» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 29876 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597295 នាក់

ហ្វេសប៊ុកហុកណេវគុណមួយសំពៅទោសមួយចូលទៅរលាយបាត់បង់ត្រូវឃាត់ខ្លួនតាមការទាមទា

 

ភ្នំពេញ៖បុរសម្នាក់ដែលមានទ្រឹស្តីហុយដូចសំឡីគរខាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអប់រំសតិអារម្មណ៍តាមហ្វេសប៊ុកឈ្មោះហុកណេវបន្ទាប់ពីកម្ពុជាឆ្លងកាត់សង្គ្រាមឈ្លានពានថៃពីរលើកកាលពីឆ្នាំ២០២៥ត្រូវនគរបាលឃាត់ខ្លួនហើយ!a hok nav2 

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញនៅថ្ងៃទី២៤កញ្ញាបានសសេរ ថា៖ «​ខ្ញុំបាទ​សូម​គោរព​ជម្រាប​ជូន​មហាជន មេត្តា​ជ្រាប​ថា​ ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់​ឈ្មោះ​ពិត គឹ​ម ភិ​រម្យ (​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Nave) ដែល​កំពុង​តែ​មានការ​ជជែក​វែកញែក​រឿង​បែកធ្លាយ​សំឡេង និង​ប៉ះពាល់​ដល់​កិត្តិយស​វីរបុរស​កងទ័ព ព្រមទាំង​ប្អូនស្រី ដោយ​មាន​សំណូមពរ​ពី​មហាជន​ឱ្យ​សមត្ថកិច្ច​មាន​ចំណាត់ការ​លើ​ជន​នោះ​។ ជា​ការ​ពិត​ណាស់ សមត្ថកិច្ច​យើងខ្ញុំ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នោះ កាលពី​ល្ងាច​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ រួចរាល់​ហើយ និង​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។ សូម​អរគុណ​!» ។

ជនសង្ស័យឈ្មោះ​ពិត គឹ​ម ភិ​រម្យ ជាម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។

គួរជម្រាបថា សម្លេងបែកធ្លាយ ដោយប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជានៅសមរភូមិមុខ នេះ បានទទួលការខឹងសម្បា និងមិនអាចទទួលយកបាននោះឡើយ ពីសំណាក់មហាជនលើបណ្តាញសង្គម ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសគឺវីរកងទ័ព និងវីរកងនគរបាលកម្ពុជា ដែលកំពុងបំពេញភារកិច្ចដ៏ឧដ្តុងឧត្តមក្នុងបុព្វហេតុការពារបូរណភាពទឹកដីរបស់ប្រទេសជាតិ ពីការឈ្លានពានពីសំណាក់រដ្ឋបរទេសជិតខាង ។

ពាក្យពេជន៍ពុំសមរម្យរបស់បុគ្គលខាងលើរូបនេះ បានភ្ជាប់ខ្លឹមសារថា « ការជួយជំនួយដល់កងទ័ពគ្មានចំណេញអ្វីនោះឡើយ , កងទ័ពទាំងនោះ គ្មានតម្លៃអ្វីទេ នាំតែបំបង់បាយ តិចចង់បាននេះ តិចចង់បាននោះ , កងទ័ពគ្មានស្មោះត្រង់អីទេ គិតតែប្រយោជន៍រៀងៗខ្លួន , ពេលមានជំនួយស្បៀងច្រើន ចង់ហៅ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មកទទួល ក៏បានដែរ ទទួលជាលក្ខណៈវីអាយភីទៅទៀត .ល។

ការផ្ទុះករណីខាងលើនេះ បានទាញឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ជាខ្លាំង ព្រោះតែបុគ្គលរូបនេះក៏ធ្លាប់ទទួលបានជំនួយពីសប្បុរសជន ដើម្បីរៀបចំអាហារនិងសម្ភារៈផ្សេងៗជូនវីរកងទ័ពដែរ តែក្រោយខ្នងបែរជានិយាយមាក់ងាយលើកងទ័ពទៅវិញ។ មហាជនបានរិះគន់ជាហូរហែ ដែលភាគច្រើនមិនអាចទទួលយកបានចំពោះពាក្យសម្តីដែលបុគ្គលនេះបាននិយាយ។

ក្រៅពីនិយាយមាក់ងាយកងទ័ព ថ្មីៗនេះក៏មាននារីម្នាក់បានអះអាងតាមការផ្សាយលើបណ្ដាញសង្គមថា បុគ្គលឈ្មោះ ហុក ណាវី បានប្រើសម្តីប្រមាថបៀតបៀនកេរ្តិ៍ខ្មាស និងបំពានកិត្តិយស លើប្អូនស្រីរបស់នាង ដែលជាទង្វើមិនអាចទទួលយកបានដាច់ខាត ខណៈដែលពេលនេះប្អូនស្រីរបស់នាងកំពុងរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ ដូច្នេះនាងបានស្នើដល់មេធាវីស្ម័គ្រចិត្តសម្តេចតេជោ សូមជួយរកយុត្តិធម៌ជូនប្អូននាងផង និងស្នើឱ្យមានចំណាត់ការផ្លូវច្បាប់លើបុគ្គលនេះឱ្យខានតែបាន។

បន្ទាប់ពីមានសារចែកចាយលើបណ្ដាញសង្គមដូចបានរៀបរាប់ខាងលើ បុគ្គលឈ្មោះ ហុក ណាវី ក៏បានបង្ហោះសារជាសំណេរតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានសុំទោសចំពោះពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងអារម្មណ៍របស់មេទ័ព និងវីរជនកងទ័ពទាំងអស់។ ជាមួយនេះ បុគ្គល ហុក ណាវី ក៏បានទទួលស្គាល់ផងដែរថា សំឡេងដែលបែកធ្លាយនោះពិតជាសំឡេងរបស់ខ្លួនប្រាកមែន ដោយបាននិយាយកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៦ គឺខ្លួនបានជជែកតាមហ្វេសប៊ុកជាមួយបុគ្គលម្នាក់ក្នុងលក្ខណៈជាការជជែកគ្នា និងការផ្ដល់យោបល់ផ្ទាល់ខ្លួន។

ដោយឡែក សំឡេងខ្លីៗចំនួន៣ផ្សេងទៀត ដែលមានពាក្យពាក់ព័ន្ធនឹងការហូបចុក ផឹកស្រា និងការសប្បាយ បុគ្គល ហុក ណាវី ថាសំឡេងទាំងនោះជាការជជែកជាមួយមនុស្សផ្សេងគ្នា និងនៅក្នុងបរិបទផ្សេងគ្នា ហើយលោកយល់ថា ការយកសំឡេងទាំងនោះមកកាត់តភ្ជាប់គ្នា អាចធ្វើឱ្យបរិបទដើមមានការយល់ឃើញខុសពីការពិត។

យ៉ាងណាមិញ លោកបានសុំទោសចំពោះក្រុមការងារ និងអ្នកដែលបានជឿទុកចិត្តលោក ចំពោះពាក្យសម្ដី និងសារមួយចំនួនដែលមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងការជឿទុកចិត្ត។ លោកថាពិតជាមានវិប្បដិសារី និងសោកស្ដាយចំពោះកំហុសឆ្គងនេះ។ ដូច្នេះលោកសុំឱកាសមួយដើម្បីកែប្រែខ្លួន ហើយយកកំហុសនេះធ្វើជាមេរៀន។តែការសុំទោសមិនអាចកាត់បន្ថយកំហឹងអ្នកលេងបណ្តាញសង្គមបានឡើយ។ចំណាត់ការរបស់លោកឧត្តមសេនីយ៍ជួនណារិន្ទត្រូវបានមើលឃើញថាត្រឹមត្រូវព្រោះមិនមានការអនុវត្តន៍ច្បាប់ស្តង់ដា២ឡើយ។a hok nav