វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2874 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059663 នាក់
រតនគិរី: ជនរងគ្រោះមានឈ្មោះ ទីង ផង់ អាយុ៤៧ឆ្នាំ ជនជាតិចារ៉ាយមុខរបរជាកសិករ មានទីលំនៅភូមិសាលា ឃុំកក់ ស្រុក បរកែវខេត្តរតនគីរី។កសិករក្រជាជនរងគ្រោះម្នាក់នេះនៅស្រុកបរកែវបានស្លាប់នៅក្នុងរណ្ដៅដីមួយកន្លែងខណ:ពេលកំពុងតែធ្វើការជីកដីកកាយរកត្បូងដើម្បីលក់ដោះស្រាយជីវភាព ប្រចាំថ្ងៃស្រាប់តែចៃដន្យដីនៅផ្នែកខាងលើ ក៏បាក់ធ្លាក់ចុះសង្កត់កសិករនោះបណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងរណ្ដៅដីកាលពីពេលថ្មីៗកន្លងទៅ ។
នៅកន្លែងកើតហេតុស្ត្រីឈ្មោះ រម៉ាស់ យុំ ត្រូវជាប្រពន្ធអាយុ៤៦ឆ្នាំបាន រៀបរាប់ ថា ដោយសារជីវភាពខ្វះខាតខំគាត់ទៅរកជីត្បូងទាំងភ្លៀងរលឹម ក្រែងបានយកទៅលក់ មកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ បែរជាត្រូវបញ្ចប់ជីវិតនៅទីនោះដោយទុកកូនបីនាក់នៅក្នុងបន្ទុកទៅវិញ ។លោក សំ សីហា មេប៉ូលីសប៉ុស្ដិ៍រដ្ឋបាលឃុំកក់បានប្រាប់ឲ្យដឹងថា ជនគ្រោះគាត់មានជីភាពខ្វះខាតហើយតែងតែទៅជីកត្បូងតែម្នាក់ឯង តែដោយមិនបានប្រយ័ត្នមេឃភ្លៀងដីសើមក៍បាក់សង្កត់ស្លាប់យ៉ាអណោចអធមតែម្ដង។ សពត្រូវបានប្រគល់ឲ្យទៅសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕