» រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​? » ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​ » ពន្ធគយ​អាមេរិក​ថ្មី​លើ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​១៤ ក្នុងនោះ​កម្ពុជា​៣៦%​ស្មើ​ថៃ​តែ​ខ្ពស់ជាង​វៀតណាម​! » ថៃ​ធើ​ស៊ី៎​ឧកញ៉ា​កុក​អាន​សមាជិក​ព្រឹទ្ធ​ភា​កម្ពុជា​ប្រតិកម្ម​ថា​បៀម​ឈាម​ព្រួស​ » កម្ពុជា​ស្នើ​ថៃ​ឱ្យ​ឈប់​ប្រើ​ផែនទី​ឯកតោភាគី​ដែល​បំពាន​លើ​M0U​ឆ្នាំ​២០០០ » មក​ស្គាល់​មនុស្ស​មានអំណាច​ទី​២​នៅក្នុង​ប្រទេស​ថៃ​! » អាជ្ញាធរ​ជាតិ​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៧ នៃ​ការចុះ​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក (៧ កក្កដា ២០០៨- ៧ កក្កដា ២០២៥)​និង​ភាព​ឈឺផ្សារ​របស់​ថៃ » ឧកញ៉ា ស្រី ចាន់ថន​និមន្ត​លោកតា ស៊ុ​ច ចុះ នាំយក​គ្រឿង​អំណោយ​ជូន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ នៅ​ព្រះ​វិ​ហ៊ា​រ​ » មន្ត្រី​ព្រំដែន​កម្ពុជា​វៀតណាម​កោះធំ អនុញ្ញាតឱ្យ​សាច់គោ និង​ភ្លៅ​មាន់​ជាង​៨​តោន នាំចូល​ពី​វៀតណាម​មន្ត្រី​កសិកម្ម​អ្នក​ចាប់​!? » កម្ពុជា បានទទួល​ការអនុញ្ញាត​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​ចិន ដើម្បី​ចាប់ផ្តើម​ធ្វើការ​នាំចេញ​ផ្លែ​ទុរេន​ស្រស់ » ពលករ​ខ្មែរ ថៃ នៅតែ​បន្ត​ឆ្លងដែន​ពី​ថៃ​ចូលមក​កម្ពុជា តាម​ច្រកទ្វារព្រំដែន​អូរ​ស្មាច់​បើមកអស់តើមានការងារធ្វើគ្រប់អត់? » ទិញ​ថ្នាំពេទ្យ​ពី​ថៃ មក​ព្យាបាល​ជម្ងឺ តែ​កាសែត​ថៃ​ផ្សាយ​ថា​:​ជា​អំណោយ​មនុស្សធម៌ ទៅវិញ​ » រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម័​ថៃ​និង​កម្ពុជា​ម៉ាំង​ទៅ​ម៉ាំង​មក​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​! » បាក់​ថ្ម​ការដ្ឋាន​ក្រុមហ៊ុន​ចិន​សម្លាប់​កម្មករ​ខ្មែរ​២​នាក់​!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1660 នាក់

ម្សិលមិញ 5810 នាក់

សរុប 17054817 នាក់

ប្រជាជន​វៀតណាម​ជិត​ពាក់កណ្តាល​ប្រទេស នឹង​រកប្រាក់​ចំណូល​បាន​ច្រើនជាង ២០ ដុល្លារ​អាម៉េរិក​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​២០៣០​ពេល​នាយករដ្ឋមន្ត្រី​កំពុង​ស្វែង​យន្ត​ការធានា​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​

​វៀតណាម​៖ ធនាគារ (HSBC) របស់​អង់គ្លេស បានចេញ​ផ្សាយ​ដោយ​ព្យាករណ៍​ថា នៅ​ឆ្នាំ ២០៣០ ខាងមុខ ប្រជាជន​វៀតណាម​ចំនួន ៤៨ លាន​នាក់ ឬ​ជិត​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​សរុប នឹងមាន​សមត្ថភាព​អាច​រកប្រាក់​ចំណូល​លើសពី ២០ ដុល្លារ​អាម៉េរិក​ក្នុង​មួយថ្ងៃ ។​របាយការណ៍​ដដែល​នេះ បាន​បន្ថែមថា គេ​កំណត់ថា​វៀតណាម គ្រោង​នឹង​រំកិល​ចំណាត់ថ្នាក់​របស់ខ្លួន​ពី​លេខ​រៀង​ទី​១៣ កាលពី​ឆ្នាំមុន ទៅកាន់​លេខ​រៀង​ទី​១០ នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​ចំនួន​ប្រជាជន​ច្រើន​បំផុត ដែល​រកបាន​ប្រាក់ចំណូល​ច្រើនជាង ២០​ដុល្លារ​អាម៉េរិក ក្នុង​មួយថ្ងៃ ដោយ​ផ្អែកលើ​ភាពស្មើគ្នា​នៃ​ខ្ទង់ ចំណាយ​ប្រចាំឆ្នាំ ២០១១ ។​a good vna1 

​ក្នុង​រយៈពេល​ប្រាំបី​ឆ្នាំ​ទៅមុខទៀត ប្រទេស​ចិន ទំនងជា​នឹង​រក្សា​តំណែង​របស់ខ្លួន នៅលើ​កំពូល​តារាង តាម​ពីក្រោយ​ដោយ​ឥណ្ឌា សហរដ្ឋ​អាម៉េរិក និង​ឥណ្ឌូណេស៊ី ។ ខណៈ​គេ​រំពឹងថា អត្រា​ចំណាយ (​ការចាយវាយ​) នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​វៀតណាម បង់​ក្លា​ដេ​ស និង​ឥណ្ឌា នឹងមាន​ការកើនឡើង​យ៉ាងខ្លាំង​នៅ​ចន្លោះ​ឆ្នាំ ២០២១-២០៣០ ។​​ក្នុងចំណោម​ប្រជាជាតិ​អស់ទាំងនោះ ក្រុម​ប្រជាជន​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុងប្រទេស​វៀតណាម គឺមាន​សមត្ថភាព​រក​ប្រាក់ចំណូល​បាន ៥០-១១០ ដុល្លារ​អាម៉េរិក​ក្នុង​មួយថ្ងៃ នឹងមាន​ចំនួន​កើនឡើង ១៧% ជា​រៀងរាល់ឆ្នាំ ចាប់ពីពេលនេះ​រហូតដល់​ឆ្នាំ ២០៣០​ខាងមុខ​។​

ទោះជា​យ៉ាងណា​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះដែរ​នាយករដ្ឋមន្ត្រី​វៀតណាម​ផាម​មិញ​ជិ​ញ​( Pham Minh Chinh) មានប្រសាសន៍ថា ទោះបីជា​មានការ​ធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក​នាពេល​បច្ចុប្បន្ន​ក៏ដោយ ក៏​វៀតណាម​នឹងមិន “​អង្គុយ​រង់ចាំ​” ប៉ុន្តែ​ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​រក្សា​ស្ថិរភាព និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។ នេះ​បើ​យោងតាម​កាសែត VN Express របស់​វៀតណាម​។​​ការអះអាង​របស់លោក​ជិ​ញ​( Chinh) បាន​ធ្វើឡើង​ខណៈដែល​លោក​ធ្វើជា​អធិបតី​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃ​ច័ន្ទ​ទី​១២​កញ្ញា​ស្តីពី​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រង​អតិផរណា ការជំរុញ​កំណើន និង​ការធានា​ឱ្យមាន​តុល្យភាព​សេដ្ឋកិច្ច​។​

​កាសែត VN Express បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី​បានកត់សម្គាល់​ពី​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​នូវ​បរិយាកាស​ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដោយមាន​ការប្រែប្រួល​លឿន និង​ស្មុគស្មាញ​។ ភាព​តានតឹង​រវាង​រុស្ស៊ី​និង​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្ងាយ​ពី​ការធូរស្រាល​។ កត្តា​ទាំងនេះ​មាន​ផលប៉ះពាល់​ទាំង​រយៈពេល​ខ្លី និង​រយៈពេល​វែង​សម្រាប់​សេដ្ឋកិច្ចពិភពលោក​និង​វៀតណាម​។​
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​សង្កត់ធ្ងន់ថា ក្នុង​គ្រា​ដ៏​លំបាក​នេះ វៀតណាម​នឹងមិន​អង្គុយ​រង់ចាំ​ទេ ប៉ុន្តែ​ត្រូវ​ស្វែងរក​យ៉ាងសកម្ម​នូវ​មធ្យោបាយ​នានា​ដើម្បី​ធានាថា ម៉ាក្រូសេដ្ឋកិច្ច និង​គោលដៅ​អភិវឌ្ឍន៍​ត្រូវ​សម្រេចបាន​។​

​លោក Chinh បាន​និយាយថា វៀតណាម​បាន​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ជាពិសេស​លើ​បញ្ហា​អស្ថិរភាព​នៅក្នុង​សេដ្ឋកិច្ច​សំខាន់ៗ​មួយចំនួន ហានិភ័យ និង​វិបត្តិ​សេដ្ឋកិច្ច​។ អតិផរណា​ស្ថិតនៅក្រោម​ការគ្រប់គ្រង ហើយ​មូលធននីយកម្ម និង​គោល​យោ​បាយ​រូបិយវត្ថុ​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​។​​កាសែត VN Express រាយការណ៍​ទៀតថា យោងតាម​ក្រសួងផែនកា​រ និង​វិនិយោគ​វៀតណាម ប្រទេស​វៀតណាម​អាច​រក្សា​ស្ថិរភាព​ទីផ្សារ​ក្នុង​រយៈពេល​ប្រាំបី​ខែ​ដំបូង​ជាមួយនឹង​ចំណូល​ថវិកា​កើនឡើង​ជាង ១៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​អតិរេក​ពាណិជ្ជកម្ម​របស់​វៀតណាម​បាន​កើនឡើង ១៥,៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដល់​ប្រមាណ ៥០០​ពាន់​លាន​ដុល្លារ​ក្នុងអំឡុងពេល​ដូចគ្នានេះ​។ ទីផ្សារការងារ​របស់​ខ្លួន​បាន​ស្ទុះ​ងើបឡើង​វិញ​បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ទំនងជា​កើន​លើសពី ៧% នៅក្នុង​ត្រីមាស​ទី​៣ ប្រសិនបើ​គ្មាន​ការវិវឌ្ឍ​អវិជ្ជមាន​ធំៗ​ណាមួយ​កើតឡើង​ទេនោះ​។​​លោក Nguyen Chi Dung រដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​វិនិយោគ បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះ​ថា​៖ «​កំណើន​ពេញ​មួយឆ្នាំ​ត្រូវបាន​ព្យាករ​ថា​នឹង​លើសពី​គោលដៅ​ពី ៦ ទៅ ៦,៥% ហើយ​ប្រសិនបើ​មានការ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត វា​នឹង​កើនឡើង​កាន់តែ​ខ្ពស់​»៕a good vna a vn humanright