» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6122 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696293 នាក់

រដ្ឋមន្ត្រី​មហាផ្ទៃ​ចុះ​មើល​ច្រកទ្វារព្រុំដែន​ប៉ោយប៉ែត​បន្ទាប់ពី​ប្រកាស​ដាក់​កម្មវិធី​កែទម្រង់​

​ប៉ោយប៉ែត ៖ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ជំរុញ​ទៅកាន់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំងអស់​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ត្រូវមាន​ស្មារតី​លះបង់​ខ្ពស់ ស្របពេល​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ​កំពុង​ធ្វើកំណែទម្រង់​បង្កើន​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែលជា​ប្រភព​ចំណូល​សេដ្ឋកិច្ចជាតិ​បាន​ពី​វិស័យ​ទេសចរណ៍ ធុរកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។​a gate sokha3 

​ក្នុងឱកាស ជួប​សំណេះ សំ​ណា​ល​ជាមួយ​មន្ត្រី​នគរបាលជាតិ​ប្រចាំ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ថ្លែង​បញ្ជាក់ថា​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បានចាត់ទុក​ថា​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​កំពុង​ទទួល​លំហូរ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ការដឹក​ទំនិញ​ចេញចូល ដែល​តម្រូវឱ្យ​មន្ត្រី​ផ្តល់​សេវាកម្ម​ត្រូវ​យកចិត្តទុកដាក់​បង្កើន​ការផ្តល់សេវា​ប្រកបដោយ​ស្នាមញញឹម​រាក់​ទាញ បង្កើន​សមត្ថភាព​ផ្តល់​សេវា​រហ័ស​ទាន់​ចិត្ត​ប្រកបដោយ​ទំនុកចិត្ត មាន​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ល្អប្រសើរ​សម្រាប់​ភ្ញៀវ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានលើកឡើង​នូវ​បញ្ហា​ជា​អាទិភាព​ចំនួន​៤​ធំៗ ដែល​ត្រូវ​យកចិត្តទុកដាក់​ធ្វើឱ្យមាន​វឌ្ឍនភាព​កាន់តែ​ល្អប្រសើរ ពោលគឺ​បញ្ហា​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន ពិសេស​ក្នុង​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​នេះ​។ មួយទៀត​ត្រូវ​បង្កើន​ប្រសិទ្ធភាព​ផ្តល់​សេវា​ច្រកចេញចូល​តែមួយ ដែល​គួរ​សិក្សា​បង្កើត​អគារ​ឬ​បន្ទប់​ផ្តល់​សេវា​ច្រកចេញចូល​តែមួយ ងាយស្រួល​សម្រាប់​មហាជន​ទូទៅ​ទទួល​សេវាកម្ម​។ ក្នុងនោះ​ផងដែរ ត្រូវ​គ្រប់គ្រង​គន្លង​ផ្លូវចេញចូល​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និង​ច្រក​សម្រាប់​ចេញចូល​ទំនិញ​ឱ្យមាន​លំហូរ​ជាក់លាក់​។

ចំណែក​បញ្ហាសំខាន់​មួយទៀត​នោះ គឺ​ការផ្តល់​ឯកសារ​ធ្វើ​យ៉ាង​ឱ្យ​ប្រា​ដក​ថា​មាន​ភាពងាយស្រួល​ជាង​ពេល​កន្លងទៅ ពោលគឺ​កាត់បន្ថយ​ភាពយឺតយ៉ាវ​សម្រាប់​ភ្ញៀវ​។​មានការ​កត់សម្គាល់ថា​ការចុះ​ជួប​មន្ត្រីនគរបាល​ច្រកទ្វារ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​កិច្ចប្រជុំ​មួយ​ដឹកនាំ​ដោយ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៦​តុលា​ដើម្បី​ពិនិត្យមើល​កម្មវិធី​កែទម្រង់​កាត់បន្ថយ​ចំនួន​នគរបាល​ចាប់ពី​ស្នងការរង​អធិការរង​និង​នគរបាល​អនុប្រធាន​ច្រកទ្វារ​ព្រុំ​ដែល​ដែល​ច្រើន​ស្អេកស្កះ​មក​ត្រឹម​ពី​១៣​ទៅ​១៥​នាក់​តាម​តម្រូវការ​ជាក់ស្តែង​។​គេ​មិនដឹងថា​តើ​នីតិវីធី​នៃ​ការកាត់បន្ថយ​យក​អ្វី​ជា​មូលដ្ឋាន​វាស់វែង​នោះទេ​។​ប្រសិនបើ​គ្មាន​បទដ្ឋាន​នៃ​ការកាត់បន្ថយ ច្បាស់លាស់​ទេ​គែ​ជឿថា​អំពើរ​ពុករលួយ​នឹង​កើតមាន​ជាមិនខាន​ក្នុង​ដំណើការ​កែទម្រង់​មួយ​នេះ​?​។​

បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​បន្ដ របស់​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ន​កម្ពុ​ជាមាន​រាជធានី​-​ខេត្ត ចំនួន​២៥, ក្រុង​ចំនួន​២៧, ស្រុក​ចំនួន​១៦២, ខណ្ឌ​ចំនួន​១៤, ឃុំ​ចំនួន​១,៤០៥, សង្កាត់​ចំនួន​២៤១ និង​ភូមិ​ចំនួន​១៤,៣៩៤​។​
​នាយ​ឧ​ត្ត​ម​សេនីយ៍ បានបញ្ជាក់​ទៀតថា កម្ពុជា​បច្ចុប្បន្ន​មាន​ច្រកទ្វារ​សរុប ចំនួន​៨២ ក្នុងនោះ​មាន ច្រកទ្វារ​អាកាស​យាន្ដ​ដ្ឋា​ន​អន្ដរជាតិ ចំនួន​០៣, ច្រកទ្វារព្រំដែន​អន្ដរជាតិ ចំនួន​២៦, ច្រកទ្វារ​កំពង់ផែ​អន្ដរជាតិ ចំនួន​០៣, ច្រកទ្វារព្រំដែន​ទ្វេភាគី ចំនួន​១៤, ច្រកទ្វារ​តំបន់​ព្រំដែន ចំនួន​២៦ និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ ចំនួន​១០​។​

​ដោយឡែក សម្រាប់​រចនាសម្ព័ន្ធ​ក្រសួងមហាផ្ទៃ​វិញ មាន​រដ្ឋមន្ដ្រី​ម្នាក់ រដ្ឋលេខាធិការ ចំនួន​២៤​រូប​, អនុរដ្ឋលេខាធិការ ចំនួន​៤១​រូប​, អគ្គនាយកដ្ឋាន និង​អង្គភាព​ស្មើ​អគ្គនាយកដ្ឋាន ចំនួន​១១​អង្គភាព​, នាយកដ្ឋាន​សរុប ចំនួន​១១២​នាយកដ្ឋាន​, ការិយាល័យ​សរុប ចំនួន​៥៧៧​ការិយាល័យ​។​​ក្នុង​ឆ្នាំ​២០១៩ ក្របខ័ណ្ឌ​មន្ដ្រីរាជការ​ស៉ី​វិល នគរបាលជាតិ និង​មន្ដ្រី​ពន្ធនាគារ​សរុប​ចំនួន ៧១,៧២៣​រូប​។ ចំពោះ​គណៈ​អភិបាល និង​ក្រុមប្រឹក្សា នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សរុប​១៦,៧៩៩​រូប ស្រី​៤៥០​រូប​៕a gate sokha (1) a gate sokha a gate sokha4 a gate sokha5 

​