» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10289 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700460 នាក់

នគរបាល​សក្តិ​៥​ម្នាក់​បាញ់ប្រហារ​២​នាក់​ប្ដី​ប្រពន្ធ​បណ្ដាល​ឲ្យ​រងរបួស​ព្រោះ​ទ្រាំ​និង​ការ​ជេ​ប្រមាថ​មិនបាន​


​កណ្ដាល​៖ មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៥​នាក់ បម្រើការ​នៅ​អគ្គនាយកដ្ឋាន​ភស្ដុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តកណ្ដាល​ចាប់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​សកម្មភាព​បាញ់ប្រហារ​ទៅលើ​២​នាក់​ប្ដី​ប្រពន្ធ បណ្ដាល​ឲ្យ​រងរបួស ។​មូលហេតុ​ដោយសារ​ទ្រាំ​និង​ពាក្យ​ជេរ​ស្តី​មិ​បាន​នៅ​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣ ភូមិ​ព្រែក​ឫស្សី​លិច សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​a police shoot2 

ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ ស៊ា​ង តូ​ម៉ា អាយុ​៥៤​ឆ្នាំ មុខរបរ​លក់​កង់​បី (​ត្រូវ​ចំនួន​៣​គ្រាប់​) និង​ប្រពន្ធ​ឈ្មោះ ជា សុ​ភី អាយ​៥៤​ឆ្នាំ មុខរបរ​នៅផ្ទះ (​ត្រូវ​១​គ្រាប់ ចំ​ជើង​ខាងស្តាំ​)​។​
​ខ្មាន់កាំភ្លើង​ជាំ​មន្ត្រីនគរបាល​មានឈ្មោះ សយ សុ​ផានី អាយុ​៥៩​ឆ្នាំ ឋានន្តរស័ក្តិ វរសេនីយ៍ឯក តួនាទី​ជា​ប្រធាន​សាខា​ប្រមូល​ថវិការ​ចំណូល នាយកដ្ឋាន​ផែនការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ភូមិ​ព្រែក​ឫស្សី​លិច សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ដ​កណ្តាល​។​​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជួល​បន្ទប់​លេខ​២ ជាមួយ​ប្តី​ប្រពន្ធ និង​ចៅ​ចំនួន​២​នាក់ ជាប់​បន្ទប់​ជាមួយ​ជនសង្ស័យ​ដែល​ជួល​បន្ទប់​លេខ​៣ ជាប់​គ្នា តែងតែមាន​ពាក្យសំដី​មិនត្រូវ​គ្នា រឿង​បញ្ហា​ផឹកស៊ី​មាត់​ឡូឡា​លឺៗ នៅមុខ​បន្ទប់​។​

​លុះ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០៖៣០​នាទី ជនសង្ស័យ​ឈ្មោះ សយ សុ​ផានី បាន​អង្គុយ​សរសេរ​របាយការណ៍​នៅមុខ​បន្ទប់ ស្រាប់តែ​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​កង់​បី (PassApp) មកដល់​បន្ទប់​មាន​សភាព​ស្រវឹង​ទាំង ២​នាក់ បានមក​ដល់​មុខ​បន្ទប់​ក៏​ធាក់​ទ្វារ​បន្ទប់ ហើយ​ដើរ​ធាក់​ដើម​ស្វាយ ហើយ​ស្រែកជេរ​ដោយ​ពាក្យសំដី​ធ្ងន់ៗ​។​​ជនសង្ស័យ​បានស្រែកហៅ​ម្ទា​ស់​ផ្ទះជួល​ឲ្យ​ជួ​យមក​មើលដែរ ស្រាប់តែ​ជនរងគ្រោះ​បាន​ដើរ​ចេញមកក្រៅ ជេរ​សម្លេង​លឺៗ ក៏​ធ្វើ​ឲ្យ​ជនសង្ស័យ​ប៉ះ​ពាក្យសំដី ក៏​ជនរងគ្រោះ​បាន​ដើរចូល​បន្ទប់​ជនសង្ស័យ ធ្វើ​ឲ្យ​ជនសង្ស័យ​យក​កាំភ្លើង​ចេញមក ក៏​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​៤​គ្រាប់ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ត្រូវរបួស​ដេក​ដួល​មុខ​បន្ទប់ និង​ប្រពន្ធ​ជនរងគ្រោះ​ត្រូវចំ​ភ្លៅ​។​

​បន្ទាប់មក​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឫស្សី បាន​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​វត្ថុតាង យកមក​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​គេឃើញមានវត្តមានអភិបាលខេត្តកណ្តាឡលោកគួចចំរើនចុះពិនិត្យផ្ទាល់កន្លែងកើតហេតុផងដែរ។​តាម​ការរៀប​រាប់រប​ស់ជន​ស្ស័​យ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មកពី​ផឹកស៊ី​ស្រវឹង បាន​ជេរ​ទៅលើ​ជនសង្ស័យ​មិនមាន​មូលហេតុ ហើយ​បាន​រករឿង​ជនសង្ស័យ​ដល់​ក្នុង​បន្ទប់ ក៏មាន​ចិត្ត​ខឹង​ទាញ​កាំភ្លើង​បាញ់​មកលើ​ជនរងគ្រោះ​ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​៕a police shoot a police shoot1 

​