» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12181 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702352 នាក់

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អាន​វ៉ា​ប្រកាស​មិន​យកប្រាក់​ខែ​ក្នុងពេល​គណរដ្ឋមន្ត្រី​កាត់​២០​ភាគរយ​

​ម៉ាឡេស៊ី​៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៉ី​ប្រា​ហ៉ី​ម (Anwar Ibrahim) បាន​ឲ្យ​ដឹងថា បណ្តា​រដ្ឋមន្ត្រី​ក្នុង​រដ្ឋាភិបាលចម្រុះ​រប​ស់លោក បាន​ឯកភាព​ទទួលយក​ការ​កាត់​ប្រាក់ខែ ២០​ភាគរយ​។ ទីភ្នាក់ងារ​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​៥ ខែធ្នូ ឆ្នាំ​២០២២​បាន​ផ្សាយ​ឲ្យ​ដឹងថា​៖ កំលុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើកដំបូង​នា​ថ្ងៃ​ចន្ទ​នេះ ក្រុម​រដ្ឋមន្ត្រី​បាន​យល់ព្រម​ចំពោះ​គំនិត នៃ​ការកាត់បន្ថយ​ប្រាក់ខែ​នេះ ដោយសារតែ​ក្តីកង្វល់​ចំពោះ​បញ្ហាលំបាក​ផ្សេងៗ ដែល​សាធារណជន​បាននិងកំពុង​ប្រឈម​។a anvaa1

លោក អាន់​វ៉ា បាន​គូសបញ្ជាក់​ដូច្នេះ​ថា «​ចំណាត់ការ​នេះ នឹង​បន្ត​រហូត​ទាល់តែ​សេដ្ឋកិច្ច​ប្រសើរ​ឡើងវិញ​។ ប្រសិនបើ​សេដ្ឋកិច្ច​ស្តារ​បាន​វិញ ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ នោះ​យើង​នឹង​ពិនិត្យមើល​វា​សាជាថ្មី​។ ការ​កាត់​ប្រាក់ខែ​គឺជា​រឿង​មិន​សមរម្យ​ទេ ប៉ុន្តែ​ខ្ញុំ​អរគុណ​ដល់​ពួកគេ សម្រាប់​ការស្ម័គ្រចិត្ត​លះបង់​បន្តិចបន្តួច​នេះ​»​។​​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​បន្តទៀតថា «​មាន​មនុស្ស​មួយចំនួន​ដែល​និយាយថា អាន់​វ៉ា មិន​យក​ប្រាក់ខែ​នាយករដ្ឋមន្ត្រី​ពិតមែន ប៉ុន្តែ​នឹង​យក​ប្រាក់ខែ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​។ វា​ពុំ​ត្រឹមត្រូវ​នោះទេ ព្រោះ​ប្រាក់ខែ​នឹងមាន​តែមួយ​ប៉ុណ្ណោះ​»​។ ក្រៅពី​តួនាទី​នាយករដ្ឋមន្ត្រី លោក អាន់​វ៉ា ក៏​ទទួលបន្ទុក​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផងដែរ​។ កាលពី​កំលុង​ការឃោសនាបោះឆ្នោត​នាពេល​កន្លងទៅ លោក អាន់​វ៉ា បាន​សន្យាថា លោក​នឹងមិន​យកប្រាក់​ខែ​ឡើយ បើ​ក្លាយជា​នាយករដ្ឋមន្ត្រី ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​ប្រជាជន ដែល​ស្ថិតក្នុង​ស្ថានភាព​លំបាក​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក អាន់​វ៉ា បានបង្ហាញ​សមាសភាព​គណរដ្ឋមន្ត្រី​របស់លោក​មាន​ចំនួន​២៨​រូប ដែលជា​តិចជាង បើ​ធៀប​នឹង​ទំហំ​រដ្ឋបាល​មុនៗ របស់​អតីត​នាយករដ្ឋមន្ត្រី លោក អ៉ី​ស្មែ​ល សា​ប្រ៊ី យ៉ា​កូប (Ismail Sabri Yaakob) ហើយ​និង​អតីត​នាយករដ្ឋមន្ត្រី​លោក មូ​ហ៉ី​យី​ដ​ឌី​ន យ៉ា​ស្ស៉ី​ន (Muhyiddin Yassin)​។​​កាលពី​រដ្ឋបាល​របស់​លោក អ៉ី​ស្មែ​ល សា​ប្រ៊ី គឺមាន​រដ្ឋមន្ត្រី​ចំនួន​៣១​នាក់ និង​អនុរដ្ឋមន្ត្រី​ចំនួន​៣៨​នាក់ ខណៈ​រដ្ឋបាល​របស់លោក មូ​ហ៉ី​យី​ដ​ឌី​ន មាន​រដ្ឋមន្ត្រី​៣២​នាក់ និង​អនុរដ្ឋមន្ត្រី​៣៨​នាក់​។ យ៉ាងណាមិញ បញ្ជី​ឈ្មោះ​អនុរដ្ឋមន្ត្រី​សម្រាប់​រដ្ឋាភិបាលចម្រុះរ​ប​ស់លោក អាន់​វ៉ា នៅ​មិនទាន់​ត្រូវបាន​បញ្ចេញ​នៅឡើយ​ទេ​៕a anvaa 
​