» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5926 នាក់

ម្សិលមិញ 5544 នាក់

សរុប 13947023 នាក់

អធិការរង​នគរបាល​ក្រុងព្រះសីហនុ ដែល​រងរបួស​ជើង​ដោយសារ​ត្រូវ​ជនប្រដាប់អាវុធ​បាញ់​បាន​អំណោយ​លើកទឹកចិត្ត​ជាង​១​ម៉ឺន​ដុល្លារ​!

 

​ខេត្ត​ព្រះសីហនុ​៖ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ បាន​អញ្ជើញ​សួរសុខទុក្ខ​មន្ត្រីនគរបាល​ម្នាក់​ដែល​រងរបួស​ជើង ក្នុងពេល​ចុះ​បំពេញបេសកកម្ម​បង្ក្រាប​ជនប្រដាប់អាវុធ នៅ​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។a kourch

​មន្ត្រីនគរបាល​ដែល​រងរបួស​ជើងបាន​កើតឡើង ក្នុងពេល​ចុះ​បំពេញបេសកកម្ម គឺ​លោក​វរ​សេនី​យិ៍​ត្រី ងី បេឡា ជា​អធិការរង នៃ​អធិការដ្ឋាន​ក្រុងព្រះសីហនុ បាន​រងរបួស​ជើង​ខាងស្តាំ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​សេ​តេ​(​ដើម​ស្វាយ​)​។​លោក គួច ចំរើន អភិបាល​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជានិច្ចកាល​តែងតែ​យកចិត្ត​ទុក​អំពី​សុខទុក្ខ​របស់​កងកំលាំង​ក្រោម​ឱវាទ​។ ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏បាន​ជូនពរ​ដល់​មន្ត្រីនគរបាល​របស់​យើង​ដែល​កំពុង​សម្រាក​ព្យាបាល​របួស ឱ្យ​ឆាប់​បានជា​សះស្បើយ ព្រមទាំង​បាន​ផ្តល់ជូន​ថវិកា​ឧបត្ថម្ភ​ដូចខាងក្រោម​៖-​សម្ដេច​ក្រឡាហោម ស ខេង និង​លោកជំទាវ ចំនួន ៥.០០០.០០០៛(​ប្រាំ​លាន​រៀល​)-​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង លោកជំទាវ ចំនួន​៥.០០០.០០០៛(​ប្រាំ​លាន​រៀល​)-​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ចំនួន​៣.០០០​ដុល្លារ (​បី​ពាន់​ដុល្លារ​)-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ និង​លោកស្រី​ចំនួន​៤.០០០.០០០៛(​បួន​លាន​រៀល​)-​លោក​ឧកញ៉ា ឡាវ កាំ​ង និង​លោកស្រី​ចំនួន​១.០០០​ដុល្លារ (​មួយ​ពាន់​ដុល្លារ​) ដើម្បី​ទុក​ព្យាបាល​របួស​.​។​

​សូមបញ្ជាកថា​៖ អធិការរង នគរបាល​ក្រុងព្រះសីហនុ​លោក​វរសេនីយ៍ឯក តី វិសាល បាន​រងរបួស​ធ្ងន់ ដោយសារ​ការផ្ទុះអាវុធ បង្កឡើង​ដោយ​ក្រុម​ជនជាតិ​វៀតណាម នៅ​ម្តុំ​ឆាយ​ណា​ថោ​ន ស្ថិតក្នុង​សង្កាត់​លេខ​៤ កាលពី​យប់​ថ្ងៃទី ១៥​ខែមិថុនា​ឆ្នាំ ២០២២​។ អធិការនគរបាល ក្រុងព្រះសីហនុ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មុនពេល​មាន​ករណី​ផ្ទុះអាវុធ​លោក​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​ជា​អ្នករត់​តាក់ស៊ី​ថា មាន​ជនជាតិ​វៀតណាម ដក​កាំភ្លើង​គំរាម​។ ក្រោយពី​ទទួលបាន​គោលការណ៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ​ដើម្បី​ធ្វើការ​ឆែក​មុខសញ្ញា​ លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅដល់​គោលដៅ​ដើម្បី​សុំ​ឆែកឆេរ​ជនសង្ស័យ ។​ប៉ុន្តែ​ពួកគេ​ចំនួន ៥​នាក់ មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ឆែកឆេរ​ឡើយ ជនសង្ស័យ​ក៏បាន​ដក​អាវុធ​បាញ់​មកលើ​សមត្ថកិច្ច​បណ្ដាល​ឲ្យ​អធិការរង​ក្រុង​ម្នាក់​រងរបួស​ជើង​ម្ខាង តែម្តង​។

លោក​វរសេនីយ៍ឯក តី វិសាល បាន​បន្ថែមថា ភ​ក្រោយពេល​មានការ​ផ្ទុះអាវុធ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ចំនួន ៥​នាក់ និង​ដក​បាន​អាវុធខ្លី​១​ដើម នៅ​កន្លែងកើតហេតុ​។ ជនជាតិ​វៀតណាម ទាំង​៥​នាក់ ត្រូវបាន​សមត្ថកិច្ច កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​បន្តធ្វើ​ការស្រាវជ្រាវ​រក​មុខសញ្ញា ដែល​ផ្ដល់​អាវុធ​ឱ្យ​ជនសង្ស័យ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​។​​ក្រោយពី​មានរឿង​ខាងលើ​នៅ​ថ្ងៃទី​១៦​ខែមិថុនា​នេះ​ក៏មាន​ជនជាតិ​ចិន​ម្នាក់​បាន​រងរបួស​ដោយ​សារ​គ្រាប់កាំភ្លើង​ផងដែរ​។​

​ករណី​បាញ់បោះ​សេរី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា​១​រំលងអធ្រាត្រ​ស្ថិតនៅ​ផ្លូវ​អន្ទង់អាំង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​​ជុំវិញ​ករណី​ផ្ទុះអាវុធ​កក្រើក​ក្រុងព្រះសីហនុ​ទាំង​កណ្ដាលអធ្រាត្រ​នេះ បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ បាន​រៀបរាប់​ឱ្យដឹងថា ពួកគាត់​កំពុងតែ​សម្រាន្ដ​លង់លក់​នៅក្នុង​ដំណេក​ក្បែរ​កន្លែងកើតហេតុ​នេះ ស្រាប់តែ​ឮ​សំឡេង​បាញ់​ដោយ​កាំភ្លើង​ជាច្រើន​គ្រាប់ ធ្វើ​ឲ្យ​ពួកគាត់​ភ្ញាក់​ពី​ដំណេក និង​មានការ​តក់ស្លុត​យ៉ាងខ្លាំង ហើយក៏​ពុំ​ហ៊ាន​ចេញមក​មើល​ជា​ចំហ​នោះទេ ។​

​ប្រជាពលរដ្ឋ​បាន​បន្តថា រហូត​បាន​មួយសន្ទុះ ទើប​នាំគ្នា​លួច​មើល​តាម​ចន្លោះប្រហោង​ឃើញ​រថយន្ត​ចំនួន​៣​គ្រឿង បាន​បើក​ចេញពី​កន្លែងកើតហេតុ យ៉ាង​លឿន ស្នូរ​រថយន្ត​យ៉ាង​កក្រើក​ដោយ​បន្សល់ទុក​ស្នាម​ឈាម និង​សំបក​គ្រាប់​ជាច្រើន​ផងដែរ ។​​ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​សមត្ថកិច្ច​ប៉ូ​លី​ិ​ស​មកដល់​កន្លែងកើតហេតុ ពិនិត្យមើល​និង​ប្រមូល​សំបក​គ្រាប់​ទុក​។​​ក្រោយ​កើតហេតុ សមត្ថកិច្ច និង​អាជ្ញាធរ បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​Audi ដែល​គេ​សង្ស័យថា ជា​រថយន្ត​របស់​ក្រុម​ខ្មាន់កាំភ្លើង បាន​យកទៅ​ប្លុង​ចោល​នៅ​ស្រុក​ព្រៃនប់ ដែលមាន​ចម្ងាយ​ប្រមាណ​៤៣​គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ ។​a kourch1 a kourch1 a kourch2