង្គ្រោះ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​ដែលមាន​មនុស្ស ១៣​នាក់​នេះ លោក​បាន​ប្រថុយ​ជីវិត​យ៉ាងខ្លាំង​ចូលទៅក្នុង​រូង​ដែល​ទឹក​ជន់​លិច​មាន​ចម្ងាយ​ប្រមាណ​ជាង ៤​គីឡូម៉ែត្រ​។ លោក​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនជាតិ​អូស្ត្រាលី ២០​នាក់​ចូលរួម​សង្គ្រោះ​នេះ​។​គាត់ បម្រើការ​ជា​វេជ្ជបណ្ឌិត​ឯកទេស​ស្ពឹក​នៅ​គ្លីនិក SAAS MedSTAR នៅ​ទីក្រុង Adelaide ភាគខាងត្បូង​អូស្ត្រាលី​។

លោក  បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ជាមួយ​អ្នកព័ត៌មាន ប៉ុន្តែ​លោកអេនឌ្រូភៀស( Andrew Pearce )ប្រធាន​គ្លីនិក​ខាងលើ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ABC អូស្ត្រាលី​ថា «​វា​ជា​ពេលវេលា​ដ៏​សោកសៅ​ខ្លាំង​បំផុត​ដែល​ខ្ញុំ​ប្រាប់ថា ឪពុក​របស់ Harry បានទទួល​មរណភាព​យប់មិញ​បន្ទាប់ពី​ប្រតិបត្តិការ​ជួយសង្គ្រោះ​ក្មេង​នៅ​ថៃ​បានបញ្ចប់​ដោយ​ជោគជ័យ​។ ដើម្បី​ជាការ​គោរព​ដល់​អ្នកស្លាប់ យើង​មិនអាច​ប្រាប់​មូលហេតុ​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បានទេ​។ Harry គាត់​ជាម​នុស្ស​ស្ងប់ស្ងាត់ ចិត្តល្អ និង​ជួយ​អ្នកដទៃ​មិនដែល​ចង់​បានការ​តបស្នង​សងគុណ​មកវិញ​ទេ​»​។​

​កុមារ​អាយុ​ចន្លោះ​ពី ១១ ដល់ ១៦​ឆ្នាំ ចំនួន ១២​នាក់ និង​ជំនួយការ​គ្រូបង្វឹក​ម្នាក់​អាយុ ២៥​ឆ្នាំ បាន​ជាប់គាំង​ក្នុង​រូង​ល្អាង​ថាំ​ហ្លួង ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ចាប់តាំងពី​ថ្ងៃទី ២៣ មិថុនា ដោយសារ​ភ្លៀង​ធ្លាក់ ជន់​លិច​ពី​ភ្នំ​ធ្វើ​ឲ្យ​ហូរ​ចាក់​ក្នុង​ល្អាង​បិទផ្លូវ​ចេញចូល​។ រហូតដល់​ថ្ងៃទី ៣ កក្កដា ម៉ោង ៩​កន្លះ​យប់ អ្នកជំនាញ​មុជទឹក​ជនជាតិ​អង់គ្លេស ២​រូប បាន​រកឃើញ​ក្មេង​ទាំងនោះ​មុនគេ ពោល​ជាប់​បាន​រយៈពេល ៩​ថ្ងៃ និង​ជាង ៥​ម៉ោង​។​​ការរកឃើញ​នេះ មិនអាច​យកចេញ​បាន​ភ្លាមៗ​ទេ ដំបូង​គេ​គិតថា​ទុក​រយៈពេល ៤​ខែ ឲ្យ​ពួកគេ​រៀន​មុជទឹក​ចេះ​ស្ទាត់​សិន​ទើប​អាច​ហែល​ចេញពី​ល្អាង​បាន​។ ប៉ុន្តែ​ដោយសារ​ការ​ប្រឈម​គ្រោះថ្នាក់​ច្រើន​ដូចជា មេឃ​បន្ត​ភ្លៀង​ឥត​ឈប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការកើនឡើង​កាបូនឌីអុកស៊ីត​ក្នុង​ល្អាង និង ខ្វះ​អុកស៊ីហ្សែន​ជាដើម​។ ដូច្នេះហើយ​ទើប​ក្រុម​អ្នក​មុជទឹក​បរទេស ១៣​នាក់ និង​ថៃ ៥​នាក់​ចូលទៅ​សង្គ្រោះ​ចេញ​យ៉ាង​ប្រញាប់​តែម្ដង​៕a boy docter 

​