» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5753 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791118 នាក់

រុស្ស៊ីបាញ់កាំជ្រួចរយៈឆ្ងាយឆ្លើយតបបន្ទាប់់ពីអ៊ុយក្រែនបាញ់អាវុធឆ្ងាយចូលដីរុស្ស៊ីបាន២ថ្ងៃ

អ៊ុយ​ក្រែ​ន​៖ កងទ័ពអាកាស​របស់​ទីក្រុង​គី​វ (Kyiv) អ៊ុយ​ក្រែ​ន​និយាយថា រុស្ស៊ី បានធ្វើ​សកម្មភាព​បាញ់​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ដើម្បី​វាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែលជា​ការប្រើប្រាស់​គ្រឿង​សព្វាវុធ​ដ៏​មាន​ឥទ្ធិពល​ជា​លើកដំបូង​ពី​សំណាក់​ភាគី​រុស្ស៊ី ដែល​រចនា​ឡើង​ដើម្បី​វាយប្រហារ​នុយក្លេអ៊ែរ​ក្នុង​រយៈ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ ។a uy russy4 

​ជុំវិញ​បញ្ហា​នេះ អ៊ុយ​ក្រែ​ន មិនបាន​បញ្ជាក់ ថា​តើ​មី​ស៊ី​ល​នោះ​មាន​ក្បាល​គ្រាប់​ប្រភេទ​ណា ឬ​ជា​មី​ស៊ី​ល​ប្រភេទ​ជាក់លាក់​អ្វី​នោះទេ ហើយក៏​មិន​មានការ​បញ្ជាក់ដែរថា តើ​មី​ស៊ី​ល​នោះ មាន​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែរ​ឬ​យ៉ាងណា ។​ភាគី​រុស្ស៊ី​ឯណោះ​វិញ នៅ​មិនទាន់​បានធ្វើការ​អត្ថាធិប្បាយ​ណាមួយ​ភ្លាមៗ​នៅឡើយ​ទេ ។​

​តែ ប្រព័ន្ធ​ផ្សព្វផ្សាយ Ukrainska Pravda ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​គី​វ បាន​ដកស្រង់​ប្រភព​អនាមិក​ដែល​អះអាងថា មី​ស៊ី​ល​នេះ គឺជា​ប្រភេទ RS-26 Rubezh ជា​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ដែល​អាច​បាញ់​ដល់​គោលដៅ​ក្នុង​រយៈ​ចម្ងាយ ៥,៨០០ គីឡូម៉ែត្រ​ឯណោះ ។​ការបាញ់​ដោយ​កាំជ្រួច​រយៈ​ឆ្ងាយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​អ៊ុយ​ក្រែ​ន​បាន​ប្រើប្រាស់​មី​ស៊ី​ល ATACMS របស់​សហរដ្ឋអាមេរិក ដើម្បី​វាយប្រហារ​ទៅលើ​ទឹកដី​រុស្ស៊ី​ជា​លើកដំបូង ដែលជា​ថ្ងៃទី ១,០០០ នៃ​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​

“​វេលា​ម៉ោង ៣ និង ២៥ នាទី​ទៀបភ្លឺ​ថ្ងៃ ១៩ វិច្ឆិកា ខ្មាំង​បាន​វាយប្រហារ​មកលើ​ទីតាំង​យោធា មួយ ក្នុង​ខេត្ត​រុស្ស៊ី Briansk ដោយ​ប្រើ​មី​ស៊ី​លតា​ក់ទិច​បាញ់​រយៈ​ឆ្ងាយ ប្រភេទ ATACMS ចំនួន ៦ ដើម​” នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​រុស្ស៊ី ទាំង​បញ្ជាក់ថា ពី​ក្នុងនោះ ៥ ដើម ត្រូវបាន​ប្រព័ន្ធ ការពារ​ដែនអាកាស​រុស្ស៊ី បាញ់​កំទេច​ក្នុង​អាកាស ហើយ មួយទៀត បាន​រង​ការខូចខាត ដែល​អំបែង​វា ធ្លាក់ចំ​លើ មណ្ឌល​បច្ចេកទេស​ក្នុង​ទីតាំង​នោះ ដោយ​បង្ក​ឲ្យ​មាន​អគ្គិភ័យ ដែល​ត្រូវបាន​ពន្លត់​ទៅ​យ៉ាង​លឿន​។ ការវាយប្រហារ​នោះ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងគ្រោះ​ទេ​។

​ព្រឹត្តិការណ៍​នេះ កើតឡើង ក្រោយពី លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន ទើបបាន​ចុះហត្ថលេខា​លើ ក្រិ​ត្យ​ដែល​ពង្រីក​លទ្ធភាព​សម្រាប់​ប្រើ​អាវុធ​នុយក្លេអ៊ែរ អមដោយ​លក្ខ​ខ័​ណ្ឌ​ផង​ទាំងឡាយ ដែល​ញុះញង់ ឲ្យ​រុស្ស៊ី​ប្រើ​អាវុធ​នុយក្លេអ៊ែរ ដូចជា​ការបាញ់​បង្ហោះ​មី​ស៊ី​ល​បាលី​ស្ទិ​ក​ច្រើនសន្ធឹក​ដោយ​សត្រូវ ស្រោច មកលើ​ប្រទេស​រុស្ស៊ី​ជាដើម​។​ការបាញ់ប្រហារ​គឺ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក Joe Biden បានអនុញ្ញាត​ឱ្យ​អ៊ុយ​ក្រែ​ន ប្រើប្រាស់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ទាំងនោះ ដើម្បី​វាយប្រហារ​ទៅក្នុង​ទឹកដី​រុស្ស៊ី ដែលជា​ការសម្រេចចិត្ត​ដ៏​ចម្រូងចម្រាស​មួយ​។​

នៅក្នុង​សុន្ទរកថា​ទៅកាន់​សភា​កាលពីពេល​ថ្មីៗ​នេះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskiy បាន​សង្កត់ធ្ងន់ថា «​ពេលវេលា​ដ៏​មុត​ស្រួច​» នៃ​សង្គ្រាម​នឹង​មកដល់​នៅ​ឆ្នាំក្រោយ​...​នៅក្នុង​ដំណាក់កាល​នៃ​សង្គ្រាម​នេះ វា​នឹង​សម្រេច​ថា​អ្នកណា​នឹង​ឈ្នះ​។ មិន​ថា​យើង​លើស​ត្រូវ ឬ​សត្រូវ​លើ​យើង​អ៊ុយ​ក្រែ​ន​... និង​អឺរ៉ុប​។ ហើយ​អ្នក​គ្រប់គ្នា​នៅក្នុង​ពិភពលោក ដែល​ចង់​រស់នៅ​ដោយ​សេរី និង​មិនត្រូវ​ស្ថិតនៅក្រោម​ការ​ជន​ផ្តាច់ការ​»​។​​អ្នកជំនាញ​ខាង​យោធា​និយាយថា មី​ស៊ី​ល​របស់​អាមេរិក​អាចជួយ​អ៊ុយ​ក្រែ​ន​ការពារ​ទឹកដី ដែល​ខ្លួន​បាន​គ្រប់គ្រង ប៉ុន្តែ​ទំនងជា​មិន​ផ្លាស់ប្តូរ​ដំណើរ​នៃ​សង្គ្រាម​នោះទេ​។​​កាលពី​ខែសីហា រុស្ស៊ី​បាន​ថ្លែងថា ខ្លួន​បាន​បាញ់​កំទេច​មី​ស៊ី​ល ATACMS ចំនួន ១២ ដើម ពេល​វា​ហោះ សំដៅទៅ​វាយប្រហារ ទៀបកោះ​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ដែល​ត្រូវ​ក្រុង​ម៉ូស្គូ​កាត់​យកទៅ​គ្រប់គ្រង តាំងពី​ក្នុង​ឆ្នាំ ២០១៤ ម្ល៉េះ​។

​ថ្ងៃ​អង្គារ​ទី ១៩ វិច្ឆិកា លោក ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានអនុម័ត​យុទ្ធសាស្ត្រ​នុយក្លេអ៊ែរ​ថ្មី ដែល ពង្រីក​លទ្ធភាព​សម្រាប់​រុស្ស៊ី​ប្រើ​អាវុធ​បរមាណូ​ទៅលើ​ប្រ​ទស​ដែល​គ្មាន​នុយក្លេអ៊ែរ ប្រសិនបើ​រុស្ស៊ី​ស្រាប់តែ​ក្លាយជា ទីដៅ នៃ​ការវាយប្រហារ ទោះ​ដោយ​អាវុធ​សាមញ្ញ​ក្តី ប៉ុន្តែ​ដែល​គាំទ្រ​ដោយ​រដ្ឋ​ដែលមាន​អាវុធ​នុយក្លេអ៊ែរ​។ តែ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ហាក់​មិនបាន​ភ្ញាក់ផ្អើល​ចំពោះ​ការប្រកាស​របស់​រុស្ស៊ី​នោះឡើយ និង​ថែមទាំង​បានចាត់ទុក​វា​ថា គ្រាន់តែ​ជា​វោហា​សាស្ត្រ​ច្រំ​ដែល​របស់​មេដឹកនាំ​រុស្ស៊ី​តែប៉ុណ្ណោះ​។​


​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​(​ទី​១៩​វិច្ឆិកា​) អ៊ុយ​ក្រែ​ន​បាន​ធើ្វ​ការ​រម្លឹក​ខួប​រយៈពេល ១,០០០​ថ្ងៃ​នៃ​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី ដោយ​ធើ្វ​ឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​របស់​ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​ប្រចាំ​អង្គការសហប្រជាជាតិ លោក សឺ​ហ្គី គី​ស្លី​យ៉ា (Sergiy Kyslytsya) ដែលមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​អឺរ៉ុប​ចំនួន ៤២ ដើម្បី​សម្តែង​ការប្រឆាំង​ជាថ្មី​នូវ​សង្គ្រាម​លុកលុយ​របស់​រុស្ស៊ី​ទៅលើ​អ៊ុយ​ក្រែ​ន និង​បានទាមទារ​ឱ្យ​រុស្ស៊ី​ធើ្វ​ការ​ដកទ័ព​របស់ខ្លួន​ចេញពី​ទឹកដី​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។​

​ថ្លែង​ក្នុងឱកាស​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅឯ​ទីក្រុង​ញូវយ៉ក អ្នកតំណាង​របស់​អ៊ុយ​ក្រែ​ន​រូបនេះ​បាន​និយាយថា "​រយៈពេល​មួយ​ពាន់​ថ្ងៃ​ដែល​អ៊ុយ​ក្រែ​ន​បាន​ឆ្លងកាត់ គឺជា​សោកនាដកម្ម​សង្គ្រាម​ដែល​បានផ្តល់​ជាការ​ក្រើនរម្លឹក​ឡើងវិញ​ទៅកាន់​សហគមន៍​អន្តរជាតិ អំពី​ភាពចាំបាច់​ក្នុងការ​ចូលរួម​រក្សា​ឱ្យបាន​នូវ​គោលការណ៍​ច្បាប់​នានា ដើម្បី​ធានា​សុខ​ស​និ្ត​ភាព​និង​ស្ថិរភាព​របស់​ពិភពលោក មិន​ថា​សម្រាប់តែ​អ៊ុយ​ក្រែ​ន ឫ​ក៏​ប្រទេស​ណាមួយ​នោះឡើយ​" ។​

​នៅក្នុង​សង្គ្រាម​រយៈពេល 1,000 ថ្ងៃ​មកនេះ អ៊ុយ​ក្រែ​ន​បាន​បាត់បង់​ទឹកដី​ខេត្ត​និង​តំបន់​សរុប​ចំនួន ៥ ទៅកាន់​ប្រទេស​រុស្ស៊ី រួមមាន ដុន​នេ​ត លូ​ហាន ឃឺ​សុន Zaporizhzhia និង​តំបន់​គ្រី​មៀរ ស្របពេល​អ៊ុយ​ក្រែ​ន​កំពុងមាន​ក្តីបារម្ភ​ចំពោះ​ការ​ថយ​ថម​នូវ​ជំនួយ​គាំទ្រ​របស់​ក្រុម​សម្ព័ន្ធមិត្ត ជាពិសេស​គឺ​សហរដ្ឋ​អាម៉េរិក នៅ​បន្ទាប់ពី​ការ​ឈ្នះឆ្នោត​របស់លោក​ដូ​ណា​ល់​ត្រាំ​។


​តាមរយៈ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​និយាយថា សព្វាវុធ​ប្រភេទ​នេះ អាច​ប្រតិបត្តិការ​ទៅបាន​ដោយសារតែ​មានការ​គាំទ្រ​ផ្នែក​បច្ចេកទេស​របស់​អ្នកជំនាញការ​យោធា​អាម៉េរិក ហើយ​ត្រង់ចំណុច​នេះ វា​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ការរួម​ពាក់ព័ន្ធ​ដោយផ្ទាល់​របស់​រដ្ឋការ​ក្រុង​វ៉ា​ស៊ីន​តោ នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​ចាំបាច់​ត្រូវ​ធើ្វ​ការឆ្លើយតប​ឱ្យបាន​ស័ក្ដិសម​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា​អ៊ុយ​ក្រែ​ន​នឹង​បរាជ័យ នៅក្នុង​សង្គ្រាម​ប្រឆាំង​ការឈ្លានពាន​ពី​រុ​ស្ស៉ី ប្រសិនបើ​សហរដ្ឋអាមេរិក​កាត់បន្ថយ​ការផ្ដល់​ជំនួយ​យោធា​សម្រាប់​ទីក្រុង​កៀវ នៅ​ចំពោះមុខ​ភាពមិនច្បាស់លាស់​នៃ​ការវិលត្រឡប់​មកកាន់​អំណាច​ជាថ្មី របស់លោក ដូ​ណា​ល់ ត្រាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។​

​លោក ហ្សេ​លេន​ស្គី ធ្វើការ​កត់សម្គាល់​បែបនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Fox News កាលពី​ថ្ងៃ​អង្គារ ទី​១៩ ខែវិច្ឆិកា​។ លោក ហ្សេ​លេន​ស្គី បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ប្រសិនបើ​ពួកគេ (​សហរដ្ឋអាមេរិក​) កាត់បន្ថយ​ជំនួយ​យោធា ខ្ញុំ​គិតថា​យើង​នឹងត្រូវ​ចាញ់​។ យើង​នឹង​ប្រយុទ្ធ ហើយ​យើង​មាន អាវុធ​ដែល​យើង​ផលិត​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​ទទួលបាន​ជ័យជម្នះ​»​។​
​គួរ​បញ្ជាក់ថា ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​សន្យា​ម្ដង​ហើយ​ម្ដង​ទៀតថា​លោក​នឹង​បញ្ចប់សង្គ្រាម​អ៊ុយ​ក្រែ​ន​ដោយ​ប្រើពេល​ត្រឹម តែមួយ​ថ្ងៃ នៅក្រោយពេល​លោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ជា​ផ្លូវការ​នៅ​ខែមករា ឆ្នាំ​២០២៥​។

ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់ថា​តើ​លោក​បញ្ចប់សង្គ្រាម ដោយ​របៀប​ណា​នោះទេ ប៉ុន្តែ​បាន​រិះគន់​ទំហំ​នៃ​កញ្ចប់​ជំនួយ​យោធា​ដែល​រដ្ឋបាល​លោក បៃ​ដិ​ន បាន​បញ្ជូនទៅឱ្យ​អ៊ុយ​ក្រែ​ន​។​​អង្គការ​អន្តរជាតិ​សម្រាប់​ការធ្វើ​ចំណាកស្រុក (IOM) របស់​អង្គការសហប្រជាជាតិ បានប្រកាស​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​ថា មនុស្ស​ជាង ១៤,៦​លាន​នាក់​នៅ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ហែកហួរ​ដោយ​សង្គ្រាម កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​។​

​លោកស្រី Amy Pope អគ្គនាយក IOM បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​មួយ​ពាន់​ថ្ងៃ​បាន​កន្លងផុត​ទៅហើយ ចាប់តាំងពី​ការ​លុកលុយ​ពេញលក្ខណៈ​របស់​រុស្ស៊ី​បានចាប់ផ្តើម ដោយ​បន្សល់ទុក​នូវ​ភាព​សោកសៅ និង​ការបំផ្លិចបំផ្លាញ​ជា​បន្តបន្ទាប់​»​។​​លោកស្រី បាន​បន្ថែមថា តួលេខ​សរុប​រួមមាន​មនុស្ស ៣,៥​លាន​នាក់​បាន​ផ្លាស់​ទីលំនៅ​នៅ​អ៊ុយ​ក្រែ​ន ដែល​ភាគច្រើន​ជា​ស្ត្រី កុមារ មនុស្ស​ចាស់ និង​ជនពិការ​។

លោកស្រី បាន​កត់សម្គាល់ថា ការវាយប្រហារ​ឥតឈប់ឈរ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន ដែល​កាត់ផ្តាច់ ៦៥% នៃ​ទំហំ​អគ្គិសនី​សរុប គឺជា​បញ្ហា​ដ៏​ធំ​ចំពោះ​មនុស្ស​រាប់លាន​នាក់ ហើយ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ជួយ​ពី​សហគមន៍​អន្តរជាតិ នៅពេលដែល​រដូវរងា​ជិត​ចូលមក​ដល់​។​​លោកស្រី Pope បាន​រៀបរាប់ថា​៖ «​អង្គការ IOM ជំរុញ​ឲ្យ​រដ្ឋាភិបាល អ្នកដឹកនាំ​វិស័យ​ឯកជន និង​បុគ្គល​ជុំវិញ​ពិភពលោក រក្សា​ការគាំទ្រ​របស់​ពួកគេ​សម្រាប់​អ្នក​ដែល​ត្រូវការ​ចាំបាច់​បំផុត​។ ទាំងអស់គ្នា យើង​អាច​ធានាថា សូម្បីតែ​នៅក្នុង​រដូវរងា​ដ៏​ខ្មៅ​ងងឹត​បំផុត​ក៏ដោយ ក៏មាន​ភាពកក់ក្តៅ សេចក្តីថ្លៃថ្នូរ និង​ការសន្យា​នៃ​អនាគត​ប្រកបដោយ​សន្តិភាព​។​a uy shoot a uy shoot1 a uy shoot3 a zelensky