» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8012 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698183 នាក់

រកឃើញ​ទីតាំង​សិប្បកម្ម​ផលិត កែឆ្នៃ​ថ្នាំញៀន នៅ​កណ្តាល​រាជធានី​ភ្នំពេញ ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់​

 


​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រើ​នីតិវិធី​ស្រាវជ្រាវ ឈានដល់​ការបង្ក្រាប​ទីតាំង​កែឆ្នៃ​ផលិតផល​សម្រេច ប្រភេទ​ថ្នាំ​ក្រវី​កម្សាន្ត​សប្បាយ​នៅតាម​ក្លឹប បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន ៤​នាក់ ជា​ជនជាតិខ្មែរ​។a drug sily5 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២៤ ថា សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បាន​នេះ មានដូចជា ថ្នាំញៀន​ផលិត​រួច​ជាង ១៥​គីឡូក្រាម ផលិតផល​មិនទាន់​សម្រេច និង​សម្រេច​ខ្លះ រួម​នឹង​ម៉ាស៊ីន​អុក​ថ្នាំ​គ្រាប់​(​ក្រវី​) ម៉ាស៊ីន​អ៊ុត​ថង់ និង​ឧបករណ៍​វេច​ខ្ចប់​ជាច្រើន​សន្ធឹកសន្ធាប់​។មុន​ឈានដល់​ការបង្ក្រាប​នេះ កម្លាំង​បាន​បើក​ការស្រាវជ្រាវ​អស់​រយៈពេល​ជាង​១​ខែ និង​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដោយមាន​ការសម្របសម្រួល​ពី​ពី លោក​ព្រះរាជអាជ្ញារង​ខេត្តកណ្តាល ទើប​សមត្ថកិច្ច​បានកំណត់​ទីតាំង និង​មុខសញ្ញា​បាន​។ ក្នុងករណីនេះ​កម្លាំង​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ទីតាំង​ផលិត ដែល​ជនសង្ស័យ​ជួល​ផ្ទះ​វីឡា​មួយកន្លែង​នៅ​ម្តុំ​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្រោយ​សមត្ថកិច្ច​សួរនាំ​តាម​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​មក​ឆែកឆេរ​នៅ​បន្ទប់​ខុន​ដូរ​មួយ​ផ្សេងទៀត​នៅក្នុង​ខណ្ឌ​ជ្រោយចង្វារ ដែលជា​ទីតាំង​ស្តុក​ទុក ផលិតផល​សម្រេច ងាយស្រួល​ក្នុងការ​ចែកចាយ​បន្ត​។

​លោកនាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បន្តទៀតថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៤​នាក់ និង​វត្ថុតាង​ទាំងអស់​កម្លាំង​ជំនាញ​មន្ទីរ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​រួច និង​ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកណ្តាល ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​ក្នុង​អាណត្តិ​ទី​៧​នេះ​ការបង្ក្រាប​គ្រឿងញៀន​និង​ចាប់​អ្នកជួញដូរ​គេ​ឃើញ​ធ្វើ​បានជា​បន្តបន្ទាប់​រាប់​គីឡូ​មិនមែន​ខាំ​ទេ​។​គេ​មិនដឹងថា​តើ​សម្ត​កិច្ច​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦​ដែលជាមន្ត្រីដដែលធ្វើ​អី​បានជា​មិនដែល​ចាប់បាន​ច្រើនសន្ធឹក​សន្ធាប់​ចឹ​ង​?៕a drug sily1 a drug sily2 a drug sily3 a drug sily4 

​