» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7450 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697621 នាក់

ក្រសួង​រ៉ែ​ថា មិនដែល​ចេញ​អាជ្ញាប័ណ្ណ ធ្វើឱ្យ​អាជីវកម្ម​យក​ថ្ម ក្នុង​តំបន់​ប្រ​វ​ត្ដិ​សាស្ដ្រ​ឈើកាច់​បាភ្នំ​នោះទេ​!


​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​លោក អ៉ឹ​ង ឌី​ប៉ូ​ឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ចេញមក​បញ្ជាក់ថា ក្រសួង​រ៉ែ និង​ថាមពល មិនដែល​បានចេញ​អាជ្ញាប័ណ្ណ​ណាមួយ ដើម្បី​ធ្វើ​អាជីវកម្ម​រ៉ែ​ថ្ម នៅ​តំបន់​ប្រ​វ​ត្ដិ​សាស្ដ្រ ឈើកាច់​បាភ្នំ ដែល​ស្ថិតនៅ​ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង​នោះទេ​។​a eung dybola 

​ក្នុង​សន្និសីទ​សារព័ត៌មាន «​អំពី​យុទ្ធនា​ការបង្ក្រាប​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​» ស្ថិតនៅ​ភូមិសាស្ត្រ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ លោក អ៉ឹ​ង ឌី​ប៉ូ​ឡា បាន​បញ្ជាក់ថា​៖ តំបន់​ប្រ​វ​ត្ដិ​សាស្ដ្រ ឈើកាច់​បាភ្នំ​នេះ ត្រូវបាន​ចងក្រង តាមរយៈ​អនុក្រឹត្យ លេខ​២២៤ ស្ដីពី ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​ការកំណត់ ទីតាំង​បេតិកភណ្ឌ វប្បធម៌​ប្រ​វ​ត្ដិ​សាស្ដ្រ នគរ​ភ្នំ​ឈើកាច់​បាភ្នំ​។​​ការចេញ​បញ្ជាក់​បែបនេះ ក្រោយពេល​ថ្មីៗ​នេះ​ឃើញថា មាន​ការចុះ​ផ្សព្វផ្សាយ​ថា ក្រសួង​រ៉ែ និង​ថាមពល ឬមួយ​អាជ្ញាធរ​ខេត្ដ បានចេញ​អាជ្ញាប័ណ្ណ ធ្វើ​អាជីវកម្ម​រ៉ែ ថ្ម សំណង់ ឬ​ខ្សាច់ ប៉ះពាល់​ដល់​តំបន់​ប្រ​វិ​ត្ដ​សាស្ដ្រ «​ឈើកាច់​បាភ្នំ​»​។​

​ពាក់ព័ន្ធ​នឹង​ករណី តំបន់​ប្រ​វិ​ត្ដ​សាស្ដ្រ ឈើកាច់​បាភ្នំ​, ក្រសួង​រ៉ែ និង​ថាមពល សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន​ដូចតទៅ​៖១៖ តំបន់​ប្រវត្តិសាស្ត្រ​ភ្នំ​បាភ្នំ ស្ថិតក្នុង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ នគរ​ភ្នំ​ឈើកាច់ រីឯ​ទីតាំង​ធ្វើ អាជីវកម្ម​ថ្មភ្នំ ជាទី​តាំង​ដាច់ដោយឡែក​ពីគ្នា មាន​ចំងាយ​ពីគ្នា​ប្រមាណ​៣​គីឡូម៉ែត្រ ស្ថិតនៅ​តំបន់ភ្នំ​ស្វាយ​សាមសិប មិន​ដូច​ព័ត៌មាន ដែល​លើកឡើងថា ការធ្វើ​អាជីវកម្ម​ថ្មភ្នំ ស្ថិតនៅ​ខាងក្រោយ​ជាប់​ភ្នំ​ប្រវត្តិសាស្ត្រ ភ្នំ​បាភ្នំ នោះទេ​។​​ភ្នំ​ដែល​ក្រសួង​អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​វាយ​ថ្ម នៅ​ខេត្តព្រៃវែង មាន​ឈ្មោះថា ភ្នំ​ស្វាយ​សាមសិប ក្នុងភូមិ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​។​

២៖ ចំពោះ​តំបន់​បេតិកភណ្ឌ​ធម្មជាតិ នគរ​ភ្នំ​ឈើកាច់ ជា​តំបន់​ប្រវត្តិសាស្ត្រ ត្រូវបាន​បង្កើតឡើង ដោយ​អនុក្រឹត្យ​លេខ​២២៤ អនក្រ​.​បក ចុះ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២៣ ដោយ​រួមបញ្ចូល ភ្នំ​បាភ្នំ ភ្នំ​វត្ត​កំពូល ភ្នំ​ឈើកាច់ មណ្ឌល​មុនី​ស្ថាន​តាបស​ភ្នំ​តូច ព្រមទាំង​ទីតាំង​មួយចំនួនទៀត ស្ថិតនៅ​ឃុំ​ឈើកាច់ ឃុំ​រោងដំរី និង​មួយ​ភាគ​តូច​ជាប់ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ​។​​តំបន់​នេះ នៅ​រក្សា​សភាព​ដើម​ធម្មតា មិនមាន​ការធ្វើ​អាជីវកម្ម​ថ្ម​នោះឡើយ​។ បន្ថែម​ពីនេះ អាជ្ញាធរ និង​ប្រជាពលរដ្ឋ តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ ជាពិសេស​បុណ្យ​ឡើងអ្នកតា​មេសរ ជា​រៀងរាល់ឆ្នាំ ដោយមាន​ប្រជាពលរដ្ឋ ចូលរួម​ជាច្រើន​កុះករ​។​
៣៖ សូមបញ្ជាក់​ជាថ្មី​ថា គិត​មកទល់​ពេល​បច្ចុប្បន្ននេះ ក្នុង​ខេត្តព្រៃវែង គឺមាន​ការដ្ឋាន​ថ្ម​សំណង់ តែ​នៅ​តំបន់ភ្នំ​ស្វាយ​សាមសិប ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង ប៉ុណ្ណោះ គឺ​ពុំ​មាននៅ​តំបន់​ណា​ផ្សេងទៀត​នោះទេ​។​

​ក្រសួង​រ៉ែ និង​ថាមពល បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការការពារ ការប៉ះពាល់​សង្គម និង​បរិស្ថាន​ដោយ​មិន​អនុញ្ញាត ឱ្យធ្វើ​អាជីវកម្ម​រ៉ែ​ជាដាច់ខាត នៅ​តំបន់ហាមឃាត់ រមណីយដ្ឋាន​ទេសចរណ៍ និង​ប្រវត្តិសាស្ត្រ​នានា​។​​បច្ចុប្បន្ន​ក្រសួង​បាន​ចាត់ ក្រុមការងារ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ ចុះ​ធ្វើការ​វាយតម្លៃ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច បរិស្ថាន សង្គម ទេសចរណ៍ និង​វប្បធម៌​ប្រវត្តិសាស្ត្រ ដើម្បី​កំណត់​តំបន់ ដែល​អាច​បន្ត​អនុញ្ញាត តំបន់​ដែល​ត្រូវ​ផ្អាក និង​តំបន់​ដែល​ត្រូវ​បើក​ថ្មី ឱ្យធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​ថ្ម​សំណង់ នៅ​ទូទាំងប្រទេស ដោយ​បច្ចុប្បន្ន​ក្រសួង​បានបញ្ចប់​ការវាយតម្លៃ និង​កំណត់​តំបន់​នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្តកំពង់ឆ្នាំង​។​

៤៖ ធនធាន​រ៉ែ​ថ្ម​សំណង់​នៅ​តំបន់ភ្នំ​ស្វាយ​សាមសិប ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​ទូទាំង​ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ស្រុក​លើកដែក ខេត្តកណ្តាល សម្រាប់​បម្រើការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋ និង​ឯកជន​។​សូមបញ្ជាក់ថា​បញ្ហា​ភ្នំ​ឈើកាច់​នេះដែរ​កន្លងមក​លោក​ម៉ិច​ដា​រ៉ា​ដែលជា​អ្នកកាសែត​សេរី​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ទើបនឹង​លែង​នាពេល​ថ្មីៗ​នេះ​ដោយ​ចោទ​ថាស​សេរ​ពត៍​មាន​មិន​ពិត​ពី​ករណី​យ៍​ធ្វើ​អាជីវកម្ម​នៅ​ភ្នំ​ឈើកាច់​ផងដែរ​។​a eung dybola1 a eung dybola2 

​