» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10530 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700701 នាក់

សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អំពាវនាវ​ឲ្យ ស្ថាប័ន​អន្តរជាតិ ពិចារណា ចំពោះ​ការដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ (EBA)

 


​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឲ្យ ស្ថាប័ន​អន្តរជាតិ ពិចារណា ចំពោះ​ការដក​ប្រព័ន្ធ អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ (EBA) ពី​ប្រទេស​កំពុងអភិវឌ្ឍន៍ ដោយ​លោក​ដាក់​សំណួរ​ថាបើ​ដក​ពិតមែន​ប្រទេស​ទាំងនោះ មិនអាច​ជួយ​ពិភពលោក​បានឡើយ​។​a hun wto 

​ក្នុងឱកាស​ចូលរួម ថ្លែង​បើក​កិច្ចប្រជុំ ត្រួតពិនិត្យ​ឡើងវិញ ជាស​កល​លើ​ជំនួយ សម្រាប់​ពាណិជ្ជកម្ម ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖“​ការបន្ដ និង​បង្កើត​ការផ្ដល់​ភាព អនុគ្រោះ​នានា តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ឯកតោភាគី ហើយ​សុំ​ធ្វើការ​ពិចារណា ឲ្យ​បាន​ដិតដល់ មុននឹង​ដាក់​វិធាន​ការព្យួរ ឬ​ដកចេញ​នូវ​ភាពអនុគ្រោះ ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ព្រោះ​ការព្យួរ ឬ​ការដក​នេះ នឹងធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ មិន​អាចជួយ​ពិភពលោក ឲ្យ​សម្រេចបាន​នៅ គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចរី​ភាព និង​មិន​អាចជួយ​ពួកគេ ឲ្យ​ចាក់​ចេញពី​ឋានៈ ប្រទេស​អភិវឌ្ឍន៍​តិចតួច បានឡើយ​”​។​

​សម្ដេច​តេ​ជោ​បញ្ជាក់ថា បញ្ហា​ទាំងនេះ គឺជា​ដំណើរ​ការផ្ទុយ​ទាំងស្រុង​ទៅនឹង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​។​ទាក់ទង​ពី​កង្វល់​លើ​បញ្ហា​ប្រជាធិបតេយ្យ សម្ដេច​ថា ៖​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អនុវត្តន៍​តាម​គោលការណ៍​លទ្ធ​ប្រជាធិបតេយ្យ សេរី​ពហុ​ក្ស ជាពិសេស​រាជរដ្ឋាភិបាល បាន​រក្សា​សន្ដិសុខ ស្ថេរភាព​នយោបាយ ព្រមទាំង​បាន​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន​ផងដែរ​។​
​នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​លើក​អំពី​សកម្មភាព​ដែល​កម្ពុជា​បាន​ចូលរួមចំណែក​ជាមួយ​អង្គ​ការពា​ណិ​ជ្ចក​ម្ម​ពី​ភព​លោ​កថា​៖ ក្នុង​វិស័យ​ពាណិជ្ជកម្ម គឺ​កម្ពុជា​បានរៀបចំ និង​ដាក់​ឲ្យ​អនុវត្តន៍​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម​តាំងពី​ឆ្នាំ​២០០១ ដូច្នេះ​កម្ពុជា​កែលំអរ​បន្ដបន្ទាប់​ដើម្បី​ឆ្លើយតប​ទៅនឹង​កម្រិត​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​ជា ។

ឆ្នាំ​២០១៩ កម្ពុជា​បានធ្វើ​ប​ច្ចប្ប​ន្ន​ភាព លើក​ទី​៣​រួចមកហើយ នូវ​យុទ្ធសាស្ដ្រ សមាហរណកម្ម របស់​កម្ពុជា​ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​ខ្លួន ជាពិសេស​ឆ្លើយតប​ទៅនឹង តម្រូវការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។​​ជាងនេះទៅទៀត នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​បន្ថែមថា ដើម្បី​តបស្នង​អង្គការ ពាណិជ្ជកម្ម​ពិភពលោក នៅក្នុង​កាលៈទេស សេដ្ឋកិច្ចពិភពលោក កំពុង​ទទួលរង​ការ​គំរាម ពី​នយោបាយ​គាំ​ពាំ​និយម និង​សង្គ្រាម​ពាណិជ្ជកម្ម ទោះបី​កម្ពុជា​ត្រូវ​ប្រឈម កង្វះ​ធនធានមនុស្ស និង​ថវិកា ក៏ដោយ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​ស្ថាន បេសកម្ម​ប្រចាំ WTO កាលពី​ឆ្នាំ​២០១៧ ។​

ការ​ថ្លែង​អំពាវនាវ​របស់ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​បានធ្វើ​ឡើង​ក្នុងពេលដែល​សហភាព​អឺរ៉ុប​ចាប់ផ្តើម​រាប់ថយក្រោយ សម្រាប់​កា​រអនុ​វត្ត​នីតិវិធី លើ​ការផ្អាក ជា​បណ្តោះអាសន្ន ការអនុគ្រោះ​ពន្ធ លើ​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រកឃើញថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ​ទៅរក ភាពល្អប្រសើរ​គ្រប់គ្រាន់ ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​បន្ទាប់ពី​បាន​ផ្តើម កាលពី​ថ្ងៃទី​១៣ កុម្ភៈ​៕a hun wto eu2 a hun wto eu a hun wto eu1 

​