» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10247 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700418 នាក់

លោក​អ៊ុក​គឹម​លេខ​៖​អគារ​ខ្ពស់ៗ​មួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ច្រក​សុវត្ថិភាព​?!

 


​ភ្នំពេញ​)៖ ក្រសួងមហាផ្ទៃ បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា​៖ មន្ដ្រី​ជំនាញ​ផ្នែក​បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​រកឃើញថា អគារ​ខ្ពស់ៗ​មួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា មិនមាន​ច្រក​សុវត្ថិភាព សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នោះឡើយ​។​a building no3 

​ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ ស្ដីពី «​សុវត្ថិភាព​អគ្គិភ័យ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​» ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​មានការ​យល់ដឹង​ទូលំទូលាយ​អំពី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ស្ដីពី​លក្ខខណ្ឌ និង​វិធានការ​នានា ដើម្បី​បង្ការ ទប់ស្កាត់​គ្រោះ​អគ្គិភ័យ និង​អំពី​ចំណាត់ថ្នាក់​សំណង់ ដែល​តម្រូវ​ឲ្យ​គ្រប់​គោលដៅ ត្រូវមាន​ប្លង់​ប្រព័ន្ធ​បង្ការ និង​ពន្លត់​អគ្គិភ័យ​។​

​នៅក្នុង​សិក្ខាសាលា​នោះ លោក អ៊ុក គឹម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដែល​ទទួលបន្ទុក​លើ​ការងារ​សុវត្ថិភាព​អគ្គិភ័យ​រូបនេះ ក៏បាន​បង្ហាញ​នូវ​វិធានការ ចំពោះមុខ​ចំនួន​៣​ចំណុច​ផងដែរ សម្រាប់​ម្ចាស់​ទីតាំង អគារ​ផ្សេងៗ ត្រូវតែ​អនុវត្ត​៖
​

ទី​១៖ ដើម្បី​បង្ការ​គ្រោះថ្នាក់​អគ្គិភ័យ​៖ ការសាងសង់​អគារ​ត្រូវតែ​គោរព​បទដ្ឋាន​បច្ចេកទេស​របស់​អគ្គិភ័យ មានន័យថា នៅពេល​សាងសង់​ត្រូវ​បំពាក់ សម្ភារ​ទាំងឡាយ ដែល​អ្នកជំនាញ​អគ្គិភ័យ​បានកំណត់​។​

​ទី​២៖ សម្រាប់​ប្រតិបត្តិ​ការសង្គ្រោះ​៖ អគារ​ខ្ពស់​ត្រូវតែមាន​ច្រក​សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ខណៈ​មកទល់ពេលនេះ អគារ​ខ្ពស់ៗ​មួយចំនួន មិនទាន់មាន​ច្រក​សង្គ្រោះ​នេះ​ទេ ហើយ​ស៊ី​រ៉ែ​ន​ប្រកាសអាសន្ន​ក៏​មិនទាន់​បំពាក់ ដែលជា​ហេតុ​នាំ​ឲ្យ​អ្នក​នៅ​ខាងក្នុង​អគារ​មិនដឹង នៅពេល​មាន​គ្រោះថ្នាក់​កើតឡើង​។​

​ទី​៣៖ កា​រត​បណ្ដាញ​អគ្គិសនី ត្រូវតែ​រក​អ្នក​ដែលមាន​ជំនាញ​ច្បាស់លាស់​លើ​បញ្ហា​នេះ ដើម្បី​ជៀសវាង​មាន​គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង ដោយសារ​ការឆ្លង​ចរន្ដអគ្គិសនី​។ ប្រសិនបើ​ក្រសួង​រកឃើញថា អ្នក​ដែល​ត​បណ្ដាញ​ទាំងអស់នោះ មិនមាន​ជំនាញ​ច្បាស់លាស់ ហើយ​ពេល​មាន​គ្រោះថ្នាក់​កើតឡើង បុគ្គលិក​នឹងត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

​លោក អ៊ុក គឹម​លេខ បាន​សង្កត់ធ្ងន់​ទៀតថា រាល់​ម្ចាស់​ទីតាំង​អគារ​ទាំងឡាយណា មិន​គោរព​ទៅតាម​បទដ្ឋាន ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ម្ចាស់​ទីតាំង​អស់នោះ នឹងត្រូវ​ប្រឈម​មុខជា​មួយ​ការទទួលខុសត្រូវ ដែល​កំណត់ដោយ​ច្បាប់​។​

​យោងតាម​របាយការណ៍​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សេក ភូមី អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឲ្យ​ដឹងថា​៖ ឆមាស​ទី​១ ឆ្នាំ​២០១៩ គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​នៅ​ទូទាំងប្រទេស​ចំនួន​៤២៩​លើក​/៣៥១​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៨ មានការ​កើនឡើង​៧៨​លើក​។​
​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ​បាន​បន្ថែមថា ក្នុងចំណោម​គ្រោះ​អគ្គិភ័យ​ទាំងអស់នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១០​នាក់​, របួស​៤៦​នាក់​, ឆេះ​ផ្ទះ​៤១៨​ខ្នង​។ មូលហេតុ​បណ្ដាលមកពី អគ្គិសនី​៤០​ភាគរយ​, ប្រើប្រាស់​ភ្លើង​៣៨​ភាគរយ និង​ក្ដាប់​មិនបាន​២២​ភាគរយ​៕a building no gate a building no2 

​