» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 511 នាក់

ម្សិលមិញ 6501 នាក់

សរុប 13949066 នាក់

អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​តម្រូវ​ឲ្យ​អ្នករស់នៅ​សំណង់​ចាស់​ទ្រុឌទ្រោម​ដែលមាន​អាយុកាល​ជិត​១០០​ឆ្នាំ​ចាកចេញ​ត្រឹម​ថ្ងៃ ២៨ ខែមិថុនា ខ្លាច​ការបាក់​រលំ​!!

 

​កំពង់ឆ្នាំង​:​សំណង់​ផ្ទះល្វែង​មួយកន្លែង​បាន​កសាង​ជំនាន់​បារាំង​នៅ​ឆ្នាំ ១៩៣១ ដែលមាន​អាយុ​ដល់ពេលនេះ​គឺ ៨៨ ឆ្នាំ​ហើយ ។​ពាក់ព័ន្ធ​និង​សំណង់​នេះ ដែលមាន​សភាព​ទ្រុឌទ្រោម​ខ្លាំង និង​មិនមាន​គុណភាព មិនអាច​បន្ត​ប្រើប្រាស់​រស់នៅ​បាន និង​មាន​ហានិភ័យ​ខ្ពស់ ដល់​ការ​ស្នាក់នៅ ដែលមាន​ចំនួន ១៣ ល្វែង ស្ថិតនៅ​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បានចេញ​លិខិត​ជូនដំណឹង​បន្ទាន់​ជូនដំណឹង​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីតាំង​សំណង់​នោះ​អោយធ្វើ​ការចាក់ចេញ​ជាបន្ទាន់​។​a house chnang3 

​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើ​សំណង់​អាគារ​ផ្ទះ​ទាំង​១៣​ល្វែង (B134 ដល់ B 347 ) ដែលមាន​ប្រជាពលរដ្ឋ​ស្នាក់នៅ​ចំនួន ១២​គ្រួសារ ​អាជ្ញាធរ​ក្រុង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ ដែល​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ​សំណង់​អាគារ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ​ក្នុង​សំណង់​ខាងលើនេះ​ត្រូវ​ចាកចេញ​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ ២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ​ជា​កំហិត ហើយ​មិន​អនុញ្ញាត​ដាច់ខាត ការ​ស្នាក់នៅ មិនត្រូវ​ដេក មិនត្រូវ​ជ្រក ឬ​ឈប់សម្រាក និង​ផ្អាក​ធ្វើ​អាជីវកម្ម​លក់ដូរ ទោះបី​យប់​ឬ​ថ្ងៃ​ក៏ដោយ ។​

ម្ចាស់ផ្ទះ​ទាំង​១៣​ល្វែង មាន​សិទ្ធិ​រក្សារ គ្រប់គ្រង​មើល​ថ្ងែ​ផ្ទះ​របស់ខ្លួន រងចាំ​រដ្ឋបាល​ក្រុង​រៀបចំ​នីតិវិធី​សុំ​ជម្រះ​ពីរ​គណៈកម្មការ​សារពើភ័ណ្ឌ ស្របតាម​ច្បាប់​។​
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ២៦ ខែមេសា​ឆ្នាំ ២០១៨ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចេញ​សេចក្តីជូនដំណឹង​លេខ ១៧៥/១៨ សជណ ស្ដីពី​ការត្រួតពិនិត្យ​វាយតម្លៃ​គុណភាព​សំណង់​អគារ​ស្នាក់នៅ​ចំនួន ១៣ ល្វែង របស់​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​​រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា​សំណង់​អគារ​ដែល​បាន​សាងសង់​តាំងពី​សម័យបុរាណ​មកដល់​បច្ចុប្បន្ននេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង មិនមាន​គុណភាព​អាច​បន្ត​ប្រើប្រាស់​បាន​។​

ហើយ​នឹងមាន​ហានិភ័យ​ខ្ពស់ ដល់​អ្នកស្នាក់នៅ ម្យ៉ាងទៀត​សំណង់​អគារ​នេះ មិនអាច​ផ្តល់​លក្ខណៈ​អនុគ្រោះ អោយ​យើង​អាចធ្វើ​ការជួសជុល កែលម្អ សម្រាប់​ស្នាក់នៅ ប្រកបដោយ​សុវត្ថិភាព​ឡើយ ដោយ​សសរ ធ្នឹម និង​បេតុង​ប្លង់​សេ ជ្រាប​ទឹក ពុកផុយ ច្រេះ​ស៊ី​ដែក បេតុង​ងាយ​នឹង​បាក់ស្រុត ដែល​គួរ​ឲ្យ​មានការ​ព្រួយបារម្ភ​ជាខ្លាំង ។​​ដើម្បី​ជៀសវាង នូវ​គ្រោះថ្នាក់​ជាយថាហេតុ ដែល​អាច​នឹង​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ សំណង់​អគារ​ពេលនេះ សូម​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​សំណង់​អគារ​ខាងលើនេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ឬ​គួរតែ​ចាក​ចេញពី​ទីតាំង​សំណង់​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។​a house chnang a house chnang1 a house chnang2