» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8857 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699028 នាក់

ចាប់ខ្លួនបាន​ជនដៃដល់​ដែល​បាញ់សម្លាប់ អង្គរក្ស​យាម​ផ្ទះ​ដូចគ្នា​ហើយ​តែ​គួ​ស្រាវជ្រាវ​រក​ប្រភព​អាវុធ​បន្ត​ផងដែរ​ថា​បាន​ពី​ណា​!

​ភ្នំពេញ​៖​ករណី​បាញ់សម្លាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ គង់ សុ​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្ស នា​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២​នេះ នៅ​ចំណុច​ផ្ទះ​លេខ ៣៨ ផ្លូវ​៣២២ ភូមិ​៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​មកដល់​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ធ្វើការ​បង្ក្រាបបាន​ហើយ​។​a kill guad3 

ជនល្មើស​ឈ្មោះ អ៊ូ សូ​ភី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ (​ជនដៃដល់​)​ត្រុ​វ​បាន​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​ចាប់បាន នៅ​ចំណុច​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល និង​បាន​ដកហូត​អាវុធខ្លី​១​ដើម ម៉ាក STEYR .M ពណ៌​ខ្មៅ លេខ 4307 និង​បង់​ចំនួន​01​។​​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហ៊ុន មុន្នី​រ័ត្ន អនុប្រធាននាយកដ្ឋាន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​។​

​ករណី​បាញ់ប្រហារ​គ្នាឯង​នេះ​បាន កាលពី​វេលា​ម៉ោង ១​រសៀល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ នៅក្នុង​ផ្ទះ​វីឡា​លេខ​៣៨ តាម​បណ្ដោយ​ផ្លូវ​លេខ​៣២២ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ គង់ វិសុត អាយុ​៤៣​ឆ្នាំ អ្នកបើកបរ​រថយន្ត​ឲ្យ​ម្ចាស់​ផ្ទះកើតហេតុ ស្នាក់នៅ​ផ្ទះកើតហេតុ ផ្ទះ​លេខ​៣៨ តាម​បណ្ដោយ​ផ្លូវ​លេខ​៣២២ ក្នុង​មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។


​តាម​ប្រភពព័ត៌មាន​បញ្ចា​ក់ថា បុរស​ទាំង​២​នាក់ មិនដឹង​ជាមាន​ជម្លោះ​នឹង​គ្នា​តាំងពី​ពេលណា​នោះទេ ស្រាប់តែ​ថ្ងៃកើតហេតុ​ខណៈ​បុរសរងគ្រោះ​អង្គុយ​នៅ​តូប​យាម​ជាប់​ទ្វារផ្ទះ មាន​ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​PCX ពណ៌​ស បាន​ចូលមក​ផ្ទះ រួច​ដក​កាំភ្លើង​បាញ់​យកតែ​ម្ដង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ស្លាប់​ភ្លាមៗ​នៅក្នុង​តូប​យាម​អង្គុយ​លើ​កៅអី​។ ភ្លាមៗ​នោះ​បុរស​ដៃដល់​ធ្វើ​សកម្មភាព​រួច​ជិះ​ម៉ូតូ​គេចខ្លួន​ចេញ​តែម្ដង​។​រឿង​ឃាំ​ត​កម្ម​មួយ​នេះ​ប្រសិនបើ​ចង់​ឲ្យ​ជ្រះស្រឡះ​វា​មិនត្រូវ​បានបញ្ចប់​ត្រឹម​ការចាប់ខ្លួន​មក​ផ្តន្ទាទោស​នោះទេ​គឺ​សម​ត្ត​កិច្ច​ត្រូវ​រក​ឬ​សគល់​ថា​តើ​ច​ន​នេះ​នេះ​នៅ​អ​ង្ភ​ភាប​ប្រដាប់អាវុធ​ណា​។​តែបើ​មិន​មនា​ទេ​ត្រូវ​រក​មូល​ហេតុថា​ហេតុ​អី​មាន​អាវុធ​កាន់​ប្រើប្រាស​អ្នកណា​ចេញ​ឲ្យ​ប្រើ​?​។​a kill guad a kill guad1 a kill guad2 a kill guad4 

​