» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5035 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744061 នាក់

រដ្ឋ​ប្រមូលបាន​ដី​ជាង​៦​ម៉ឺន​ហិកតា​មកវិញ​ពី​ការទន្ទ្រាន​កាន់កាប់​ខុសច្បាប់​នៅ​តំបន់​អាង​ទន្លេសាប​និង​ប្រជាជន​ជាង​៦​រយ​គ្រួសារ​យលព្រម​ចាកចេញ​ពី​អង្គរ

​​ភ្នំពេញ​៖ លោក សេង ឡូត​អគ្គនាយក​និង​ជា អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២២ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ឲ្យ​ដឹងថា គិត​មកដល់ពេលនេះ មាន​ផ្ទៃដី​ប្រមាណ ៦​ម៉ឺន​៥​ពាន់​ហិកតា ត្រូវបាន​ប្រមូលយក​មកវិញ ពី​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​។​a land lot 

​លោក សេង ឡូត បាន​ឲ្យ​ដឹងថា ក្រសួង​រៀបចំ​ដែនដី បាន​ប្តេជ្ញាចិត្ត​ការពារ​ដី​ដែល​ត្រូវបាន​ដកហូត​មកវិញ​នេះ ឲ្យ​បាន​គង់វង្ស​ជានិច្ច​។ ដើម្បី​ការពារ ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​តទៅទៀត គឺមាន​ការរៀបចំ​បោះបង្គោល​បន្ថែម​ចំពោះ​បង្គោលព្រំ​ណា ដែល​បាន​បាក់​បាត់ទៅ ឬ​គេ​គាស់ ឬក៏​ខូច​។ ក្រសួង​ដែនដី​ក៏​រៀបចំ​ផែនការ ដោយមាន​ការដាំ​ដើមឈើ នៅក្នុង​ដែន​នេះ ដើម្បី​ជា​ជម្រក​សម្រាប់​ត្រី​ពង រួមទាំង​គំនិត​ផ្តួចផ្តើម​ថ្មី របស់លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​កប់​គ្រាប់ត្នោត ជា​ព្រំ​សម្រាប់​សម្គាល់​ផងដែរ​។ ក្រសួង​បានរៀបចំ​ការចុះ​ត្រួតពិនិត្យ មើល​ប្រជាពលរដ្ឋ​តំបន់​៣ តំបន់​២ តំបន់​១ ដែល​រស់​នៅតាម​ភូមិ​ចាស់​ជាក់ស្តែង ហេតុនេះហើយ​មានការ​កែសម្រួល​ព្រំ​តំបន់​៣ តំបន់​២ និង​តំបន់​១ នៃ​ដែនដី​ទន្លេសាប​។​

​លោក​សេង​ឡូត​បញ្ជាក់ថា «​តំបន់​៣ គឺ​ហាម​ដាច់ខាត មិន​ឲ្យ​មានការ​កាន់កាប់ ឬ​អាស្រ័យ​ផល​អ្វី​ទាំងអស់​។ អញ្ចឹង​យើង​បាន​កែ​ដែន​តំបន់​៣ មក​តំបន់​២ បាន​ផ្ទៃដី​ចំនួន ១​ម៉ឺន​៣​ពាន់​ហិកតារ ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​ប្រមាណ ៥​ពាន់​គ្រួសារ ឲ្យ​បាន​អាស្រ័យ​ផល​បាន​។ យើង​ក៏មាន​ការកែ​ព្រំប្រទល់ ពី​តំបន់​២ មក​តំបន់​១ បាន​ផ្ទៃដី ១​ម៉ឺន​២​ពាន់​ហិកតារ និង​ផ្តល់​ជា​កម្មសិទ្ធិ​តែម្តង កាលណា​កែ​មក​តំបន់​១ ដោយ​ផ្តល់ជូន​ពលរដ្ឋ ១​ម៉ឺន​២​ពាន់​គ្រួសារ​»​។​សម្រាប់​បទល្មើស​នេសាទ ជាពិសេស​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​នេះ បានចាប់ផ្តើម​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ដាក់ចេញ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ជាបន្ទាន់ និង​បន្ទាប់ពី​មាន​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​ទោះជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០២២ បានប្រកាស​អំពី​សម្រេច​កាត់​ឆ្វៀល​ដី​អភិរក្ស​បឹង​ទន្លេសាប​ចេញពី​តំបន់​៣ និង​តំបន់​២ ជូនទៅ​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​ចាប់ពី​១០​ឆ្នាំ​ឡើងទៅ ឬ​អាច​ក្រោម​១០​ឆ្នាំ ចំពោះ​ដី​មិនមែនជា​ដីព្រៃ​លិច​ទឹក ហើយ​គោក​រាក់​មិនអាច​ស្តា​បាន បន្ទាប់ពី​បាន​ទប់ស្កាត់​ការកាប់​ទន្ទ្រាន និង​ដកហូត​ការកាន់កាប់​ដោយ​ខុសច្បាប់ កាលពី​ចុងឆ្នាំ​២០២១​។ ខេត្ត​នៅ​ជុំវិញ​ជុំវិញ​បឹង​ទន្លេសាប​ទាំង​៦​នោះ រួមមាន​ខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​ជាដើម​.​។​

​ក្រៅពី​បញ្ហា​ដី​នៅ​តំបន់​ទន្លេសាប​ប្រជាពលរដ្ឋ​រស់នៅ​លើ​សំណង់​ខុសច្បាប់​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន​៦៩៨ គ្រួសារ​ស្មើនឹង​៧២,៤៨​ភាគរយ​ហើយ ស្ម័គ្រចិត្ត​រុះរើ​ទៅ​រស់នៅ​ភូមិ​ធម្មជាតិ រុន​តា​ឯក​។ ចំនួន​នេះ​ត្រូវបាន​ផ្ទៀងផ្ទាត់​រាប់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៣ ខែសីហា​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​នគររូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃទី​២៤​សីហា​។ នៅក្នុង​សន្និសីទកាសែត​ដោយឡែក​នៅថ្ងៃនេះ​ដែរ លោក សេង ឡូត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​នៃ​ក្រសួង​ដែនដី​បាន​គូសបញ្ជាក់ថា ផ្ទៃដី​ចំនួន​ជាង​១​ម៉ឺន​ក្បាលដី​ត្រូវបាន​សង្គ្រោះ​យកមក​វិញ​។​សូម​ជម្រាបជូន​ថា ក្រសួង​ដែនដី​កំពុងបើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ចុះ​វាស់វែង កំណត់​និយាម​កា​ក្បាលដី និង​អត្តសញ្ញាណ​អ្នកកាន់កាប់​ដី និង​សំណង់​ខុសច្បាប់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ដទៃទៀត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា​។​