» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1910 នាក់

ម្សិលមិញ 8227 នាក់

សរុប 14128791 នាក់

បារាំង​ប្រកាស​ត្រៀម​សហការ​ជាមួយ​អាមេរិក​វាយបក​លើ​រដ្ឋា​ភិ​បាល​ស៊ី​រី​ប្រសិនបើ​ហ៊ាន​បើក​ការវាយលុក​ទីតាំង​យោធា​និង​ប្រជ​ន​ដែល​អាមេរិក​គាំទ្រ​!

 

​បារាំង​៖ រដ្ឋាភិបាល​ទីក្រុង​ប៉ារីស ត្រៀម​រួច ជាស្រេច​ដើម្បី​ទម្លាក់​គ្រាប់បែក ទៅលើ​ប្រទេស​ស៊ី​រី ប្រសិន​ណា បើ​រដ្ឋាភិបាល មួយ​នេះ ហ៊ាន​ប្រើ​អាវុធ​គីមី​ក្នុងអំឡុងពេល ដែល​ព្យាយាម​ចូលកាន់​កាប់​ខេត្ត អ៊ី​ដ​លី​ប ជាថ្មី ។​a army france1 

សារព័ត៌មាន RT ចេញផ្សាយ​កាលពី​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៨​បាន​ដកស្រង់​សម្តី មេបញ្ជាការ​កងទ័ព​គោក​បារាំង លោក Francois Lecointre មក​ផ្សាយ​ថា «​យើង​ត្រៀមខ្លួន ធ្វើការ​វាយប្រហារ​ជានិច្ច ប្រសិនបើ​អាវុធ​គីមី​ត្រូវ បាន​ប្រើ​ម្តងទៀត​»​។ លោក​បាន​បន្ថែមថា «​ពួកគេ​អាច​ត្រូវបាន​អនុវត្ត​នៅ​កម្រិត​ថ្នាក់ជាតិ ប៉ុន្តែ​វា​ជា​ចំណាប់អារម្មណ៍​របស់​យើង​ក្នុង​ការធ្វើ​វា​ជាមួយ​ដៃគូ​ជាច្រើន​តាម​ដែល​អាច​ធ្វើបាន​»​។​

​សូមបញ្ជាក់ថា ការព្រមាន​បែបនេះ​បានកើត​ឡើង មួយ​សប្តាហ៍​បន្ទាប់ពី​ឯកអគ្គ រដ្ឋទូត រុស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក​លោក Anatoly Antonov បាន​ដាស់តឿន​ប្រាប់​ទៅ​អ្នកការទូត កំពូលៗ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា ក្រុម​សកម្មប្រយុទ្ធ​នៅ​ខេត្ត អ៊ី​ដ​លី​ប កំពុង​រៀបចំ​ផែន ការ​ការវាយប្រហារ​គីមី​ក្លែងក្លាយ ដើម្បី​ទម្លាក់កំហុស​ទៅលើ​រដ្ឋាភិបាល របស់លោក ប្រធានាធិបតី បា​សា អាល់ អា​ហ្សា​ដ ខណៈដែល​កងកម្លាំងរ​បស់​លោក​ត្រៀម រៀបចំ​ការ វាយលុក​ដណ្តើមយក​ខេត្ត អ៊ី​ដ​លី​ប មកវិញ​។​រដ្ឋាភិបាល​ទីក្រុង​មូ​ស្ជូ បាន​ផ្ញើលិខិត ព្រមាន​ពីរ​ច្បាប់​ប្រាប់​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន ថា​កម្លាំង​ទាហាន​រុស្ស៊ី​និង​ទាហាន​ស៊ី​រី​ត្រៀម​វាយប្រហារ​ទៅលើ​ទីតាំង​ដែលមាន​ទាហាន​អាមេរិក​ឈរជើង​។​

​ការប្រកាស​របស់ រុស្សី​បាន​បង្ក ក្តីបារម្ភ ដល់ទី​បញ្ជាការ​អាមេរិក នៅក្នុង ប្រទេស​ស៊ី​រី ។ សារព័ត៌មាន CNN បាន​ផ្សាយ​ថា ទីតាំង​យោធា​សម្ពន្ធមិត្ត ដឹកនាំ​ដោយ អាមេរិក ប្រឆាំងនឹង​ក្រុម​ភេរវកម្ម IS នៅ ក្នុង​តំបន់ At Tanf​ប្រឈម​នឹង​គ្រោះថ្នាក់ ។ ទាហាន​អាមេរិក បាន​គ្រប់គ្រង​តំបន់​៥៥ គីឡូម៉ែត្រ ជុំវិញ​តំបន់ At Tanf​។ ដោយសារតែ​តំបន់​នោះ​នៅ​ជិត​ព្រំដែន​ស៊ី​រី ហ្ស៊​ក ដង និង​អ៊ីរ៉ាក់ បាន​ក្លាយជា​តំបន់​យុទ្ធ សាស្ត្រ ដ៏​សំខាន់​របស់​អាមេរិក ហើយ​រុស្ស៊ី​និង​អ៊ីរ៉ង់​ក៏បាន​ប្រជែង​គ្រប់គ្រង​តំបន់​នោះដែរ​។​

​មន្ត្រីជាន់ខ្ពស់​អាមេរិក បាន​និយាយ​ទៅ កាន់​សារព័ត៌មាន​CNN ថា « យើង​បានស្នើ ដល់​ពួកគេ បញ្ចៀស​តំបន់ At Tanf ហើយ យើង​នឹង​បើក​ការ​វាយបក ប្រសិនបើ​ក្រុម ណាមួយ​វាយប្រហារ ទីនោះ​។​អាមេរិក​ចាំបាច់​ត្រូវតែ​ការពារ​ខ្លួន និង​សម្ពន្ធមិត្ត​ក្នុង តំបន់​នេះ​។​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ក៏បាន​ព្រមាន​ទៅ​លោក អា​ហ្សា​ដ ផងដែរ អំពី​ការវាយប្រហារ​ទៅលើ​ខេត្ត អ៊ី​ដ​លី​ប ដោយ​លោក​បាន​និយាយ កាលពី​ថ្ងៃ​ចន្ទ​ថា នឹង “​សងសឹក​” ប្រឆាំងនឹង​ការវាយប្រហារ​គីមី​ណាមួយ ដោយ​រដ្ឋាភិបាល​ស៊ី​រី ដោយ​ប្រើ​កម្លាំង​វាយប្រហារ ខ្លាំង​ជាង​ការ​ប្រហារ​តាម​ដែនអាកាស ដោយ​មី​ស៊ី​ល​កាលពី ខែមេសា ឆ្នាំ​២០១៧​ទៅទៀត​.

​កន្លងមក ភាគី​ស៊ី​រី ក៏បាន​ចោទប្រកាន់ អាមេរិក​និង​សម្ពន្ធមិត្ត បាន​ព្យាយាម ការពារ​ក្រុម​ភេរវកម្ម ដោយ​ផ្តល់​កន្លែង លាក់ខ្លួន​ដល់​ក្រុម IS ។ មិនតែប៉ុណ្ណោះ អាមេរិក និង​សម្ពន្ធមិត្ត​បានផ្តល់​អាវុធ​ទៅ ឲ្យ​ក្រុម​ភេរវកម្ម សម្រាប់​ទប់ទល់​ជាមួយ កម្លាំង​ទាហាន​រដ្ឋាភិបាល ។​

​ក្រៅពី​ការត្រៀម​កម្លាំង​របស់រ​ដ្ឋា​ភិ​បាល​ស៊ី​រី រុស្ស៊ី និង​អ៊ីរ៉ង់​ដែលជា​សម្ពន្ធមិត្ត​របស់​ស៊ី​រី​ក៏បាន​ប្រកាស​ពី​ការត្រៀមខ្លួន​ចូលរួម រំដោះ​ទីក្រុង​អ៊ី​ដ​ឡិ​ប​ដែលជា​ទីតាំង​ចុងក្រោយ​របស់​ពួក​ឧទ្ទាម​ដែរ​។ ផ្ទាំង​ស៊ី​ប ជា​អាទិភាព​របស់​ស៊ី​រី និង​សម្ពន្ធមិត្ត គឺ​បោស សម្អាត​ពួក​ជី​ហា​តនៃ​ចលនា Hayat Tahrir al-Cham ដែល​ដឹកនាំ​ដោយ​យុទ្ធជន​នៃ​អតីត​សាខា​អាល់​កៃ​ដា​ក្នុង​ទឹកដី​ស៊ី​រី​។ ចំណែក​ទួរគី​ក៏បាន​ត្រៀមកម្លាំង​ទ័ព​នៅតាម​ព្រំដែន​ខ្លួន​ដែរ ដើម្បី​ប្រឈម​ទប់​នឹង​ការរត់​ភៀសខ្លួន​របស់​ពលរដ្ឋ​ចេញពី​ទីក្រុង​អ៊ី​ដ​ឡិ​ប ចូល​ទួរគី​ក្នុងករណី​ណា​ដែលមាន​ការវាយប្រហារ​។​

​អង្គការសហប្រជាជាតិ និង​អង្គការ ក្រៅ​រដ្ឋាភិបាល​បាន​ព្រមាន​ថា ការ​វាយ ប្រហារ​ទ្រង់ទ្រាយ​ធំ​ជាយថាហេតុ​លើ​ទីក្រុង​អ៊ិដ​ឡិ​ប​អាច​នឹង​បង្ក​នូវ​គ្រោះមហន្តរាយ មនុស្សជាតិ​ដ៏​ធ្ងន់ធ្ងរ​ដែល​ស៊ី​រី​មិន​ធា្ល​ប់ ប្រទះ​គិត​តាំងពី​វិបត្តិ​បាន​ផ្ទុះ​ដំបូង​ក្នុង​ឆ្នាំ ២០១១​។ គេ​នៅ​មិនទាន់​ដឹងថា តើ​ប្រតិ ប​ត្តិ​ការ​សឹក​លើ​ទីក្រុង​អុដ​ឡិ​ប​នឹង​ចាប់ផ្តើម​នៅពេលណា​ទេ​។

​គួរ​រម្លឹក​ជូន​ថា តាំងពី​ស៊ី​រី​បាន​ធ្លាក់​ក្នុង វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​មក រុស្ស៊ី និង​អុ​ី​រ៉ង់​បាន​ចេញមុខ​គាំទ្រ​រដ្ឋាភិបាល​ស៊ី​រី​របស់លោក​ប្រធានាធិបតី​អាសាដ​ក្នុង​ផ្លូវ​នយោបាយ យោធា និង​ហិរញ្ញវត្ថុ​។ នៅ​ថ្ងៃ​សុក្រ ទី​៧ ខែកញ្ញា ជំនួប​កំពូល​ត្រីភាគី​អុ​ី​រ៉ង់ រុស្ស៊ី និង​ទួរគី​ស្តីពី​ស្ថានការណ៍​នៅ​ស៊ី​រី​បានរៀបចំ​នៅក្នុង​ប្រទេស​អុ​ី​រ៉ង់​៕a army france2 a army france