» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11649 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701820 នាក់

គ្រូ​ជោគជ័យ​សៀវ​សុផល​បង្ហាញ​បញ្ជីរ​លុយ​ជំពាក់​គេ និង​ទ្រព្យ​របស់​ខ្ញុង​សុទ្ធតែ​បញ្ចាំ និង​បង់​រំលស់ មេបក្សនយោបាយ​មួយ​ថា​ខុសច្បាប់​



​ភ្នំពេញ ៖ តារា​កំប្លែង​អ្នកនាង​ស្រេង​សុ​កាន់​ដា​ហៅ នាង​ខ្ញុង និង​ប្តី​លោក​កៃ​ដ​ក្រោយពី​នាំគ្នា​លើកដៃ សុំ​ជំនួយ​កាលពី​ថ្ងៃទី​១៨​តុលា​រួចមក បងប្អូន​ខ្មែរ​ភាគច្រើន អាណិត​និង​គាំទ្រ រូបនាង ដោយ​ត្រឹមតែ ៣​ថ្ងៃ​សោះ ទទួលបាន​ទឹកប្រាក់​ជាង ៥​ម៉ឺន​ដុល្លារ ។​មេ​បំណុល​មួយចំនួន ក៏បាន​លើកលែង​ការប្រាក់​ឲ្យ​រូបនាង​ផងដែរ​។a knhonga

​ក្រោយពី​នាង​ខ្ញុង​ជោគជ័យ លោកគ្រូ​សៀវ​សុផល​ដែល​អ្នក​អាង​ថា​អ្នក​ជោគជ័យ​បាន​ទម្លាយ ថា​រូបលោក​ជា អ្នកផ្តើមគំនិត​ឲ្យ​នាង​ខ្ញុង សុំ​ប្រជាជន​ម្នាក់​១​ដុល្លារ ដើម្បី​ដោះបំណុល​នោះ ដោយ​ទទួល​សេវា​៥០០​ដុល្លារ​។ លោកគ្រូ ជោគជ័យ​សៀវ​សុផល​បន្ទាប់ពី​បាន​រាយការណ៍​ទៅ​មន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​លាង​កំហុស ក៏បាន បង្ហោះ​បញ្ជី​ហរិញ្ញវត្ថុ​លុយ​ជំពាក់​គេ ចំណូល​ចំណាយ របស់​តារា​កំប្លែង​រូបនេះ ដែល​ត្រូវគេ ភ្ញាក់ផ្អើល បន្ទាប់ពី ឃើញ ទ្រព្យសម្បត្តិ​របស់​នាង មិនតិច​ទេ ដែល​នៅជាប់​នឹង​ខ្លួន នោះ សុទ្ធតែជា របស់​បញ្ចាំ និង​បង់​រំ​លោះ ស្ទើរតែ​ទាំងអស់​ទៅហើយ​។

ក្រោយពី​បាន​លុយ តារា​កំប្លែង​រូបនេះ​ធ្វើ​ឬ​ក​ម៉ា​បាវ​និង​អះអាង ថា លុយ​ជំពាក់​រូបនាង ត្រូវតែ​រកស៊ី​យកមក​សង​គេ ការចេញ​មកសុំ​ម្នាក់​១​ដុល្លារ​នេះ គឺ​ដើម្បី អាច​ធានាថា កូនៗ​របស់​រូបនាង​អាច រៀនសូត្រ​និង​រស់​នៅបាន ខណៈពេល ម្ចាស់បំណុល​អាច​ប្តឹង​រូបនាង ចូល​គុក​គ្រប់ពេល​!​។​ទាក់ទង​និង​លោកគ្រូ​សៀវ​សុផល​ឃុ​ប​ឃឹ​ត​គ្នា​ជាមួយ​ខ្ញុង​និង​ប្តី​បោកប្រាស​ប្រជាពលរដ្ឋ​មួយ​នគរ​ដើម្បី​រកលុយ​លោក​វីល្លៀម ហ្គ័​ង​អតីត​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ថ្នាក់​ស្មើ​រដ្ឋមន្ត្រី​ក្នុងនាម​គណបក្ស​ខ្មែរ​ក្រោក ក៏បាន​ចេញមុខ​បកស្រាយ​លើកឡើង​ដូច្នេះ​ថា​៖

​តើ​ការរៀបចំ​សេណា​រី​យូ (​ផែនការ​/​ឧបាយកល​) ដើម្បី​ទទួលបាន​ផលប្រយោជន៍​បែបនេះ ត្រូវ​ចាត់ទុកជា​បទល្មើស​ឬទេ ? បើ​គិត​ជា​ផ្លូវច្បាប់​តាមផ្លូវ​ច្បាប់ព្រហ្មទណ្ឌ បទ​ឆបោក មាត្រា ៣៧៧ បានកំណត់​និយមន័យ​ថា ” គឺជា​អំពើ​បន្លំ​ចំពោះ​រូបវន្តបុគ្គល​ឬ​នីតិបុគ្គល​ណាមួយ ដោយ​ប្រើ​ឈ្មោះ​ក្លែង​ដោយ​អះអាង​ទៅលើ​ឋានៈ​ក្លែង​ដោយ​រំលោភ​ទៅលើ​ឋានៈ​ពិតប្រាកដ ឬ​ដោយ​ប្រើ (​ឧបាយកល​ទុច្ចរិត​) ហើយ​ដូច្នេះ​បានទទួល​ពី​បុគ្គល​នេះ​ដោយ​ធ្វើអោយ​ខូចប្រយោជន៍ របស់​បុគ្គល​នេះ​ឬ​របស់​តតិយជន​នូវ​៖ ទី​១៖ ការប្រគល់​មូលនិធិ​តម្លៃ ឬ ទ្រព្យសម្បត្តិ​អ្វីមួយ​។ ទី​២៖ ការផ្គត់ផ្គង់​សេវា​។ ទី​៣៖ ការធ្វើ​លិខិត​ដែលមាន​តម្លៃ​ជា​កាតព្វកិច្ច ឬ​ជាការ​ឲ្យ​រួច​ពី​កាតព្វកិច្ច​។​លោក វីល្លៀម ហ្គ័​ង​!

​លោក វីល្លៀម ហ្គ័​ង បាន​ចោទ​ជា​សំនួរ​ដូច្នេះ​ថា ដើម្បី​ធានា​ទប់ស្កាត់​បាតុភាព​នានា​ដែល​បង្ករ​ដល់​ការបំពុល​សង្គម ជា​ចម្ងល់​របស់ខ្ញុំ តើ ព្រះរាជអាជ្ញា អាចធ្វើ បណ្ដឹងអាជ្ញា​ចំពោះ​ករណីនេះ​ឬទេ​? ។​​លោក​បន្តថា ការដែល​លោក​លើក​បញ្ហា​នេះ​មក​និយាយ ព្រោះ​ពលរដ្ឋ​ត្រូវបាន​គេ​បំពុល គេ​បញ្ឆោត យ៉ាង​គួរអោយ​អាណិត​បំផុត​ហើយ​សង្គម​មួយ​នេះ ត្រូវបាន​មនុស្ស​មួយ​ក្ដាប់​តូច​ប្រើប្រាស់​ប្រជាប្រិយភាព​ក្នុងការ​ប​ង្កេ​ី​ត​ព្រឹ​ត្ត​ការណ៍​ទាញ​ផលប្រយោជន៍​មក​ខ្លួន ។ ដែល​ក្នុងនាម​ជា​អ្នកនយោបាយ​ម្នាក់​ត្រូវតែ​បញ្ចេញមតិ​ការពារ​ផលប្រយោជន៍​ពលរដ្ឋរ​បស់​ខ្លួន​។

​លើសពីនេះ លោក​បាន​សង្កត់ធ្ងន់ថា កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ រដ្ឋ​ដែលមាន​ច្បាប់ គ្រប់គ្នា​រស់នៅ​ដោយ​ស្មេ​ី​ភាព​ចំពោះមុខ​ច្បាប់​។​ដោយឡែក​សម្រាប់​គ្រូ​ជោគជ័យ​សៀវ​សុផល​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​បា​នស​សេ​រថា​៖< ខ្ញុំ​ជួយ​គាត់​ប៉ុណ្ណោះ តាមរយៈ​ទឹកចិត្ត​អ្នកគាំទ្រ និង​ខ្មែរ​តែ​១ ហើយក៍​សប្បាយចិត្ត​ដែល​ខ្មែរ​ចេះ​ជួយ​គ្នា ដោយសារ​គាត់​មិនបាន​គេចវេស​ពី​បំណុល​ទេ ហើយ​មិនមែន​លើក​ទី​១​ទេ ដែល​ខ្ញុំ​ជួយ​កូនសិស្ស អ្នកមាន​ផលវិបាក និង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឋា ។ ប្រសិនបើ​ការជួយ​នេះ ធ្វើ​ឲ្យ​មហាជន​មានប្រតិកម្ម និង​ធ្វើ​ឲ្យ​ខ្ញុង គិតថា​ប៉ះពាល់​ដល់​កិត្តិយស ខ្ញុំ​សូមទោស​ជា​សាធារណ​: ចំពោះ​ការ​បំផុស ១​ដុល្លារ​នេះ »​។​
​លោក​សៀវ​សុផល​ប្រាប់​បន្ថែមថា​៖​កាលពី​ថ្ងៃ​18/10 ក្រុមការងារ​របស់ខ្ញុំ បាន​ជួយ អ្នកនាង​ខ្ញុង វិញ $488.22 ៕a knhonga1 a knhonga2 a knhonga3 a knhonga4 a knhonga5 


​