» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8463 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698634 នាក់

រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិលអះអាងថា ច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា ទទួលបានទំនុកចិត្ត

 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានលើកឡើង ពី «គុណតម្លៃពិតប្រាកដ» នៃច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ ដែលនឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា ទទួលបានទំនុកចិត្តពីអន្តរជាតិកាន់តែខ្លាំង ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អាចហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារទៅកាន់អឺរ៉ុប។a mao ha 

នេះជាកាថ្លែងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ជម្រាបជូនគណៈប្រតិភូ នៃគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិលប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដែលដឹកនាំដោយ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភាឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា«ជាមួយនឹងច្បាប់ដ៏រឹងមាំនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលចុះបញ្ជីនៅកម្ពុជា នឹងទទួលបានទំនុកចិត្តពីអន្តរជាតិកាន់តែខ្លាំង។ នេះគឺជាជំហានដំបូងដើម្បីឈានទៅរក ចំណាត់ថ្នាក់សុវត្ថិភាពលេខ១ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាស ចរណ៍កម្ពុជាអាចហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារទៅកាន់អឺរ៉ុប»។

ឯករដ្ឋមន្ត្រីរដ្ឋមន្ត្រីក៏បានកត់សម្គាល់ថា ច្បាប់អាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ ជាច្បាប់អាចអនុវត្ត សម្រាប់ស្តង់ដារកម្រិតខ្ពស់ និងទំនើប តាមរយៈការផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន (Airport Certification)។ ការកសាងអាកាសយានដ្ឋានលំដាប់ 4E និង 4F ត្រូវបាន រចនាស្របតាមលក្ខខណ្ឌក្នុងស្រុក វប្បធម៌ ភាពបៃតង និងពោរពេញដោយគំនិតឆ្នៃប្រឌិតខ្ពស់ ជាគំរូអាកាសយានដ្ឋានស្តង់ដារអន្តរជាតិ ដែលមានរចនាបទ វប្បធម៌ខ្មែរមានភាព ទាក់ទាញ បរិស្ថាន និងបង្កើតបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកដំណើរទូទាំងពិភពលោក។ ជាក់ស្តែងអាកាសយានដ្ឋានអន្តរជាតិតេជោ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ មិនត្រឹមតែជាជោគជ័យផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការធានាបាន នូវ «សន្តិសុខ និងសុវត្ថិភាព តាមស្តង់ដារសកលកម្រិតខ្ពស់» ផងដែរ និងអាចទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូល ដូចជាក្រុមហ៊ុន Emirates, Qatar ឬក្រុមហ៊ុន អឺរ៉ុប និងសហរដ្ឋអាមេរិក មកបាន។

លោកបន្តថា ការបង្កើនអំណាច ដល់ការត្រួតពិនិត្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីចេញវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (Air Operator Certificate-AOC) និងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលយើង ទទួលបានពិន្ទុ នៃប្រសិទ្ធភាព ការងារសន្តិសុខ និងសុវត្ថិភាព ខ្ពស់ជាងមធ្យមភាគសកល ដែលវាយតម្លៃដោយអង្គការ ICAO គឺជាការប្រកាសផ្តល់ព័ត៌មាន ប្រាប់ពិភពលោកថា «ការគ្រប់គ្រងដែនអាកាស និង ព្រលានយន្តហោះនៅកម្ពុជា មានសុវត្ថិភាពបំផុត» ធ្វើឱ្យក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិខ្នាតធំៗ ប្រើប្រាស់យន្តហោះខ្នាតយក្ស (ដូចជា Airbus A380, A330-900neo, A350-100 ឬ Boeing B-747, B777-200LR, B777X, B787-10) អាចសម្រេចចិត្តបើកផ្លូវហោះហើរត្រង់មកកម្ពុជា ដោយគ្មានការរារែក។

ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃ កម្ពុជា មាន២៥ជំពូក និង ១០៤មាត្រា។ ច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញនូវមូលដ្ឋានគតិយុត្ត ឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើន នៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតផ្នែកបទដ្ឋានគតិយុត្តដែលបានរកឃើញ ដោយក្រុមសវនកររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២៣៕a mao ha1 a mao ha2