» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30179 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597598 នាក់

នាយករដ្ឋមន្ត្រីចុះពិនិត្យផ្ទាល់ទឹកជំនន់នៅប៉ោយប៉ែតក្នុងពេលគ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជាមាន គ្រួសាររងគ្រោះកើនឡើងដល់ជិត ៤,៥ម៉ឺនគ្រួសារ

 

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញ​ចុះត្រួតពិនិត្យផ្ទាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅខេត្តបន្ទាយមានជ័យ។a flood manet1 

ការចុះពិនិត្យនេះធ្វើឡើងក្នុងពេលប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ខណៈស្ថានភាពនៅតំបន់ភាគពាយ័ព្យនៃប្រទេសនៅតែស្ថិតក្នុងកម្រិតប្រកាសអាសន្ន។ស្ថានភាពគ្រោះធម្មជាតិដ៏ស្មុគស្មាញនេះ បានបង្កការគំរាមកំហែងដល់ក្រុង-ស្រុកចំនួន៥ រួមមាន ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបុរី។

ជំនន់នេះបណ្តាលមកពីទឹកភ្លៀង និងទឹកហូរធ្លាក់ពីប្រទេសថៃបន្តហូរចូលមកកម្ពុជា ក្នុងបរិមាណប្រមាណ ៦១០ម៉ែត្រគូបក្នុងមួយវិនាទី ស្មើនឹងជិត ៥២លានម៉ែត្រគូបក្នុងមួយថ្ងៃ រួមជាមួយទឹកភ្លៀងនៅក្នុងមូលដ្ឋានដែលនៅតែបន្តធ្លាក់។

 

សូមបញ្ជាក់ថាគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥និង០០នាទីល្ងាច ស្ថានភាពគ្រោះទឹកជំនន់ដែលបានកើតឡើងចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា មក បានបង្កផលប៉ះពាល់ដល់រាជធានី-ខេត្តចំនួន ១០ក្នុងប្រទេសកម្ពុជា ដោយបង្កឱ្យមានការខូចខាតនិងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។

គ្រោះធម្មជាតិនេះបានវាយប្រហារលើ ៥២ក្រុង-ស្រុក ក្នុងខេត្តចំនួន១០ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោក បញ្ជាក់ថា មកដល់ពេលនេះ មានប្រជាពលរដ្ឋសរុបចំនួន ៤៤,៨៨៩គ្រួសារ បានរងផលប៉ះពាល់ (កើនឡើង ១៩,៣២៨គ្រួសារ) និងផ្ទះសម្បែងចំនួន ៤០,៣៨៤ខ្នងត្រូវបានប៉ះពាល់។ ក្នុងនោះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋចំនួន ៣,៦៨៥ គ្រួសារទៅកាន់ទីទួលសុវត្ថិភាព។ចំពោះផ្ទៃដីកសិកម្ម លោក សុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ ៤៩,៩២៥ហិកតា ត្រូវបានទឹកលិច និងប៉ះពាល់។

ចំពោះវិធានការអន្តរាគមន៍ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃ គ.ជ.គ.ម. បាននិងកំពុងបន្តចុះពិនិត្យ និងវាយតម្លៃស្ថានភាពផ្ទាល់នៅតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

ជាមួយគ្នានេះ រដ្ឋបាលខេត្តនីមួយៗ បានបង្ហាញពីភាពម្ចាស់ការយ៉ាងសកម្មក្នុងការដោះស្រាយ និងបានបន្តជួយជម្លៀសប្រជាពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់បានទាន់ពេលវេលា។

ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង សរុប ៤៥គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង។

ទូកសង្គ្រោះទាំង ៤៥គ្រឿង ត្រូវបានដាក់ពង្រាយចូលរួមក្នុងប្រតិបត្តិការជាក់ស្តែង ដើម្បីដឹកជញ្ជូនស្បៀងអាហារ និងជម្លៀសគ្រួសាររងគ្រោះចេញពីតំបន់ដែលមានហានិភ័យខ្ពស់ ទៅកាន់ទីទួលសុវត្ថិភាពចំនួន ៤កន្លែង ដែលអាជ្ញាធរបានរៀបចំទុកជាមុន។a flood pro2 a flood pro3 a flood provunce