» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9530 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699701 នាក់

កុំ​ចេះតែ​ហ៊ាន​ពេល​ឈប់​ធ្វើ​នាយករដ្ឋមន្ត្រី​ក៏​សម្តេច​តេ​ជោ ហ៊ុន សែន​នៅតែ​ជា​ប្រធាន​បក្សនយោបាយ​ដដែល​ទេ​!


​ភ្នំពេញ​៖ ពេល​ខ្ញុំ​លែង​ធ្វើជា​នាយករដ្ឋមន្ត្រី ក៏​ខ្ញុំ​នៅតែ​ជា​ប្រធាន​បក្សនយោបាយ​ដដែល សូម​បងប្អូន​កុំ​ព្រួយបារម្ភ​។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាស​បែបនេះ​នៅ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​រដ្ឋបាល​សាលប្រជុំ​ទីស្តីការក្រសួង​ការពារជាតិ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១​។​a hun chief 

​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​កាល​មុន​ខ្ញុំ​ធ្លាប់​និយាយថា ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​ដល់​ឆ្នាំនេះ ឆ្នាំ​នោះ តែ​ខ្ញុំ​សូម​ប្រកាស​ពេលនេះ​ថា ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ត្រី​រហូតដល់​ខ្ញុំ​លែង​ចង់​ធ្វើ​។ ពេលនេះ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ថ្ងៃក្រោយ​ក្លាយជា​ឪពុក​នាយករដ្ឋមន្ត្រី និង​ក៏​ជា​ជីតា​នាយករដ្ឋមន្ត្រី​»​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា អ្នកណា​ក៏ដោយ​បើ​បង្កើត​បដិវត្តន៍​ពណ៌ គឺ​ត្រូវ​កម្ទេចចោល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា គន្លឹះ​របស់​មេចោរ​បដិវត្ត​ន៍​ពណ៌ គឺ​វា​ប្រឹង​ធ្វើ​ឱ្យទ័ព​អព្យាក្រឹត​។ ត្រង់ចំណុច​នេះ សម្តេច​បាន​បញ្ជាក់ថា កងទ័ព​អាច​អព្យាក្រឹត​ចំពោះ​បក្សនយោបាយ​បាន តែ​មិនអាច​អ​ធ្យា​ក្រឹ​ត​ចំពោះ​រាជរដ្ឋាភិបាល និង​បក្សនយោបាយ​នោះទេ​។ ដូច្នេះ មេទ័ព​ណា​មិន​ធ្វើ​សកម្មភាព​កំទេច​បដិវត្តន៍​ពណ៌​ទេ ត្រូវ​ដក​ចោល ដោយ​មិន​ត្រូវឱ្យ​ពួក​បដិវត្តន៍​ពណ៌​ធ្វើ​សកម្មភាព​អ្វី​បានទេ​។​

ដើម្បី​មិនឱ្យ​មាន​បដិវត្ត​ពណ៌​កើតឡើង ត្រូវ​កាន់​កងទ័ព​ឱ្យ​ជាប់ និង​សូមកុំ​ភ្លេច​ឱ្យសោះ​នូវ​តួរ​នាទី​របស់​យើង ដែល​យើង​ជា​អ្នកការពារ​ដាច់ខាត​មិនឱ្យ​ជន​ណា​មក​ធ្វើ​បដិវត្តន៍​ពណ៌​នៅលើ​ទឹកដី​ដ៏​កំសត់​របស់​យើង​ទៀត​នោះទេ​។​.​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ប្រសាសន៍ថា​ឋានន្តរស័ក្តិ នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ផ្កាយ​មាស​៥ មិនមែន​ទទួលបាន​ដោយ​ចៃដន្យ​នោះទេ គឺជា​ការប្រទាន​ដោយ​ព្រះមហាក្សត្រ ដោយ​សម្តេច​បាន​បង្កើត​កងទ័ព​ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ពី​របប​ខ្មែរក្រហម​។ នរណា​ក៏ដោយ​ដែល​ធ្វើឱ្យប៉ះពាល់​រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​ចាត់វិធានការ​ភ្លាម​។

សម្តេច​តេ​ជោ បាន​ប្រាប់​ទៅដល់​អនុព័ន្ធយោធា​ទាំងអស់​ថា កម្ពុជា​មិន​បណ្តែតបណ្តោយ​ឱ្យ​នរណា​ធ្វើ​បដិវត្តន៍​ពណ៌ នៅលើ​ដែនដី​ដ៏​កំសត់​របស់​កម្ពុជា​នោះទេ​។​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែង​ដែរ​ថា យើង​ត្រូវ​ចូលរួម​ការពារ​សន្តិភាព ការពារ​ព្រះមហាក្សត្រ ការពារ​ប្រជាជន​។ យើង​ជា​កងទ័ព ត្រូវជា​ខឿន​ការពារជាតិ ការពារ​ព្រះមហាក្សត្រ ការពារ​ប្រជាជន មិនឱ្យ អ្នកណា​មក​ផ្តួលរំលំ​របបរាជានិយម​បានទេ​៕a hun chief1 a hun chief2 a hun chief3 

​